• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ស្ងើចសរសើរសមូហភាព បុគ្គលក្នុងការងារស្វែងរកចាប់ខ្លួនបន្ទាន់ករណីប្លន់ហាងមាសនៅស្រុកចូវថាញ់

14/12/2023 15:46

            កាលពីថ្ងៃទី ៨ ខែធ្នូ នគរបាលខេត្តត្រាវិញ ចាត់តាំងពិធីស្ងើចសរសើរ ជូនរង្វាន់ដល់សមូហភាព បុគ្គលដែលមានស្នាដៃឆ្នើមក្នុងការធ្វើឱ្យជាក់ច្បាស់ដោយរួសរាន់ករណីប្លន់ទ្រព្យសម្បត្តិដែលកើតមានឡើងនៅហាងលក់មាសនាអនុសង្កាត់លេខ ៣ ទីប្រជុំជនចូវថាញ់ ស្រុកចូវថាញ់ក្នុងរាត្រីថ្ងៃទី ៣០/១១/២០២៣។

            អញ្ជើញចូលរួម និងចង្អុលការពិធីនេះ មានសមមិត្ត ឡេងវ៉ាំងហាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោកវរសេនីយ៍ឯក ត្រឹងស្វឹងអាញ់  នាយកនគរបាលខេត្តអញ្ជើញចូលរួមជាអធិតី។ ចូលរួមពិធីនោះ នៅទាំងមាន វរសេនីយ៍ឯក ឡេវ៉ាំងទឺ នាយករងនគរបាលខេត្ត ថ្នាក់ដឹកនាំបណ្ដាអង្គភាពជំនាញការ និងបណ្ដាសមូហភាព បុគ្គលមានស្នាដៃឆ្នើមក្នុងការងារត្រួតពិនិត្យ ស្វែងរកធ្វើឱ្យច្បាស់ករណីប្លន់ទ្រព្យសម្បត្តិដូចពោលខាងលើ។

សមមិត្ត ឡេវ៉ាំងហាំង ស្ងើចសរសើរដល់បណ្តាបុគ្គលមានស្នាដៃឆ្នើម។ ផាមហើង

            របាយការណ៍ក្នុងពិធីនោះ វរសេនីយ៍ឯកបម្រុង វ៉វ៉ាំងក្វឹក ប្រធានការិយាល័យតម្រួតព្រហ្មទណ្ឌនៃនគរបាលខេត្តបានឱ្យដឹងថា ជាករណីដែលមានលក្ខណៈធ្ងន់ធ្ងរ មុខសញ្ញាអនុវត្តអំពើយ៉ាងគ្រោះថ្នាក់ គ្មានគិតវែងឆ្ងាយ ប្រថុយ មានការប្រើប្រាស់អាវុធដើម្បីបង្ករឿង និងមានចេតនាអនុវត្តអំពើបំពានដល់ទីបំផុត។

            រឿងរ៉ាវ ឆាប់បានលេចឮលើបណ្ដាញសង្គម និងកាន់តែបង្កភាពចចាមអារ៉ាមក្នុងប្រជាជន។ គណៈនាយកនគរបាលខេត្ត បានចង្អុលការការិយាល័យតម្រួតព្រហ្មទណ្ឌ សហការជាមួយបណ្ដាកងកម្លាំងពាក់ព័ន្ធផ្សព្វផ្សាយបណ្ដាវិធានការវិជ្ជាជីវៈព្រមៗគ្នា ចាត់តាំងតាមចាប់ខ្លួនមុខសញ្ញា។

            ជាមួយកិច្ចចង្អុលការយ៉ាងប្ដូរផ្ដាច់របស់គណៈនាយកនគរបាលខេត្ត កិច្ចសហការ​ស្អិតល្មួតរវាងបណ្ដាកងកម្លាំង នាយកដ្ឋានជំនាញការនគរបាលខេត្តទៀងយ៉ាង និងការ​ជួយឧបត្ថម្ភរបស់ប្រជាជន នគរបាលខេត្តត្រាវិញបានរកឃើញ និងចាប់មុខសញ្ញាបង្កហេតុការណ៍ជាបន្ទាន់ត្រឹមតែក្រោយរយៈពេល ៣ ម៉ោង។

            សមមិត្ត ឡេវ៉ាំងហាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការ​ប្រ​ជាជនខេត្ត ស្ងើចសរសើរស្មារតីទទួលបន្ទុក និងចំណេះវិជ្ជាជីវៈរបស់នគរបាលខេត្តត្រា​វិញក្នុងការងារតស៊ូបង្ការ ប្រឆាំងបទល្មើសនាពេលកន្លង សក្ដិសមជាខែលការពារបក្ស រដ្ឋ និងការពារប្រជាជន។

            ឱកាសនេះ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានជូនកម្រងផ្កាប្រសិទ្ធពរនគរបាលខេត្តតា្រវិញ ជូនរង្វាន់ជាបន្ទាន់ដល់សមូហភាព ៦ កន្លែងស្ថិតក្រោមឱវាទនគរបាលខេត្តត្រាវិញដែលមានស្នាដៃឆ្នើមពិសេស។ ជូនបណ្ណសរសើរដល់សមូហភាព ២ កន្លែង និងបុគ្គល ៦ រូបស្ថិតក្រោមឱវាទគរបាលខេត្តត្រាវិញ នគរបាលខេត្តទៀងយ៉ាង និងការិយាល័យគរុការណ៍នៃតម្រួតព្រហ្មទណ្ឌ។ នាយកនគរបាលខេត្តជូនលិខិតសរសើរដល់​បុគ្គល ១៦ រូបស្ថិតក្រោមឱវាទនគរបាលខេត្ត និងបុគ្គល ៥ រូបជាពលរដ្ឋមានការរួមចំណែក ឧបត្ថម្ភកងកម្លាំងនគរបាលក្នុងដំណាក់កាលរកឃើញរឿងក្ដី៕

​ប្រែសម្រួល៖ សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.