• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

សម្ព័ន្ធយុវជនស្រុកថ្កូវ៖ អប់រំឧត្តមគតិបដិវត្តន៍ មនសិការស្នេហាជាតិជូនយុវជនយុវវ័យខ្មែរ

14/06/2022 08:54

សម្ព័ន្ធយុវជនស្រុកថ្កូវតែងយកចិត្តទុកដាក់ក្នុងការអនុវត្តន៍សារាចរលេខ ៤២-CT/TW ចុះថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២0១៥ របស់គណៈលេខាមជ្ឈិមបក្ស ស្តីពីបង្កើនការដឹកនាំរបស់បក្សចំពោះការងារអប់រំឧត្តមគតិបដិវត្តន៍ សីលធម៌ របៀបរស់នៅវប្បធម៌ចំពោះយុវជនដំណាក់កាល ២០១៥-២០៣០។ រួមចំណែកក្នុងការណែនាំយុវជនអំពីគោលគំនិត ឧត្តមគតិបដិវត្តន៍ មនសិការស្នេហាជាតិដល់យុវជននិយាយរួម យុវជនខ្មែរក្នុងស្រុកនិយាយដោយឡែក។

ជាមូលដ្ឋានមានលក្ខណៈពិសេសដែលមានជនរួមជាតិខ្មែររស់នៅកុះករ (ស្រូបយកអត្រា  ៦៣,៣៦%) ថ្នាក់ដឹកនាំស្រុកថ្កូវតែងយក​ចិត្តទុកដាក់ចង្អុល​ការគណៈអចិន្ត្រៃយ៍សម្ព័ន្ធយុវជនស្រុក អនុវត្តល្អតួនាទីស្នូលក្នុងការអប់រំអំពី​ឧត្តមគតិបដិវត្តន៍ សីលធម៌ជូនសម្ព័ន្ធយុវជន និងកុមារ។ បច្ចុប្បន្ន​ទូទាំង​ស្រុក​មាន​កុមារ​អាយុ​ក្រោម ១៦​ ឆ្នាំ​ជាង ៣៧.៦០០​ នាក់ សម្ព័ន្ធយុវជន​ខ្មែរ​ជាង ២.៥២០​ នាក់។

មិត្តស៊ើងធីធ្វីកេវ (ខាងស្តាំ) កំពុងជូនថ្នាំដល់ប្រជាជនក្នុងឃុំ។

ដើម្បីអនុវត្តល្អតួនាទីស្នូលក្នុងការប្រមូលផ្តុំ អប់រំយុវជន កុមារក្នុងស្រុក គណៈអចិន្ត្រៃយ៍សម្ព័ន្ធយុវជនស្រុកថ្កូវបានសហការជាមួយសមាគមអតីតយុទ្ធជនដើម្បីផ្សព្វផ្សាយ អប់រំអំពីប្រវេណីបដិវត្តន៍របស់ស្រុកថ្កូវដើម្បីបំពាក់បំប៉នឧត្តមគតិបដិវត្តន៍ មនសិការស្នេហាជាតិ មោទនភាពជាតិជូនយុវជន។ ជាក់ស្តែងតាំងពីដើមឆ្នាំ ២0២២ មកទល់បច្ចុប្បន្ន គណៈអចិន្ត្រៃយ៍សម្ព័ន្ធយុវជនស្រុកថ្កូវបានសហការ​ចាត់តាំងផ្សព្វផ្សាយអប់រំបាន ៨៩ លើក ជូនសម្ព័ន្ធយុវជន សិស្សានុសិស្ស និស្សិតក្នុងស្រុក ជាង ១.៤00 នាក់ ។ ទន្ទឹមនឹងនោះ ការងារផ្សព្វផ្សាយ អប់រំរបស់យុវជន កុមារ ក៏បានសម្ព័ន្ធយុវជនស្រុកផ្សព្វផ្សាយយ៉ាងទូលំទូលាយលើបណ្តាញព័ត៌មានរបស់សម្ព័ន្ធយុវជន និងក្រុមកុមារឈានមុខផងដែរ។ ក្នុងឱកាសអនុស្សា​វរីយ៍ទិវាបង្កើតក្រុម​កុមារឈានមុខហូជីមិញ (ទី ១៥ ឧសភា) ជារៀងរាល់ឆ្នាំសម្ព័ន្ធយុវជនស្រុក ក្រុមប្រឹក្សានៃក្រុមកុមារឈានមុខស្រុក បានសហការជាមួយសមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់ក្នុងស្រុក ដើម្បីចាត់តាំងបណ្តាសកម្មភាពវប្បធម៌សិល្បៈ ដោយមានប្រធានបទ ស្ងើចសរសើរអ៊ំហូជាទីគោរព ស្ងើចសរសើរបុព្វវីរបុរសជាតិ ស្ងើចសរសើរគំរូយុវជនកុមារឆ្នើម។  យុវជននៅទាំងបានអ៊ំៗអតីតយុទ្ធជន រៀប​រាប់អំពីទំនៀមទម្លាប់បដិវត្តន៍ ការលះបង់របស់វីរបុរសជាតិ។ល។ ជូនជាសណ្តាប់ទៀតផង។

សម្ព័ន្ធយុវជនឃុំហាមយ៉ាងបច្ចុប្បន្ន​មានសមាជិក ៩៨ នាក់ ក្នុង​នោះ​សមាជិក​ខ្មែរ ៨៩%។ សម្ព័ន្ធយុវជនឃុំហាមយ៉ាងជាសម្ព័ន្ធយុវជនមូលដ្ឋាន​មួយដែលអនុវត្ត​ល្អកិច្ចសហការអប់រំអំពីឧត្តមគតិបដិវត្តន៍ជូនយុវជនក្នុងឃុំ។

បងគឹមសុភាព លេខាសម្ព័ន្ធយុវជនឃុំហាមយ៉ាងមានប្រសាសន៍ថា៖ ទន្ទឹមនឹងការ​ផ្សព្វផ្សាយ​បណ្តាសារាចរសេចក្តីសម្រេចរបស់បក្ស  និងរដ្ឋស្តីពីការអប់រំឧត្តមគតិបដិវត្តន៍​ជូនយុវជន កិច្ចសហការជាមួយសមាគមអតីតយុវជនឃុំចាត់តាំងការអប់រំ​ប្រពៃណី​បដិវត្តន៍ជូនយុវជន បាននាំមកនូវប្រសិទ្ធភាពជាក់ស្តែង។ ពីព្រោះឆ្លងតាមរយៈបណ្តាសកម្មភាពពិសោធនកម្មក្នុងឱកាសទិវាប្រវេណីបដិវត្តន៍ ទិវាយុទ្ធជនពិការ ពលីជាដើមនោះ បានរួមចំណែកជំរុញស្មារតីយុវជនឲ្យខិតខំរៀនសូត្របង្កើនស្មារតីទទួលខុសត្រូវចំពោះមាតុភូមិ និងប្រទេសជាតិ។ ផ្តើមពីនោះកងកម្លាំង​យុវជនក៏បាន​ប្ដេជ្ញា​ចិត្ត ព្យាយាម រៀនសូត្រពលកម្ម លត់ដំអត្តចរិតឲ្យបានល្អដើម្បីធ្វើនូវការងារមានប្រយោជន៍ជូនសង្គម។

មិត្តស៊ើងធីធ្វីកេវ (ទី១) និងសម្ព័ន្ធយុវជនស្រុកចូលរួមសកម្មភាពសង្គម។

មិត្តស៊ើងធីធ្វីកេវ សមាជិកាសម្ព័ន្ធយុវជនឃុំហាមយ៉ាង ឱសថការីនៃដំណាក់សុខាភិបាលឃុំហាមយ៉ាង ស្រុកថ្កូវបានឲ្យដឹងថា៖ ដំណាក់កាលខ្ញុំជាសិស្សសាលានៅទីនេះ ខ្ញុំក៏បានចូលរួមបណ្តាសកម្មភាពសម្ព័ន្ធយុវជននៅមូលដ្ឋាននេះដែររួចបានសម្ព័ន្ធយុវជនឃុំបង្កលក្ខណៈឲ្យចូលរួមបណ្តាសកម្មភាពពិសោធនកម្មនៅបណ្តាឃុំវីរភាព ចូលរួមកម្មវិធីពិគ្រោះស្តីពីប្រវេណីបដិវត្តន៍របស់ស្រុកថ្កូវនោះហើយជាថាមពលជំរុញឲ្យខ្ញុំប្តេជ្ញាចិត្តខិតខំរៀនសូត្របានល្អដើម្បីមានមុខរបរសមរម្យធ្វើនៅមូលដ្ឋាន។ ដោយ​ការប្តេជ្ញា​នោះ ខ្ញុំ​បាន​ប្រឡង​ជាប់​ចូល​រៀនថ្នាក់មធ្យមសិក្សាឱសថ​ការីនៃសកលវិទ្យាល័យ​ត្រាវិញ។ លុះរៀនចប់ថ្នាក់ (ឆ្នាំ ២0១៩) ខ្ញុំត្រេកអរណាស់ដោយបានធ្វើការនៅភូមិកំណើត។ ក្នុងអំឡុងពេលធ្វើការ ខ្ញុំបានសម្ព័ន្ធយុវជនឃុំបង្កលក្ខណៈឲ្យចូលរួមបណ្តាសកម្មភាពទៅកាន់ប្រភពដើមនៅបណ្តាកម្មវិធីអនុស្សាវរីយ៍ទិវាបង្កើតសម្ព័ន្ធយុវជន ក្រុមកុមារឈានមុខ អនុស្សាវរីយ៍ទិវាយុទ្ធជនពិការ‑ពលីជាដើម ជួយឱ្យខ្ញុំបង្កើនការយល់ដឹងអំពីតម្លៃប្រវេណីវប្បធម៌របស់បុព្វវីរបុរសជាតិ ប្រវត្តិសាស្រ្តសកម្មភាពរបស់យុវជនស្រុកថ្កូវធ្វើឲ្យខ្ញុំកាន់តែប្តេជ្ញាបន្តការរៀនសូត្របំពាក់បំប៉នស្មារតីនយោបាយ សីលធម៌ អត្តចរិតឲ្យបានល្អ និងគោរពធ្វើតាមប្រវេណីដ៏ត្រចះត្រចង់របស់បុព្វវីរបុរស ដើម្បីរួម​ចំណែកចូលរួមកសាង​ស្រុកថ្កូវបានរីកចម្រើនជាបន្ត។

បងឡេតុងចឹង លេខាសម្ព័ន្ធយុវជនស្រុកថ្កូវបានឲ្យដឹងថា៖ ការអប់រំប្រវេណីបដិវត្តន៍ជូនយុវជនគ្រប់ជំនាន់ តែងបានសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់អនុវត្តល្អ។ ក្នុងនោះ សម្ព័ន្ធយុវជនស្រុក បានសហការជាមួយសមាគមអតីតយុទ្ធជនដើម្បីអប់រំអំពីឧត្តមគតិបដិវត្តន៍ មនសិការស្នេហាជាតិ ដើម្បីកសាងយុវជនជំនាន់ថ្មី ឲ្យមានឆន្ទៈមោះមុត ជឿជាក់លើខ្លួនឯង ដល់ព្រមដោយសីលធម៌ ស្មារតីទទួលខុសត្រូវក្នុងសង្គម។ ក្រៅពីនោះនៅទាំងចាត់តាំងបណ្តាសកម្មភាពជាក់ស្តែងមួយចំនួនដូចជា អញ្ជើញទៅកាន់ប្រភពដើមទៅសួរសុខទុក្ខ ជូនអំណោយដល់គ្រួសារគោលនយោបាយ ជាដើម។ តាំងពីដើមឆ្នាំមកដទល់បច្ចុប្បន្ន សម្ព័ន្ធយុវជនស្រុកថ្កូវបានចលនាសមាជិក កងកម្លាំងយុវជនក្នុងស្រុក ចាត់តាំងបណ្តាសកម្មភាព “កតញ្ញូតាធម៌-ផឹកទឹកនឹកប្រភពដើម” ដូចជា៖ ចាត់តាំងទៅសួរសុខទុក្ខ ជូនអំណោយជិត ១៦០ ចំណែកសរុបតម្លៃជាង ៨០ លានដុង ដល់គ្រួសារគោលនយោបាយ គ្រួសារអ្នកមានសគុណចំពោះបដិវត្តន៍គ្រួសារយុទ្ធជនពិការ។ល។ ឆ្លងតាមរយៈនោះ ញ៉ាំងឲ្យយុវជនជំនាន់ក្រោយបង្កើនមនសិការស្នេហាជាតិ និងមោទនភាពជាតិ៕     

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.