03/09/2021 09:19
កាលពីថ្ងៃទី ២៩ សីហា សមាគមកាកបាទក្រហមខេត្តសហការជាមួយគណៈចង្អុលការបុណ្យតេតកងទ័ពប្រជាជនឆ្នាំ ២០២២ ទីក្រុងត្រាវិញ គណៈកម្មាធិការប្រជាជនឃុំឡុងឌឹក និងសង្កាត់ទី ៧ ចាត់តាំងផ្សារមនុស្សធម៌ចល័តឆ្នាំ ២០២១ ។
សមាគមកាកបាទក្រហមខេត្តបានឧបត្ថម្ភប័ណ្ណទិញមុខទំនិញមិនបង់ប្រាក់ ២០០ ប័ណ្ណសម្រាប់ប្រជាជនរបស់ឃុំឡុងឌឹកនិងសង្កត់ទី ៧ នេះជាប្រជាជនស្ថិតក្នុងក្រុមទី ១ រួមមាន៖ អ្នកមានជំងឺរ៉ាំរ៉ៃក្នុងសហគមន៍និងអ្នកកំពុងព្យាបាលនៅបណ្ដាមន្ទីរពេទ្យដូចជាកុមារកំព្រា អ្នកមានវ័យចាស់អនាថានៅក្នុងសហគមន៍ គ្រួសារមានស្ថានភាពលំបាកមិនទាន់បានទទួលការឧបត្ថម្ភពីបណ្ដាប្រភពផ្សេងៗ ត្រូវបាត់ប្រភពចំណូលអាស្រ័យដោយជំងឺកូវីដ-១៩ ក្នុងមួយគ្រួៗបានឧបត្ថម្ភអំណោយ ០១ ចំណែករួមមាន៖ គ្រឿងឧបភោគ របាំងមុខ ទឹកលាងដៃរម្ងាប់មេរោគ ។ល។ តម្លៃ ៣០០ ពាន់ដុង។ សរុបតម្លៃនៃអំណោយទាំងអស់ ៦០ លានដុងអាស្រ័យដោយមជ្ឈិមសមាគមកាកបាទក្រហមវៀតណាមចលនាសប្បុរសជនឧបត្ថម្ភ។
គិតតាំងពីដើមឆ្នាំ ២០២១ មកទល់ពេលនេះ សមាគមកាកបាទក្រហមខេត្តបានចាត់តាំង “ផ្សារមនុស្សធម៌ចល័ត” បាន ០៦ កន្លែងឬហៅថាផ្សារ ០ ដុងនៅបណ្ដាស្រុក ទីផ្សាររួមខេត្ត ទីក្រុង ជាមួយអំណោយ ៦០០ ចំណែក (ប្រហាក់ប្រហែលនឹងប័ណ្ណទិញមុខទំនិញ ០ ដុង ជិត ៦០០ ប័ណ្ណ)សរុបតម្លៃ ១៨០ លានដុង៕
ប្រជាជនចូលរួមផ្សារមនុស្សធម៌ចល័ត។ង៉ុកហុង-លឺវវូ
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។