24/10/2022 08:17
សមមិត្ត គឹមរឿង សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈប្រជាចលនាបក្សខេត្ត សមមិត្តវ៉មិញញ៉ឹក អនុប្រធានការិយាល័យនៃគណៈកម្មាធិការបក្សខេត្ត បងង្វៀងថាញ់ញ៉ា អនុលេខាសម្ព័ន្ធយុវជនខេត្តអញ្ជីញមកចូលរួម។
ការចាត់តាំងខួបអនុស្សាវរីយ៍គឺដើម្បីបង្កបរិយាកាសអធិកអធម ប្រឡងប្រណាំង បង្កើតស្នាដៃក្នុងទូទាំងសម្ព័ន្ធយុវជន សមាគម ហើយឆ្លងតាមរយៈនោះ បន្តជំរុញមាំការផ្សព្វផ្សាយចលនា “ខ្ញុំស្នេហាមាតុភូមិខ្ញុំ” របស់សមាគមសហព័ន្ធន៍យុវជនវៀតណាម លើកកម្ពស់ស្មារតីស្នេហាជាតិ មោទនភាព ជាតិក្នុងសមាជិក យុវជន។
លោកគឹមរឿង ជូនបណ្ណសរសើរដល់បណ្តាបុគ្គលឆ្នើម។ រូបថត៖ ង៉ុកស្វង
នៅទីនេះ បងថាយវ៉ាំងច្វឹង អនុប្រធានប្រចាំការគណៈកម្មាធិការសមាគមសហព័ន្ធន៍យុវជនវៀតណាមខេត្តបានរំលឹកឡើងវិញនូវប្រពៃណីក្នុងរយៈពេល ៦៦ ឆ្នាំកសាង ខិតខំ និងវឌ្ឍនាការរបស់សមាគមសហព័ន្ធន៍យុវជនវៀតណាម រួចអះអាងតួនាទីសំខាន់របស់សមាគមសហព័ន្ធន៍យុវជនវៀតណាមក្នុងការសាមគ្គី ប្រមូលផ្តុំ គិតគូរឲ្យយុវជន ពង្រីកកម្លាំងរឹងមាំរបស់បណ្តាស្រទាប់ រួមដំណើរជាមួយយុវជន បំផុសទឹកចិត្តស្នេហាជាតិ មោទនភាពជាតិ ខិតខំដោយអស់ពីសមត្ថភាពរបស់ខ្លួនដើម្បីប្រទេសជាតិ ដើម្បីគោលដៅឯករាជ្យជាតិ និងសង្គមនិយម។
ទូទាំងខេត្តបច្ចុប្បន្ននេះមានសមាជិកសមាគមសហព័ន្ធន៍យុវជនវៀតណាមជិត ៦០.០០០ រូប។ សមាគមគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបានពង្រីកតួនាទីរបស់យុវជនលើគ្រប់វិស័យ ចូល រួមបំពេញជាកម្លាំងក្នុងការពង្រីកសេដ្ឋកិច្ច-សង្គម កសាងជនបទថ្មី និងទីក្រុងអារ្យធម៌។
នៅពេលខាងមុខ សមាគមបន្តជំរុញការអប់រំនយោបាយ បំពាក់បំប៉នក្តីជំនឿ អំពីឧត្តមគតិបដិវត្តន៍ដល់សមាជិក យុវជន ជំរុញមាំការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ។ ផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពចលនា “ខ្ញុំស្នេហាមាតុភូមិខ្ញុំ” ជំរុញការងារសាមគ្គីប្រមូលផ្តុំយុវជន ជាពិសេសគឺយុវជនក្នុងបណ្តាផ្នែកសេដ្ឋកិច្ច យុវជនជនជាតិ សាសនា។ល។
នាឱកាសនេះ គណៈអចិន្ត្រៃយ៍សម្ព័ន្ធយុវជនខេត្តបានរបាយការណ៍រហ័សនូវលទ្ធផលមហាសន្និបាតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញខេត្តត្រាវិញលើកទី ៩ អាណត្តិកាល ២០២២-២០២៧ ផ្សព្វផ្សាយបណ្តាខ្លឹមសារសំខាន់ៗរបស់មហាសន្និបាត។
ដើម្បីកត់សម្គាល់ ស្ងើចសរសើរកម្មាភិបាល សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគម យុវជនដែលមានស្នាដៃឆ្នើមលើបណ្តាវិស័យរៀនសូត្រ លត់ដំ ពលកម្ម ច្នៃប្រតិដ្ឋ គណៈកម្មាធិការសមាគមសហព័ន្ធយុវជនវៀតណាមខេត្តបានស្ងើចសរសើរកម្មាភិបាល សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគម យុវជនឆ្នើម ១៤ រូប។
ទន្ទឹមនឹងនោះ អនុវត្តការរួមដំណើរជាមួយបណ្ដាថ្នាក់ បណ្ដាផ្នែកក្នុងការគិតដល់កុមារដែលមានស្ថានភាពលំបាក សម្ព័ន្ធយុវជនខេត្ត គណៈកម្មាធិការសមាគម ក្រុមប្រឹក្សាកងកុមារខេត្តបានជូនជ្រុងរៀនសូត្រ ១០ ជ្រុងដល់សិស្សដែលមានស្ថានភាពលំបាក (ជ្រុងរៀនសូត្រនីមួយៗគិតជាទឹកប្រាក់ ០១ លានដុង)។ ទន្ទឹមនឹងនោះ ប្រគល់ផ្លាកនិមិត្តឧបត្ថម្ភយុវជន ១០ រូបបានបុលទុន ជួយឲ្យយុវជនវិនិយោគក្នុងការពង្រីកសេដ្ឋកិច្ច ឈានឡើងធ្វើមានស្របច្បាប់ ពង្រីកល្អចលនាផ្តើមអាជីព បង្កើតអាជីពរបស់យុវជនក្នុងខេត្ត៕
ង៉ុកស្វង-តឹងង៉ុក
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។