• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

សម្ព័ន្ធយុវជនស្រុកកូវកែ៖ ចូលរួមគិតគូរអំពីលំនៅឋានជូនគ្រួសារក្រីក្រ

08/07/2022 08:38

ដោយមានគោលដៅឧបត្ថម្ភគ្រួសារក្រីក្រកែលម្អជីវភាព ជាពិសេសគឺឧបត្ថម្ភលំនៅឋាន តាំងពីដើមឆ្នាំ២០២២ មកទល់ពេលនេះ សម្ព័ន្ធយុវជនស្រុកកូវកែបានសហការជាមួយថ្នាក់ដឹកនាំ អង្គការមហាជនស្រុក ចលនាបណ្តាអង្គការសប្បុរសជនចូលរួមឧបត្ថម្ភកសាងលំនៅឋានជូនគ្រួសារក្រីក្រក្នុងស្រុកបាន ០៧ខ្នងសរុបតម្លៃ ៣៥០លានដុង។ ជាពិសេសក្នុងយុទ្ធនាការយុវជនស្ម័គ្រចិត្ដរដូវវិស្សមកាលស្រុកកូវកែឆ្នាំ២០២២ សម្ព័ន្ធយុវជនស្រុកដាក់ផែនការនឹងខិតខំចលនាកសាងលំនៅឋានថ្មី០២ខ្នងជូនដល់គ្រួសារក្រីក្រ ដើម្បីរួមចំណែកជាមួយរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់គិតគូរដល់គ្រួសារក្រីក្រ ឲ្យមានលំនៅឋានរឹងមាំ​នឹងនរចិត្តប្រកបការងារកសាងជីវភាពបានរីកចម្រើន។

 

បងស្រីង្វៀងធីធ្វីវិញ មានយោបល់នាពិធីដំណើរការកសាងលំនៅឋានជូនគ្រួសារបងសម នៅភូមិអូរទទឹង(បេ)។

ជាច្រើនឆ្នាំកន្លង គ្រួសារមីងលឿងធីស៊ឺ (អាយុ ៨0 ឆ្នាំ) នៅភូមិ អាងហ្វាឃុំ អាងភូតឹង ក៏បាន​រដ្ឋឧបត្ថម្ភផ្ទះមេត្តាធម៌ដែ​រ ប៉ុន្តែបច្ចុប្បន្នផ្ទះនេះទ្រុឌទ្រោមហើយ។មីងស៊ឺ​នៅ​ជាមួយ​កូនប្រុស​ម្នាក់ សុខភាព​មិនសូវបានល្អ មិនអាច​ធ្វើការងារធ្ងន់បាន ទើប​ជីវភាពជួបការ​លំបាកច្រើន​។ យល់អំពីស្ថានភាពនោះ សម្ព័ន្ធយុវជនស្រុកកូវកែបានសហការជាមួយរដ្ឋអំណាចមូលដ្ឋានឧបត្ថម្ភប្រាក់ ៥០ លានដុងពីប្រភពថវិកាដែលលោកលេ​ខាបក្សស្រុកកូវកែចលនាក្រុមហ៊ុនភាគហ៊ុនវាយោអគ្គិសនីទ្រុងណាមត្រាវិញទី ១ឧបត្ថម្ភ ក៏បានឧបត្ថម្ភគ្រួសារមីងស៊ឺកសាងលំនៅឋានមួយខ្នងរឹងមាំ។

មីងស៊ឺបានឲ្យដឹងថា៖ ដោយបានការយកចិត្តទុកដាក់ ឧបត្ថម្ភរបស់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ការជួយជ្រោមជ្រែងរបស់ក្មួយៗយុវជន ពេលនេះខ្ញុំមានផ្ទះថ្មីទៀតហើយ។ ខ្ញុំមានវ័យចាស់ កូនមិនអាចធ្វើការងាររកប្រាក់បានប្រសិនបើមិនបានរដ្ឋអំណាចមូលដ្ឋាន និងក្មួយៗជួយឧបត្ថម្ភកសាងលំនោឋាននេះទេនៅពេលមានភ្លៀង ខ្យល់ម្តងៗ ខ្ញុំបារម្ភខ្លាំងណាស់។ ពេល​នេះ​ខ្ញុំ​មាន​ផ្ទះ​ថ្មី​រឹង​មាំហើយ ខ្ញុំ​សប្បាយ​ចិត្តនិងមានភាពកក់ក្តៅខ្លាំងណាស់។

ទទួលបានការឧបត្ថម្ភលំនៅឋានដូចគ្រួសារមីងស៊ឺដែរ គ្រួសារបង ថាច់ ធីសម នៅភូមិអូរទទឹង(បេ)ឃុំចូវដៀង ស្រុកកូវកែបានសម្ព័ន្ធយុវជនស្រុក ឧបត្ថម្ភលំនៅឋានសប្បុរសធម៌ មានតម្លៃ ៥០លានដុង ពីប្រភពថវិកាដែលលោកលេខាបក្សស្រុកកូវកែចលនាក្រុមហ៊ុន ឆ្នោតជាតិខេត្តត្រាវិញជូននៅពេលចាត់តាំងមហាសន្និបាតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញស្រុកកូវកែលើកទី ១២ អាណត្តិកាល២0២២-២0២៧។ គ្រួសារបង ថាច់ធីសម ជា​គ្រួសារ​ក្រីក្រ​មួយ​កំពុងជួប​ការលំបាកពី​លំនៅឋាន។

រដ្ឋអំណាចមូលដ្ឋានចូលរួមពិធីដំណើរការកសាងលំនៅឋានជូនគ្រួសារបងសម នៅភូមិអូរទទឹង(បេ)។

បងសម​បែកពី​ប្តីយូរមកហើយ គាត់ម្នាក់ឯង​ចិញ្ចឹមកូន ០​២នាក់ ដោយរបរ​ស៊ីឈ្នួល។ ជីវភាពជួបការលំបាកច្រើន។ តាំងពីយូរ​មក​ គាត់តែងប្រាថ្នា​មាន​ផ្ទះ​រឹងមាំមួយខ្នង ប៉ុន្តែ​ចំពោះគាត់នោះគ្រាន់តែជាការប្រាថ្នាប៉ុណ្ណោះ ពីព្រោះជីវភាពខ្វះមុខ ខ្វះក្រោយធ្វើម្តេចសេសសល់ប្រាក់ដើម្បីសង់​លំនៅឋាន។ អាស្រ័យបានសម្ព័ន្ធយុវជនស្រុកស្នើឧបត្ថម្ភលំនៅឋានសប្បុរសធម៌ ពេលនេះក្តីប្រាថ្នារបស់បងសមបានក្លាយជាការពិត។

បង ថាច់ធីសមបានឲ្យដឹងថា៖ ទទួលបានដំណឹងពីរដ្ឋអំណាចមូលដ្ឋានប្រាប់ថា គ្រួសារខ្ញុំបានសម្ព័ន្ធយុវជនស្រុក ឧបត្ថម្ភលំនៅឋានសប្បុរសធម៌មួយខ្នងខ្ញុំសប្បាយចិត្តខ្លាំងណាស់ ។ ពេលនេះការប្រាថ្នារបស់ខ្ញុំបានក្លាយជាការពិតហើយ។ តាំងពីពេលនេះទៅមុខ គ្រួសារខ្ញុំមានផ្ទះថ្មីរឹងមាំ ខ្ញុំនឹងខិតខំធ្វើការសន្សំសំចៃដើម្បីកសាងជីវភាពគ្រួសារឲ្យបានធូរធា។

បងស្រី ង្វៀងធីធ្វីវិញ អនុលេខាសម្ព័ន្ធយុវជនស្រុកកូវកែបានឲ្យដឹងថា៖ ឧបត្ថម្ភគ្រួសារក្រីក្របានរីកចម្រើនទាំងសម្ភារ និងស្មារតីតែងបានរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ជានិច្ច ។ ក្នុងនោះ មានឧបត្ថម្ភអំពីលំនៅឋាន គឺជាការឧបត្ថម្ភដ៏សំខាន់​មិនត្រឹមតែជូនលំនៅឋានរឹងមាំប៉ុណ្ណោះទេ នៅទាំងផ្តល់នូវភាពកក់ក្តៅ ផ្តល់នូវកម្លាំងចិត្តរឹងមាំដល់មាមីង ដើម្បីមាមីងបន្តការកសាងជីវភាពបានរីកចម្រើន។

ទន្ទឹមនឹងចលនា ឧបត្ថម្ភកសាងលំនៅឋានជូនគ្រួសារក្រីក្រតាំងពីដើមឆ្នាំ ២០២២ មកទល់ពេលនេះ សម្ព័ន្ធយុវជនស្រុកនៅទាំងចលនាបណ្តាអង្គការ សប្បុរសជនក្នុង និងក្រៅស្រុកចូលរួមឧបត្ថម្ភជូនអំណោយជិត ៣00ចំណែក ក្នុងមួយចំណែកៗរួមមាន៖ គ្រឿងបរិភោគ និងប្រាក់ សរុបតម្លៃជាង ១៦0 លានដុង។ចាត់តាំងពិនិត្យសុខភាព ជូនថ្នាំ ព្យាបាលជំងឺដោយឥតគិតថ្លៃ ដល់អ្នកមានវ័យចាស់ មានស្ថានភាពលំបាករស់នៅម្នាក់ឯងចំនួន១០នាក់ ។ល។ នោះគឺជាទង្វើមនុស្សធម៌ មានអត្ថន័យយ៉ាងជ្រាលជ្រៅបញ្ជាក់អំពីទឹកចិត្តមេត្តារបស់សម្ព័ន្ធយុវជនស្រុក  “ជួយគ្នាក្នុងគ្រាមានអាសន្នអន្ធក្រ” ។ ឆ្លងតាមរយៈនោះបានរួមចំណែក​ជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាច​មូលដ្ឋាន អនុវត្តល្អការងារសុខុមាលភាព​សង្គម និងជួយជំរុញស្មារតីមាមីងក្រីក្រឱ្យខិតខំពុះពារដើម្បីកសាងជីវភាពរួចផុតពីភាពក្រីក្រស្ថិរភាព៕

        អត្ថបទ‑រូបថត៖សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.