12/04/2024 09:11
កាលពីថ្ងៃទី ០៤ ខែមេសា ព្រះចៅអធិការ គណៈអារាមាភិបាលវត្តចម្បាបូរី (ត្រោកលិច) សហការជាមួយគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជន គណៈកម្មាធិការ រណសិរ្សមាតុភូមិវៀតណាមឃុំដាឡុក និងទីប្រជុំជនចូវថាញ់ ស្រុកចូវថាញ់ មួយអន្លើដោយរដ្ឋអំណាច ភូមិថាញ់ទ្រី បេ ចាត់តាំងពិធីសម្ពោធស្ពានវត្តចម្បាបូរី នៅភូមិថាញ់ទ្រី បេ ។
បណ្តាតំណាងនិមន្ត និងអញ្ជើញចូលរួមពិធីកាត់ខ្សែបូស្ពានវត្តចម្បាបូរី។
ស្ពានវត្តចម្បាបូរីបានកសាងនៅភូមិថាញ់ទ្រី បេ មានបណ្ដោយប្រវែង ៣៣ ម៉ែត្រ ទទឹងប្រវែង ១,៨ ម៉ែត្រ សរុបថវិកាកសាងជាង ៣៣០ លានដុង អាស្រ័យព្រះតេជគុណ សឺននួនម៉ី ព្រះចៅ អធិការវត្តចម្បាបូរី (ទីប្រជុំជនចូវថាញ់) បវារណាព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ ចូលរួមវិភាគទានកសាង។ ស្ពានបានកសាងសម្រេចរួចដាក់ឲ្យប្រើប្រាស់បង្កលក្ខណៈជូនប្រជាជនជាង ៣០០ គ្រួសារនៅភូមិថាញ់ទ្រី បេ និងថាញ់ទ្រី អា ក៏ដូចជាប្រជាជននៅបណ្តាឃុំជិតខាង ធ្វើដំណើរទៅមក និងដឹកជញ្ជូនកសិផល ងាយស្រួល៕
ដំណឹង-រូបថត៖ សុជា
ឆ្លងអស់រយៈកាល ៧៦ ឆ្នាំកន្លង (១៩៤៩-២០២៥) នៅភាគខាងត្បូងណាមបូ ពេលដែលរំឭកដល់សមរភូមិប្រយុទ្ធស្លាប៉ាងខេត្តត្រាវិញកាលពីខែធ្នូ ឆ្នាំ ១៩៤៨ យើងគ្រប់គ្នាបាននឹកឡើងវិញសមរភូមិប្រយុទ្ធជ័យជម្នះខ្ទររំពងរបស់កងវរសេនាតូចលេខ ៣០៧ ក្នុងបទចម្រៀង៖ “សមរភូមិថាបម៉ើយ ម៉ុកហ្វា ល្បីល្បាញខ្ទរខ្ទារប៉ុស្តិ៍ស្លាប៉ាង” - ថ្វីត្បិត មិនសូវមាននរណាស្គាល់ដឹងដល់បណ្តាព្រះសង្ឃខ្មែរនៅភូមិដូងចូវឈ្លាវៃមោះមុតក្លាហានសហប្រតិបត្តិការអស់ពីចិត្តដើម្បីទុកឱ្យកងវរសេនាតូចលេខ ៣០៧ យោធភូមិភាគលេខ ៨ ដែលទើបបានង្កើតឡើងគម្រប់បាន ០១ ឆ្នាំដែលបង្កើតបានស្នាដៃយុទ្ធជ័យដ៏អស្ចារ្យជាបន្តបន្ទាប់។