10/05/2022 08:51
លទ្ធផលក្នុងពិធីប្រឡង គណៈចាត់តាំងបានជូនលិខិតសរសើររបស់ប្រធានសមាគមកសិករស្រុកដល់ក្រុមប្រឡងមកពីឃុំតឹងស៊ើងទទួលរង្វាន់លេខ ០១ ក្រុមប្រឡងមកពីឃុំភឿកហ៊ឹងទទួលរង្វាន់លេខ ២ ក្រុមប្រឡងមកពីទីប្រជុំជនថ្កូវ ទទួលរង្វាន់លេខ ៣ និងក្រុមមកពីបណ្ដាឃុំ៖ តឹបស៊ើង ហាមតឹង ទីប្រជុំជនឌិញអាងទទួលបានរង្វាន់លើកទឹកចិត្ត។ ឆ្លងតាមរយៈពិធីប្រឡងនេះ គឺដើម្បីជ្រើសក្រុមប្រឡងដែលទទួលបានរង្វាន់ខ្ពស់ចូលរួមពិធីប្រឡង “កសិករប្រឡងបញ្ញា ឆ្នាំ ២០២២” ថ្នាក់ខេត្តនាពេលខាងមុខនេះ៕
ខាក់លឿង‑សុខា
ប្រធានគណៈប្រជាចលនាស្រុកជូនលិខិតសរសើរដល់ក្រុមឃុំតឹងស៊ើង។ រូបថត៖ ខាក់លឿង
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។