• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ស្ងើចសរសើរសមូហភាព បុគ្គលឆ្នើម ២០ កន្លែង និងរូបចូលរួមកម្មវិធី “ម្តាយទំនុកបម្រុង-សាយភាយក្ដីស្រឡាញ់”

06/07/2022 14:45

កាលពីថ្ងៃទី ២៨ ខែមិថុនា សមាគមសហព័ន្ធន៍នារីខេត្ត ចាត់តាំងសន្និបាតស្ងើចសរសើរ “ម្តាយទំនុកបម្រុង-សាយភាយក្ដីស្រឡាញ់” ភ្ជាប់ជាមួយពិធីជូនអាហារូបករណ៍ដល់សិស្សដែលរងឥទ្ធិពលដោយសារអាសន្នរោគកូវីដ-១៩។ នេះជាសកម្មភាពអំណរអនុស្សាវរីយ៍ទិវាគ្រួសារវៀតណាម (ថ្ងៃទី ២៨ ខែមិថុនា) សំដៅស្ងើចសរសើរ និងអំណរគុណបណ្តាសមូហភាព បុគ្គលបានរួមដំណើរជាមួយនឹង បណ្តាសប្បុរសជន បណ្តាអង្គការចាត់តាំងឧបត្ថម្ភកម្មវិធី។ កម្មវិធីជួយផ្សាយបន្តការសាយភាយ តភ្ជាប់ ចលនាកម្មាភិបាល សមាជិកសមាគម បណ្តាអង្គការចាត់តាំង បុគ្គលសកម្មចូលរួមជ្រោមជ្រែងក្នុងចលនា។

               អញ្ជើញចូលរួម មានលោក ចូវមិញលិញ អនុប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្តត្រាវិញ អ្នកស្រីគាងធីមិញង្វៀក សមាជិកាគណៈប្រតិបត្តិការបក្សខេត្ត ប្រធានសមាគមសហព័ន្ធន៍នារីខេត្ត អនុសាស្រ្តាចារ្យ បណ្ឌិត ង្វៀងភុកស៊ើង គ្រួបង្រៀនជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច សាលាសកលវិទ្យាល័យកឹងធើ ថ្នាក់ដឹកនាំបណ្តាអាជីវកម្ម សមាគមសហព័ន្ធន៍នារីបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង។ល។

អ្នកស្រីត្រិញធីភឿង អនុប្រធានសមាគមសហព័ន្ធន៍នារីខេត្តត្រាវិញជូនបណ្ណ គាំពារសុខាភិបាល និងអំណោយដល់សិស្ស។ រូបថត៖ ហុងញុង

            ចូលរួមជ្រោមជ្រែងកម្មវិធី “ម្តាយទំនុកបម្រុង” ឧបត្ថម្ភថែទាំ ចិញ្ចឹមកុមារកំព្រាដោយសាររងឥទ្ធិពលដោយសារអាសន្នរោគជំងឺកូវីដ-១៩ និងស្ថានភាពលំបាកផ្សេងៗដែលមជ្ឈិមសមាគមសហព័ន្ធន៍នារីវៀតណាមបំផុសឡើងនោះ អចិន្ត្រៃយ៍សមាគមសហព័ន្ធន៍នារីខេត្តបានផ្សព្វផ្សាយ ដោយសកម្មភាពជាក់ស្តែងជាច្រើនដើម្បីឧបត្ថម្ភសម្ភារ និងស្មារតីដល់កុមារកំព្រា។ អស់រយៈកាល ០៨ ខែដែលបានអនុវត្តកម្មវិធីនេះ សមាគមសហព័ន្ធន៍នារីគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបានទទួល ថែទាំ ឧបត្ថម្ភកុមារកំព្រា ៦០ រូបសរុបតម្លៃជិត ០១ ពាន់លានដុង។ ទន្ទឹមនឹងនោះ សមាគមគ្រប់លំដាប់ថ្នាក់នៅទាំងចលនាអំណោយបានជាង ១៧.៦៥០ ចំណែក គិតជាតម្លៃជិត ៥,៣ ពាន់លានដុង ដើម្បីគិតគូរដល់ការងារសុខុមាលភាពសង្គម ជាពិសេសគឺឧបត្ថម្ភនារី កុមារក្រីក្រត្រូវរងឥទ្ធិពលអាសន្នរោគកូវីដ-១៩។

            ដើម្បីកត់សម្គាល់ និងស្ងើចសរសើរដល់សមាគមគ្រប់លំដាប់ថ្នាក់ រួមជាមួយបណ្តាអង្គការចាត់តាំង បុគ្គលក្នុងកម្មវិធី “ម្តាយទំនុកបម្រុង-សាយភាយក្ដីស្រឡាញ់”នោះ សមាគមសហព័ន្ធន៍នារីខេត្តត្រាវិញបានជូនលិខិតសរសើរដល់ សមូហភាព ១៣ កន្លែងនិងបុគ្គល ០៧ រូបដែលបានរួមវិភាគទាន ជូនអាហារូបករណ៍ច្រើនចំណែក និងបណ្ណគាំពារសុខាភិបាលដល់សិស្សក្រីក្រ។

            នាឱកាសនេះ សមាគមសហព័ន្ធន៍នារីខេត្តចលនាបណ្តាអង្គភាព អង្គការចាត់តាំងជូនអាហារូបករណ៍ ៦០ ចំណែក (មួយចំណែកៗ ០១ លានដុង) និងបណ្ណគាំពារសុខាភិបាល ២០ បណ្ណ និងអំណោយ ២០ ចំណែក គិតជាតម្លៃជាង ៧៦ លានដុងដល់សិស្សកំព្រាត្រូវរងឥទ្ធិពលដោយអាសន្នរោគកូវីដ-១៩៕

ប្រែសម្រួល៖ តឹងង៉ុក

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.