25/11/2022 13:43
សមាគមសហព័ន្ធន៍នារីឃុំតឹងហ្វា មានសមាជិកា ១.៣២៦ នាក់ ក្នុងនោះសមាជិកាខ្មែរ ៣៥% ។ ជារៀងរាល់ឆ្នាំ សមាគមបានដាក់កម្រិតផែនការច្បាស់លាស់ដើម្បីឧបត្ថម្ភសមាជិកាដែលមានស្ថានភាពលំបាក។ ដើម្បីអនុវត្តចលនានោះឱ្យបានល្អ សមាគម ចង្អុលការសាខាសមាគមក្នុងឃុំ ស្វែងយល់អំពីជីវភាពគ្រួសារ សមាជិកាដែលមានស្ថានលំបាក ដែលសាខាសមាគមទទួលឧបត្ថម្ភ (សាខាសមាគមនីមួយៗទទួលឧបត្ថម្ភយ៉ាងតិចសមាជិកាក្រីក្រ ០២ នាក់) រួចរាយការណ៍ជូនសមាគមថ្នាក់លើឧបត្ថម្ភទុនសម្រាប់ពង្រីកសេដ្ឋកិច្ច ណែនាំអនុវត្តបច្ចេកទេសក្នុងការចិញ្ចឹមសត្វ ដាំដុះសមស្របតាមស្ថានភាពជាក់ស្តែងនៃគ្រួសារសមាជិកាម្នាក់ៗ។ ឆ្នាំ ២០២២ សមាគម សហការជាមួយកម្មាភិបាលមូលនិធិឧបត្ថម្ភនារី ខេត្ត រំសាយទុនជាង ១,៥ ពាន់លានដុង ដោះស្រាយជូនសមាជិកា ១១២ នាក់បុល ក្នុងនោះមានសមាជិកាដែលមានស្ថានភាពលំបាក ៣៣ នាក់។
សមាជិកាគឹមធីធីតា(ខាងស្តាំ) កំពុងលក់ដូរ។
សាខាសមាគមភូមិ កឹងទីវមានសមាជិកា ១០១ នាក់ ក្នុងនោះ សមាជិកាខ្មែរ ៩៥ នាក់។ ឆ្នាំ ២០២២សាខា មានសមាជិកា០៤ នាក់មានជីវភាពធូរធា។ ដើម្បីរួមចំណែកបង្កលក្ខណៈឲ្យសមាជិកាមានដើមទុន សម្រាប់ទិញមធ្យោបាយសម្រាប់ធ្វើដំណើរទៅមក ឆ្នាំ ២០១៥ សាខាសមាគមបានចលនាសមាជិកាបង្កើតទម្រង់ “ហ៊ុនទុនទិញម៉ូតូ” ដោយមានសមាជិកា ១៤ នាក់ចូលរួម ។ របៀបហ៊ុនទុនគឺ ក្នុងមួយរដូវស្រូវហ៊ុនប្រាក់ ០២ លានដុង រួចចាត់តាំងចាប់ឆ្នោត ទទួលប្រាក់ ។ ដែលហៅថា ហ៊ុនទុនទិញម៉ូតូ មែនប៉ុន្តែប្រសិនបើសមាជិកាមានម៉ូតូរួច ក៏វិនិយោគទុននោះសម្រាប់ទិញគោ ឬពង្រីកការផលិតសមស្របតាមស្ថានភាពជាក់ស្តែងរបស់គ្រួសារ ។
បងត្រឹងធីផុង ប្រធានសមាគមសហព័ន្ធន៍នារីឃុំតឹងហ្វាបានឱ្យដឹង៖ ដើម្បីបន្ដការអនុវត្ដន៍បណ្ដាចលនារបស់សមាគម ក្នុងនោះមានចលនា “ទទួលឧបត្ថម្ភនារីមានស្ថានភាពលំបាក” ឆ្នាំ ២០២៣ គណៈអចិន្ដ្រៃយ៍សមាគមនារីឃុំតឹងហ្វា បន្ដការកសាង ផែនការឧបត្ថម្ភសមាជិកាដែលមានស្ថានភាពលំបាកដើម្បីបងប្អូននារីទាំងនោះឆ្លងផុតពីការលំបាកធ្វើមានធ្វើបាន។ សមាគមបន្តការផ្សព្វផ្សាយអនុវត្ដសេចក្ដីសម្រេចចិត្ដមហាសន្និបាតតំណាងសមាគមនារីគ្រប់លំដាប់ថ្នាក់ និងសេចក្ដីសម្រេចចិត្ដរបស់បក្ខភាគឃុំ និងចង្អុលការសាខាសមាគមនីមួយៗទទួលឧបត្ថម្ភនារីដែលមានស្ថានភាពលំបាកក្នុងមួយឆ្នាំតិចបំផុត ០៣ នាក់ ជម្នះការលំបាកធ្វើមានធ្វើបាន ដើម្បីរួមចំណែកជាមួយរដ្ឋអំណាចមូលដ្ឋានអនុវត្ដល្អការងារពង្រីកសេដ្ឋកិច្ចនៅមូលដ្ឋាន៕
អត្ថបទ-រូបថត៖សុជា
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។