• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

សម្ព័ន្ធយុវជនសង្កាត់ទី ៩៖ ស្ម័គ្រចិត្តធ្វើកិច្ចការដើម្បីជីវភាពសហគមន៍

21/07/2023 09:48

     យុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាលឆ្នាំ ២០២៣ សម្ព័ន្ធយុវជនយុវជនសង្កាត់ទី ៩ ទីក្រុងត្រាវិញពង្រីកស្មារតីស្ម័គ្រចិត្តចូលរួមបណ្តាសកម្មភាពមានប្រយោជន៍ជាច្រើនដូចជា៖ កសាងផ្ទះមនុស្សធម៌ជូនសិស្សក្រីក្រ ០១ ខ្នង ជួសជុលផ្ទះមេត្តាធម៌ជូនគ្រួសារក្រីក្រ ០១ ខ្នង ជូនអំណោយជាង ០៣ ពាន់ចំណែកដល់គ្រួសារក្រីក្រ ។ល។ សរុបថវិកាជាង ៣00 លានដុង អាស្រ័យសម្ព័ន្ធយុវជន បណ្តាអង្គការចាត់តាំង និងសប្បុរសជនចូលរួមឧបត្ថម្ភ។

ថាច់ធីម៉ីហា​ញ់ (ខាងឆ្វេង)ចូលរួមលេងល្បែង។

     សម្ព័ន្ធយុវជន​​សង្កាត់​ទី ​៩ មាន ​១២ ​សាខា ជាមួយនឹងសមាជិក​ ​១៦៥ ​នាក់ ក្នុង​នោះ​ ​សមាជិក​យុវជន​ខ្មែរ​ជាង ​៥៦%។ រដូវវិស្សមកាលឆ្នាំនេះ សង្កាត់ទី ៩ មានយុវជនក្នុងសង្កាត់ និងយុវជន សាកលវិទ្យាល័យត្រាវិញរាប់រយនាក់ ស្ម័គ្រចិត្តចូលរួមធ្វើការងារជាក់ស្តែងដូចជា ចេញទ័ពអនាម័យបរិស្ថាន ដាំ និងថែទាំដើមឈើ ចាត់តាំង “ពេលបាយមនោសញ្ចេតនា” ជូនអ្នកមានវ័យចាស់រស់នៅម្នាក់ឯងចំនួន ៣០ នាក់ និងជូនអំណោយដល់អ្នកមានវ័យចាស់ ០៩ នាក់ សរុបជាទឹកប្រាក់ជាង ០៣ លានដុងបង្កភាពសប្បាយរីករាយ កក់ក្ដៅជូន​មាមីង និងសិស្សានុសិស្សនៅក្នុងសង្កាត់។

     បងថាច់ថាញ់ សមាជិកសម្ព័នយុវជនអនុសង្កាត់លេខ ១ សង្កាត់ទី ៩ មានប្រសាសន៍ថា៖ “ប្អូនជានិស្សិតឆ្នាំទី ១ ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យត្រាវិញ។ ឆ្នាំនេះគឺជាឆ្នាំដំបូងដែលប្អូនស្ម័គ្រចិត្តចូលរួមសកម្មភាពរដូវវិស្សមកាល។ ថ្ងៃដំបូងដែលចាប់ផ្តើមធ្វើការងារបង្ហូតផ្លូវទឹកតាមដងប្រឡាយ សម្អាតបរិស្ថាន ប្អូនជួបការលំបាកណាស់ដែរ ព្រោះ​ពីមុនមកប្អូន​មិនទាន់​ដែល​ធ្វើការងារ​បែប​នេះ​ឡើយ។ លុះប្អូនធ្វើបានពីរ-បីថ្ងៃក៏ធ្វើការងារនោះបានរលូនគួរសម។ឆ្លងតាមរយៈការងារជាក់ស្តែងនារដូវវិស្សមកាលលើកនេះជំនួយឲ្យប្អូនមានបទពិសោធន៍ខ្លះៗក្នុងជីវភាព សង្គម ញ៉ាំងឲ្យប្អូនមានវ័យវឌ្ឍនាការជាងមុន។

     ដោយស្មារតីប៉ិនប្រសប់ និងឆន្ទៈមោះមុតរបស់យុវវ័យ យុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាលឆ្នាំ ២0២៣ ទាក់ទាញសិស្សានុសិស្សជាច្រើនមកជួបជុំ រួចសម្ព័ន្ធយុវជនយុវជនសង្កាត់ទី ៩ ក៏ចាត់តាំងឲ្យប្អូនៗលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយ ព្រមទាំងណែនាំប្អូនៗឲ្យរំលឹកមេរៀន ជូនសិក្ខូបករណ៍ ១៥ ចំណែក និងជូនទោចក្រយាន 0២ គ្រឿង ដល់សិស្សក្រីក្រក្នុងសង្កាត់ទៀតផង។

     ប្អូនថាច់ធីម៉ីហា​ញ់ នៅអនុសង្កាត់លេខ ៤ សង្កាត់ទី ៩ ទី​​ក្រុងត្រាវិញ បានឲ្យដឹងថា៖ ឆ្នាំសិក្សា ២០២៣-២០២៤ ប្អូនរៀនថ្នាក់ទី ៥ ។ រដូវវិស្សមកាលនេះ ប្អូនបានបងៗណែនាំ រំលឹកមេរៀន ឧបត្ថម្ភទោចក្រយានមួយគ្រឿង និងសិក្ខូបករណ៍មួយឈុត ។ ក្រៅពីនោះ បងៗនៅទាំងចាត់តាំងល្បែងប្រជាប្រិយសម្រាប់ប្អូនៗចូលរួមលេងកម្សាន្តយ៉ាងសប្បាយរីករាយទៀតផង។

     បងវ៉ហ្វាងឡីម លេខាសម្ព័ន្ធយុវជនសង្កាត់ទី ៩ បានឲ្យដឹងថា៖ យុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាលឆ្នាំ ២០២៣ មានសកម្មភាពជាក់ស្តែងជាច្រើនទាក់ទាញយុវជនក្នុងសង្កាត់ និងយុវជនជានិស្សិតសាលាឧត្តមសិក្សាវិជ្ជាជីវៈត្រាវិញ និងសាកលវិទ្យាល័យត្រាវិញជាង ១៥០ នាក់ចូលរួម។ ឆ្លងតាមរយៈនោះ បានជំនួយឲ្យចលនាសម្ព័ន្ធយុវជនសង្កាត់ទី ៩ ប្រព្រឹត្តទៅមានប្រសិទ្ធភាព រួមចំណែកទាក់ទាញយុវជនបន្ត ពង្រីកស្មារតីស្ម័គ្រចិត្ដឈានមុខចូលរួមបណ្តាសកម្មភាពដើម្បីសុខុមាលភាពសង្គម និងប្រយោជន៍ដល់សហគមន៍។ពង្រីកលទ្ធផលដែលសម្រេចបាន បន្ទាប់ពីយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាលឆ្នាំ ២0២៣ កន្លងផុតទៅ សម្ព័ន្ធយុវជនសង្កាត់ទីទី ៩ ស្ម័គ្រចិត្តទទួល និងបំពេញសម្រេចរាល់កិច្ចការដែលបានប្រគល់ជូន ដើម្បីរួម​ចំណែក​បញ្ជាក់​អំពី​គោល​ជំហរ ក៏ដូចជាទស្សនៈ​របស់​យុវជន​ក្នុង​សម័យ​ថ្មី៕

អត្ថបទ ‑ រូបថត៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.