24/05/2022 09:16
មានសិស្ស ៦៨ រូបបានទទួលអាហារូបណរណ៍ ក្នុងនោះ សិស្សរបស់ទីក្រុងត្រាវិញ ០៩ រូប សិស្សរបស់ស្រុកទីវកឹង ២១ រូប សិស្សស្រុកកូវង៉ាង ១៨ រូប និងសិស្សស្រុកយ្វៀងហាយ ២០ រូប។ អាហារូបករណ៍សម្រាប់សិស្សកម្រិតបឋមសិក្សា ៦០០ ពាន់ដុងក្នុងមួយឆ្នាំ កម្រិតអនុវិទ្យាល័យ ៨៥០ ពាន់ដុងក្នុងមួយឆ្នាំ ប្រសិនពង្រីកបានប្រសិទ្ធភាពក្នុងការរៀនសូត្រ និងលត់ដំនោះ ប្អូនៗនឹងបានទទួលអាហារូបករណ៍រហូតដល់បញ្ចប់កម្រិតសិក្សា៕
ជូនអាហារូបករណ៍ដល់សិស្ស។ ង៉ុកហុង-តឹងង៉ុក
ក្រុមហ៊ុនភាគហ៊ុនឱសថ TV.Pharm ត្រាវិញជូនអាហារូបករណ៍ ដល់សិស្សក្រីក្រ
កាលពីថ្ងៃទី ១៩ ខែឧសភា ក្រុមហ៊ុនភាគហ៊ុនឱសថ TV.Pharm ត្រាវិញសហការជាមួយ នឹងថ្នាក់ដឹកនាំការិយាល័យអប់រំ-បណ្តុះបណ្តាលស្រុកកូវកែចាត់តាំងពិធីជូនអាហារូបករណ៍ចំនួន ៥៤ ចំណែកដល់សិស្សក្រីក្ររបស់សាលាអនុវិទ្យាល័យថុងហ្វា (ឃុំថុងហ្វា) និងអនុវិទ្យាល័យហ្វាអឹង (ឃុំហ្វាអឹង) ស្រុកកូវកែ។ អាហារូបករណ៍ជូនចំពោះសិស្សទុក្ខលំបាកក្នុងមួយចំណែកៗមានតម្លៃ ២៣០.០០០ ដុង សិស្សស្ថិតក្នុងក្របខ័ណ្ឌជិតក្រក្នុងមួយចំណែកៗមានតម្លៃ ២៥០.០០០ ដុង និងសិស្សស្ថិតក្នុងក្របខ័ណ្ឌក្រីក្រ ក្នុងមួយចំណែកៗមានតម្លៃ ៣០០.០០០ ដុង៕
ជូនអាហារូបករណ៍ដល់សិស្ស។ ង៉ុកហុង-លឺវវ៉ូ
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។