25/02/2022 07:54
ការងារសមាគម និងចលនាកាកបាទក្រហមតែងទទួលបានការយកចិត្តទុកដាក់ដឹកនាំ ចង្អុលការរបស់មជ្ឈិមសមាគមកាកបាទក្រហមវៀតណាម គណៈកម្មាធិការបក្សខេត្ត គណៈ កម្មាធិការប្រជាជនខេត្ត កិច្ចសហការរបស់បណ្ដាមន្ទីរ គណៈ ផ្នែកអង្គការមហាជនខេត្ត។ បណ្ដាចលនាបានផ្សព្វផ្សាយមានប្រសិទ្ធភាព សមាគមគ្រប់លំដាប់ថ្នាក់រវៀសរវៃ ច្នៃប្រតិដ្ឋក្នុងការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ អនុវត្ត សម្រេចគោលដៅ ភារកិច្ច និងកម្មវិធីការងារ ដាក់ចេញ។ លទ្ធផលការងារសមាគម និង ចលនាកាកបាទក្រហមឆ្នាំ ២០២១ សម្រេច គិតជាតម្លៃ ១៣១,៣ ពាន់លានដុង (កើន ១% ប្រៀបនឹងឆ្នាំ ២០២០) ក្នុងនោះ ចលនា “បុណ្យតេតដើម្បីអ្នកក្រីក្រ ជនរងគ្រោះដោយសារជាតិពុលឌីអូស៊ីន” បានឧបត្ថម្ភអំណោយ ៥៣.០៨២ ចំណែក គិតជាតម្លៃ ២១,៦៤ ពាន់លានដុង។ បំផុសចលនាសកម្មភាពខែមនុស្សធម៌បានជិត ១០ ពាន់លានដុងឧបត្ថម្ភអាសយដ្ឋានមនុស្សធម៌ចំនួន ២០.៤៥៤ កន្លែង ឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារជិតក្រ គ្រួសារមានស្ថានភាពលំបាក ៧.៣០៥ គ្រួ ចលនាថវិកាបានជិត ០៩ ពាន់លានដុង សម្រាប់អនុវត្តសកម្មភាពបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩។ រក្សាមានប្រសិទ្ធភាពបណ្ដាសកម្មភាពរបស់បណ្ដាក្រុមមេត្តាធម៌ និងបណ្ដាសកម្មភាពសាធារណសង្គម ថែទាំសុខភាពសហគម។ល។
ពិធីជូនលិខិតសរសើរដល់សមូហភាពនិងបុគ្គលឆ្នើម។ រូបថត៖ ហុងពឿង
ឆ្នាំ ២០២២ សមាគមកាកបាទក្រហមខេត្តដាក់ចេញបណ្ដាកម្រិតផែនការ៖ អនុវត្តមាន ប្រសិទ្ធភាព បណ្ដាសកម្មភាពមនុស្សធម៌សំដៅឧបត្ថម្ភដល់អ្នកក្រីក្រ មុខសញ្ញាជួបការ លំបាកអាស្រ័យដោយរងគ្រោះធម្មជាតិ គ្រោះមហន្តរាយ ចលនាអំណោយ ៣០.០០០ ចំ ណែកសម្រាប់អនុវត្តចលនា “តេតដើម្បីអ្នកក្រីក្រ ជនរងគ្រោះដោយសារជាតិពុលឌីអូស៊ីន” ផ្សារភ្ជាប់ ឧបត្ថម្ភអាសយដ្ឋានមនុស្សធម៌ ១០០% ខិតខំបង្កើនតម្លៃសកម្មភាពមនុស្សធម៌កើនឡើង តិចបំផុត ១០% ប្រៀបនឹងឆ្នាំ ២០២១។ បន្តចាត់ តាំងបណ្ដាយុទ្ធនាការ ព្រឹត្តិការណ៍បរិច្ចាគឈាមស្ម័គ្រចិត្ត ប្រឡងប្រណាំងចលនាប្រភពកម្លាំងកសាងមូលនិធិសកម្មភាពកាកបាទក្រហម ថ្នាក់សមាគមនីមួយៗមានសំណង់មនុស្សធម៌មួយតម្លៃពី ៣០ លានដុងឡើងទៅ។ល។
ឆ្នាំ ២០២២ សមាគមកាកបាទក្រហមគ្រប់លំដាប់ថ្នាក់ក្នុងខេត្តនឹងបន្តពង្រីកភាពរវៀសរវៃ ច្នៃប្រតិដ្ឋក្នុងការអនុវត្តន៍បណ្ដាចលនាប្រឡងប្រណាំង បន្តចលនាឧបត្ថម្ភចំពោះបណ្ដាស្ថានពភាពជួបការលំបាក ខ្សោយកម្លាំង រួមចំណែកលំនឹងសុខុមាលភាពសង្គម។
ជាមួយបណ្ដាស្នាដៃដែលសម្រេចបានក្នុងឆ្នាំ ២០២១ សមាគមកាកបាទក្រហមខេត្តបានមជ្ឈិមសមាគមកាកក្របាទក្រហមវៀតណាមជូនបណ្ណសរសើរ “សម្រេចឆ្នើមការងារ សមាគម និងចលនាកាកបាទក្រហមឆ្នាំ ២០២១”។ លោកប្រធានគណៈកម្មាធិការប្រជា ជនខេត្តជូនបណ្ណសរសើរដល់សមូហភាព ០១ កន្លែង និងបុគ្គល ០៤ រូបមានស្នាដៃក្នុងការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។ ក្រៅពីនោះ សមាគមកាកបាទក្រហមខេត្តបានជូនលិខិតសរ សើរជាច្រើនច្បាប់ដល់សមាគមកាកបាទក្រហមបណ្ដាស្រុក ទីផ្សាររួមខេត្ត ក្រុងមានស្នាដៃច្រើនក្នុងការងារសមាគមឆ្នាំ ២០២១៕
ប្រែសម្រួល៖ ថាច់ហ្វាង
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។