25/02/2022 08:00
គណៈប្រតិបត្តិការអាណត្តិកាលថ្មីចេញបង្ហាញមុខ។ រូបថត៖ ហុងញី
ក្នុងអាណត្តិកាលកន្លង ដោយមានការយកចិត្តទុកដាក់ដឹកនាំ ចង្អុលការរបស់គណៈកម្មាធិការបក្ស ការិយាល័យសេនាធិការសម្ព័ន្ធយុវជននគរបាលខេត្ត និងការឧបត្ថម្ភរបស់គណៈកម្មាធិការបក្សនៃបណ្ដាអង្គភាពដែលមានយុវជនចូលរួមប្រជុំជីវភាពចម្រុះ សមាជិកយុវជនការិយាល័យសេនាធិការតែងសាមគ្គី ឯកភាពក្នុងសកម្មភាព ផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពក្នុងអាកប្បកិរិយា ផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពបណ្ដាកម្រិតផែនការដាក់ ចេញ។ សកម្មអនុវត្តបណ្ដាចលនា “យុវជនស្ម័គ្រចិត្ត” “យុវជនច្នៃប្រតិដ្ឋ” “យុវជននគរបាលឈានមុខ ស្ម័គ្រចិត្ត បង្កើតស្នាដៃដើម្បីសន្តិសុខមាតុភូមិ” ឆ្លងតាមរយៈនោះបានចុះឈ្មោះរួចអនុវត្តសម្រេចល្អសំណង់ កិច្ចការយុវជន ០៣ សំណង់ ទម្រង់ “ច្នៃប្រតិដ្ឋវ័យក្មេង” ០៣ ទម្រង់ សហការជាមួយបណ្ដាសាខាសម្ព័ន្ធយុវជនចងសម្ព័ន្ធភាព និងសមាគមនារីនៃបណ្ដាអង្គភាពទៅសួរសុខទុក្ខ ជូនអំណោយដល់សិស្សានុសិស្សដែលមានស្ថានភាពលំបាក សួរសុខទុក្ខអ្នកមានវ័យចាស់ អនាថា ទទួលទំនុកបម្រុងសិស្សក្រីក្រសង្វាតរៀនសូត្រ បំផុសចលនាសមាជិកយុវជនចូលរួមស្រោចស្រង់កសិផលសរុបតម្លៃជិត ៤០ លានដុង ចូលរួមបណ្ដាសកម្មភាពបរិច្ចាគឈាមស្ម័គ្រចិត្ត ថ្ងៃសៅរ៍ស្ម័គ្រចិត្ត ថ្ងៃអាទិត្យបៃតង។ល។ សាខាសម្ព័ន្ធយុវជនចូលរួមដោយអស់ពីចិត្ត និងមានគុណភាពពិធីប្រឡងស្វែងយល់ដែលសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ និងនគរបាលខេត្ត បំផុសចលនា លទ្ធផលសម្រេចបានរង្វាន់ខ្ពស់ជាច្រើន។
អាណត្តិកាល ២០២២-២០២៤ ជាមួយសញ្ញាពេចន៍សកម្មភាព “យុវវ័យការិយាល័យសេនាធិការនគរបាលខេត្តមានគោលជំហររឹងមាំ ឈានមុខ សាមគ្គី ច្នៃប្រតិដ្ឋ អភិវឌ្ឍ ដើម្បីសន្តិសុខមាតុភូមិ ដើម្បីសុភមង្គលប្រជាជន” មហាសន្និបាតបានដាក់ចេញកម្រិតផែនការសំខាន់ៗជាក់ស្ដែងមួយចំនួន៖ សមាជិកយុវជន ១០០% បានជ្រួតជ្រាប រៀនសូត្រសេចក្ដីសម្រេចចិត្តរបស់បក្សរបស់សម្ព័ន្ធយុវជន និងគោលនយោបាយ ច្បាប់របស់រដ្ឋ។ សមាជិក ១០០% ចូលរួមតិចបំផុត ០៤ សកម្មភាពស្ម័គ្រចិត្តក្នុងឆ្នាំ។ សមាជិក ១០០% មិនបំពានច្បាប់ចរាចរណ៍។ សាខាសម្ព័ន្ធយុវជនខិតខំរក្សាកិត្តិនាមរឹងមាំ រាល់ឆ្នាំរៀបចំណាត់ថ្នាក់រាល់ឆ្នាំសម្រេចភារកិច្ច ១០០% ឡើងទៅ ក្នុងនោះមានពី ៨០% ឡើងទៅសម្រេចល្អភារកិច្ច។
មហាសន្និបាតបានបោះឆ្នោតគណៈប្រតិបត្តិការសាខាសម្ព័ន្ធយុវជនអាណត្តិកាលថ្មី រួមមានសមាជិក ០៥ រូប បោះឆ្នោតតំណាងពេញសិទ្ធិចូលរួមមហាសន្និបាតថ្នាក់លើ ០៨ រូប។ អនុសេនីយ៍ឯកឡេហ្វីជាប់ឆ្នោតសាជាថ្មីជាលេខាសាខាសម្ព័ន្ធយុវជនការិយាល័យសេនាធិការនគរបាលខេត្ត អាណត្តិកាល ២០២២ -២០២៤៕
ប្រែសម្រួល៖ ថាច់ហ្វាង
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។