• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

សម្ព័ន្ធយុវជនឃុំ ភឿកហ៊ឹង ចូលរួមកសាងឃុំជនបទថ្មីលើកកម្ពស់

29/08/2023 07:51

ដើម្បីចូលរួមកសាងឃុំជនបទថ្មីលើកកម្ពស់ សម្ព័ន្ធយុវជនឃុំភឿកហ៊ឹង ស្រុកថ្កូវ កសាងសំណង់ និងធ្វើការងារជាក់ស្តែងជាច្រើនដូចជាចូលរួម ការពារបរិស្ថាន សហការផ្សព្វផ្សាយខ្លឹមសារអំពីលក្ខឋានជនបទថ្មីលើកកម្ពស់ ជូនដល់សមាជិកសម្ព័ន្ធយុវជន និងប្រជាជន។

សម្ព័ន្ធយុវជនឃុំ ភឿកហ៊ឹង ចលនាកងកម្លាំងយុវជនមូលដ្ឋានចូលរួមដាំដើមឈើ សម្អាតផ្លូវជនបទ។

     កន្លងមក សម្ព័ន្ធយុវជនឃុំបានកសាងផែនការ ផ្សព្វផ្សាយដល់បណ្តាសាខាសម្ព័ន្ធយុវជនអំពីសកម្មភាពការពារបរិស្ថាន ព្រមទាំងស្នើគណៈកម្មាធិការបក្ស និងរដ្ឋអំណាចមូលដ្ឋានបង្កើតក្លឹបការពារបរិស្ថានបាន ០៣ ក្លឹប មានយុវជនជិត ៦០ នាក់ចូលរួម។ ចលនាសមាជិក ចូលរួមទិញធុងសំរាមដាក់នៅទីសាធារណៈ តាមភ្លឺប្រឡាយនៅវាលស្រែ។ ចាត់តាំងចេញទ័ព​ប្រមូល​សំរាម​តាម​វាលស្រែ និង​ផ្លូវ​ជនបទ។ ក្រៅពីនោះ សម្ព័ន្ធយុវជនឃុំចាត់តាំងផ្សព្វផ្សព្វស្តីពីលក្ខឋានកសាងគ្រួសារវប្បធម៌ជនបទថ្មី ភូមិវប្បធម៌ជនបទថ្មី ។ល។ ឆ្លងតាមរយៈនោះ គ្រួសារសមាជិក យុវជនទាំងអស់បានចុះឈ្មោះកសាងគ្រួសារជនបទថ្មីតាមកម្រិតផែនការដែលថ្នាក់លើប្រគល់ជូន។ ទន្ទឹមនឹងនោះ សម្ព័ន្ធយុវជនឃុំ នៅទាំងចាត់តាំងបណ្តាសកម្មភាពស្ម័គ្រចិត្តដើម្បីសម្របសម្រួលនឹងអាកាសធាតុប្រែប្រួល ភ្ជាប់ជាមួយនឹងចលនាសមាជិក យុវជន និងប្រជាជនចូលរួមស្រង់សំរាម ដើមត្រកៀតប៉ោងតាមប្រឡាយនៅវាលស្រែប្រវែងជាង ៣.៥០០ ម៉ែត្រ។

     ជាពិសេសក្នុងយុទ្ធនាយុវជនស្ម័គ្រចិត្តរដូវវិស្សមកាលឆ្នាំ ២០២៣ សម្ព័ន្ធយុវជនឃុំភឿកហ៊ឹង ចលនាយុវជន និងប្រជាជនចូលរួមគបប្រាក់ ២០ លានដុង សម្រាប់ធ្វើបង្គោលភ្លើងអុចបំភ្លឺតាមដងផ្លូវនៅជនបទ។ ចលនាបានក្រួស ៥៦ ម៉ែត្រត្រីគុណតម្លៃ ២០ លានដុង ដើម្បីជួសជុលផ្លូវថ្នល់។ កសាងថ្មីផ្ទះមនុស្សធម៌ ០១ ខ្នង តម្លៃ ៣៥ លានដុង ដាំដើមឈើជាង ០៣ ពាន់ដើម។ល។

     បងស្រី ថាច់ធីហាញ់ នៅភូមិចុងព្រៃបានឲ្យដឹងថា៖ “ចាប់តាំងពីមានយុវជនស្ម័គ្រចិត្តចូលរួមសម្អាតបរិស្ថានជារឿយៗ ដាក់ធុងសំរាម និងដាំដើមផ្កានៅតាមដងផ្លូវជាដើមមាមីងក្នុងភូមិក៏បង្កើនការយល់ដឹង ចូលរួមយ៉ាងសកម្មក្នុងការងារការពារបរិស្ថានផងដែរ ។ ម៉្លោះហើយបរិស្ថាននៅជនបទសព្វថ្ងៃបានស្រស់ស្អាតជាងមុន។

     បងត្រឹងទ្រុងធឿង លេខាសម្ព័ន្ធយុវជនឃុំ ភឿកហ៊ឹង មានប្រសាសន៍ថា៖ “ដើម្បីចូលរួមការពារបរិស្ថាន កសាងជនបទថ្មី សម្ព័ន្ធយុវជនឃុំតែងយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយដើម្បីសមាជិកសម្ព័ន្ធយុវវជន និងប្រជាជនបង្កើនការយល់ដឹងដល់យុវជន និងប្រជាជន។ ជារៀងរាល់ឆ្នាំ សម្ព័ន្ធយុវជនឃុំបានចង្អុលការបណ្តាសាខាសម្ព័ន្ធយុវជនចាត់តាំងប្រជុំជីវភាព គួបផ្សំនឹងការផ្សព្វផ្សាយ ពង្រីកទម្រង់ និងរបៀបធ្វើល្អមានប្រសិទ្ធភាពក្នុងការងារការពារបរិស្ថានភ្ជាប់នឹងកម្មវិធីកសាងជនបទថ្មី ជនបទថ្មីលើកកម្ពស់។

     អ្នកស្រី ត្រឹងធីជី ប្រធានគណៈកម្មាធិការប្រជាជនឃុំ ភឿកហ៊ឹង ប្រធានគណៈចង្អុលការកសាងជនបទថ្មីឃុំ មានប្រសាសន៍ថា៖ ជាច្រើនឆ្នាំកន្លង សម្ព័ន្ធយុវជនឃុំតែងសកម្មក្នុងការផ្សព្វផ្សាយ ចលនាសមាជិក យុវជន និងប្រជាជនបង្កើនការយល់ដឹង និងចូលរួម ការពារបរិស្ថាន ចូលរួមដាំដើមឈើ ប្រមូលសំរាម។ល។ រួមចំណែកយ៉ាងសកម្មដល់ការងារការពារបរិស្ថានឲ្យបានស្រស់ ជ្រះ ស្អាត ។ បណ្តាសំណង់ និងការងារជាក់ស្តែងរបស់សម្ព័ន្ធយុវជនឃុំ បានរួមចំណែកយ៉ាងសកម្មជាមួយគណៈចង្អុលការកសាង ជនបទថ្មីឃុំ ឆ្ពោះទៅដល់គោលដៅឃុំជនបទលើកកម្ពស់ នៅចុងឆ្នាំ ២០២៣៕

អត្ថបទ-រូបថត៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.