05/04/2022 08:32
អ្នកស្រី ត្រឿងធីង៉ុករ៉ាង ប្រធានសមាគមសហព័ន្ធន៍នារីឃុំភឿកហ៊ឹងបានឲ្យដឹង៖ ទូទាំងឃុំមានសមាជិកា ២.០៦០ នាក់ ប្រជុំជីវភាពនៅ ០៩/០៩ សាខាសមាគម។ ០៥ ឆ្នាំកន្លង សមាគមសហព័ន្ធន៍នារីឃុំតែងយកចិត្តទុកដាក់អនុវត្តសារាចរលេខ ០៥‑CT/TW ចុះថ្ងៃទី ១៥ ឧសភាឆ្នាំ ២០១៦ របស់ការិយាល័យនយោបាយ “ ស្តីពីជំរុញមាំការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ “ (សារាចរលេខ ០៥ ) ។ នេះជាសកម្មភាពមានអត្ថន័យជ្រាលជ្រៅចំពោះការអប់រំសតិអារម្មណ៍ជូនកម្មាភិបាល សមាជិកា។ រៀនសូត្រ និងធ្វើតាមអ៊ំនៅទាំងជាវិធីសាស្រ្ត ដើម្បីនារីបន្តការលត់ដំអត្តចរិត រួមចំណែកអនុវត្តល្អភារកិច្ចនយោបាយរបស់មូលដ្ឋាន បង្កើនជីវភាពសម្ភារ និងស្មារតីជូនសមាជិកា។
បងថាច់ធីគីមធ្វី ប្រធានសាខាសមាគមនារីភូមិចើ សំណេះសំណាលថា៖ ចូលរួមហ៊ុនប្រាក់ទុនប្រវាសដៃគ្នាជាមួយគណៈប្រតិបត្តិការសមាគមនារីឃុំ ដោយមានសមាជិកា ១៣ នាក់ ជារៀងរាល់ខែយើងខ្ញុំគបប្រាក់ម្នាក់ៗ ២០០ ពាន់ដុង។ ជារៀងរាល់ខែបងប្អូនចូលរួមចាប់ឆ្នោត ក្នុងនោះមានកំណត់ឲ្យម្នាក់ទទួលបានប្រាក់ទុន។ ខ្ញុំទទួលបានប្រាក់ក្នុងខែមីនា ឆ្នាំ ២០២២ ចំនួន ២,៦ លានដុង យកមកទិញឧបករណ៍សម្រាប់ប្រើប្រាស់ក្នុងគ្រួសារ។ ទម្រង់នេះមានប្រយោជន៍ជាក់ស្តែង មិនត្រឹមតែបង្កលក្ខណៈឲ្យបងប្អូនចូលរួមចលនានេះប៉ុណ្ណោះទេ នៅទាំងជំនួយឲ្យបងប្អូនមានដើមទុនសម្រាប់ប្រើប្រាស់ក្នុងគ្រួសារទៀតផង។
សមាគមសហព័ន្ធន៍នារីឃុំភឿកហ៊ឹងជាមួយទម្រង់ហ៊ុនទុនបង្វិលជុំ។ រូបថត៖ ស៊ើងតៀង
សមាគមបានសហការជាមួយធនាគារគោលនយោបាយសង្គមស្រុកថ្កូវ បង្កលក្ខណៈឲ្យគ្រួសារសមាជិកា ៤៣៤ គ្រួបុលទុនសម្រាប់ពង្រីកសេដ្ឋកិច្ច ។ បង្កើតក្រុមប្រិតសំចៃឥណទាន ០៨ ក្រុម ដោយមានសមាជិកា ១០៥ នាក់ បង្កលក្ខណៈឲ្យបងប្អូននារី ៧១២ នាក់បុលប្រាក់ជិត ១៨០ លានដុង។ ជំរុញមាំទម្រង់ឧបត្ថម្ភនារីក្រីក្រតាមអាសយដ្ឋាន នារីធ្វើម្ចាស់គ្រួសារ បានផ្សព្វផ្សាយនៅ ៩/៩ សាខាសមាគម។ ឆ្នាំ ២០១៦ ឃុំមាននារីក្រីក្រ ៣២៥ នាក់ ជាម្ចាស់គ្រួសារនិងសមាជិកាក្រីក្រ ២៩១ នាក់។ សមាគមរាយការណ៍ជូនគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនដើម្បីឧបត្ថម្ភដោយច្រើនរូបភាពដូចជា៖ បង្កលក្ខណៈឲ្យបុលទុនធនាគារ ទុនប្រិតសំចៃ ទុនបង្វិលជុំ កសាងផ្ទះមេត្តាធម៌។ល។ ក្នុងរយៈកាល ០៥ ឆ្នាំ សមាគមកេណ្ឌប្រមូលទុនបាន ១០ ពាន់លានដុង ជំនួយសមាជិកាក្រីក្រ ៤៥៥ នាក់ សមាជិកាក្រីក្រ ៣២៥ នាក់ជាម្ចាស់គ្រួសារបានបុលទុន ។ ជាលទ្ធផលមានគ្រួសារសមាជិកា ៨៥១ គ្រួ បានរួចផុតពីភាពក្រីក្រ ក្នុងនោះ មានសមាជិកាក្រីក្រ ២៧៤ នាក់ជាម្ចាស់គ្រួសារសមាជិកាក្រីក្រ ៣១៧ នាក់។ បណ្តាសមាជិកាដែលទទួលឧបត្ថម្ភសមាជិកាក្រីក្រ ២៩ នាក់ ដល់ ០៥ ឆ្នាំក្រោយ សមាជិកាទាំងនោះបានរួចផុតពីភាពក្រីក្រទាំងអស់គ្នា។
បងគឹមធីចិន្តា គ្រួសារសមាជិកាក្រីក្រគ្មានដីផលិត ពីរនាក់ប្តីប្រពន្ធគាត់តែងទៅធ្វើការស៊ីឈ្នួលតាមរដូវកាល។ ឆ្នាំ ២០១៨ បងចិន្តា បានសាខាសមាគមបង្កលក្ខណៈឲ្យបុលទុន ៤០ លានដុង ពីធនាគារគោលនយោបាយសង្គមស្រុកថ្កូវ ដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសាររួចផុតពីភាពក្រីក្រ។ ពេលបុលបានប្រភពទុននោះមក គាត់ចំណាយធ្វើរោង និងទិញគោញី ០១ ក្បាល។ អាស្រ័យដោយព្យាយាមពលកម្ម និងចេះសន្សំសំចៃផងនោះ ប្តីប្រពន្ធគាត់ក៏សេសសល់ប្រាក់ជួសជុលផ្ទះបានរឹងមាំ។ ផ្ទះគាត់ដំឡើងជញ្ជាំងឥដ្ឋ ដំបូលប្រក់សង្កសី។ គោគាត់កើតកូនបាន ០៣ ក្បាល។ គាត់លក់គោ ០១ ក្បាលតម្លៃ ៤០ លានដុង។ ឆ្នាំ ២០២០ គ្រួសារគាត់ឈានឡើងជាគ្រួសារជិតក្រ។
ទន្ទឹមនឹងនោះ គណៈអចិន្ត្រៃយ៍សមាគមនារីឃុំបានបំផុសចលនាឧបត្ថម្ភកសាងផ្ទះមេត្តាធម៌ ០៥ ខ្នង ជូនគ្រួសារសមាជិកាក្រីក្រតម្លៃ ១៥០ លានដុង ។ អ្នកស្រី ត្រឹងធីធូហឿង ប្រធានសាខាសមាគមនារីភូមិចើបានឲ្យដឹងបន្ថែម៖ ឆ្នាំ ២០២០ ដោយឃើញគ្រួសារសមាជិកា គឹមធីកួង ជាគ្រួសារក្រីក្ររស់នៅម្នាក់ឯង យើងខ្ញុំក៏ស្នើសមាគមសហព័ន្ធន៍នារីឃុំចលនាឧបត្ថម្ភផ្ទះមេត្តាធម៌មួយខ្នងតម្លៃ ៤០ លានដុង។
អាចអះអាងបានថា ការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ បានរួមចំណែកបង្កើនការយល់ដឹងជូនសមាជិកាសមាគមនារីឃុំភឿកហ៊ឹង ជំនួយឲ្យបងប្អូននារីយល់អំពីតួនាទី ភារកិច្ចរបស់ខ្លួន ចំពោះគ្រួសារ និងសង្គម។ នេះគឺជាការងារសាមញ្ញមែន ប៉ុន្តែមានប្រយោជន៍ជាក់ស្តែង គប្បីរក្សានិងពង្រីកទម្រង់នេះឲ្យបានទូលំទូលាយដល់បណ្តាសាខាសមាគមក្រុមនារីក្នុងទូទាំងខេត្ត៕
ប្រែសម្រួល៖ សុជា
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។