• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

សកម្មភាពជាច្រើនដើម្បីភាពជឿនលឿនរបស់នារីខ្មែរ

18/07/2023 09:32

យោងតាមផែនការលេខ ៤៧/KH-BVSTBPN ចុះថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២ របស់គណៈដើម្បីភាពជឿនលឿនរបស់នារីខ្មែរនៃមន្ទីរពលកម្ម -យុទ្ធជនពិការ និងសង្គមកិច្ចខេត្ត សមាគមសហព័ន្ធន៍នារី ស្រុកកូវកែមានសកម្មភាពជាច្រើន ដើម្បីភាពជឿនលឿនរបស់នារីនិយាយរួម និងបងប្អូននារីខ្មែរនិយាយដោយឡែក។

បងស្រី ត្រឹងធីអាញ់ធឺ អញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយបង ថាច់ធី​សាហ្វឹង ដែលសកម្មភាពក្នុងការងារសមាគមនៅមូលដ្ឋាន។

     គណៈអចិន្ត្រៃយ៍សមាគមសហព័ន្ធន៍នារីស្រុកកូវកែ បង្កើតផែនការជាក់ស្តែងដើម្បីចង្អុលការសមាគមនារីមូលដ្ឋានអនុវត្តបណ្តាសកម្មភាពសមភាពភេទ ដើម្បីភាពជឿនលឿនរបស់នារី។ អនុវត្តយុទ្ធសាស្ត្រជាតិស្តីពីសមភាពភេទ កម្មវិធីទប់ស្កាត់អំពើហិង្សាលើភេទ កម្មវិធីព័ត៌មានស្តីពីសមភាពភេទរបស់ខេត្តត្រាវិញដំណាក់កាល ២០២៣- ២០២៥ រួមចំណែកញ៉ាំងឲ្យបងប្អូននារីបង្កើនការយល់ដឹង និងមានទង្វើជាក់ស្តែងស្តីពីសមភាពភេទ កាត់បន្ថយការគម្លាតភេទ លើកតម្កើងតួនាទីរបស់នារីនិយាយរួម នារីខ្មែរនិយាយដោយឡែកបានខ្ពង់ខ្ពស់ស្មើគ្នា។ ដើម្បីកាត់បន្ថយបញ្ហាគម្លាតភេទក្នុងប្រព័ន្ធនយោបាយ និងសង្គម សមាគមសហព័ន្ធន៍នារីស្រុកតែងយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាល បំពាក់បំប៉នបង្កើនចំណេះដឹង លទ្ធភាពរបស់កម្មាភិបាលនារី កម្មាភិបាល​នារី​ជនជាតិ​ខ្មែរ បង្កលក្ខណៈឲ្យបងប្អូន​នារីចូលរួមទទួលនាទី​ជាអ្នកគ្រប់គ្រង ​ដឹកនាំ។ អត្រានារីបានចាត់ចូលក្នុងគម្រោងផែនការទទួលនាទីបណ្តាថ្នាក់ដឹកនាំសំខាន់ៗរបស់ស្រុកស្មើនឹង ៤៥,៥%។ អត្រានារីចាត់ចូលក្នុងគម្រោងផែនការទទួលបណ្តានាទីដឹកនាំផ្នែករដ្ឋរបស់ស្រុក/ឃុំស្មើនឹង ៣៧,០៤%។ គិតតាំងពីដើមឆ្នាំ ២០២៣ មកទល់ពេលនេះ សមាគមសហព័ន្ធន៍នារីស្រុកបានបង្កលក្ខណៈជូនបងប្អូននារីចំនួន ១.១0៧ នាក់បានរៀនវិជ្ជាជីវៈ និងចំណេះ ជំនាញ។ ក្នុង​នោះ​មាន​នារី​ខ្មែរ ៣៨%។

     សមាគមសហព័ន្ធន៍នារីឃុំផុងភូ  ដែលអនុវត្តល្អបណ្តាសកម្មភាពដើម្បីភាពជឿនលឿនរបស់នារីខ្មែរ និងសមភាពភេទ។ សមាគមសហព័ន្ធន៍​នារីឃុំផុងភូ មាន​សមាជិកា​ជាង ១.៣៥០ ​នាក់។ ក្នុង​នោះ សមាជិកា​ខ្មែរ ៦៥% ។

     បងស្រី ត្រឹងធី​អា​ញ់ធឺ ប្រធានសមាគមសហព័ន្ធន៍នារីឃុំផុងភូមានប្រសាសន៍ថា៖ ការបង្កើនគុណភាព ប្រសិទ្ធភាពបណ្តាសកម្មភាពដើម្បីភាពជឿនលឿនរបស់នារី និង សមភាពភេទ តែងបានគណៈកម្មាធិការបក្ស រដ្ឋអំណាច និងសមាគមសហព័ន្ធន៍នារីឃុំយកចិត្តទុកដាក់អនុវត្តល្អជានិច្ច។ សមាគមសហព័ន្ធន៍នារីឃុំ តែងម្ចាស់ការស្នើគណៈកម្មាធិការបក្ស និងរដ្ឋអំណាច ឲ្យបង្កលក្ខណៈជូននារីបានរៀនសូត្របង្កើនចំណេះដឹងដើម្បីធ្វើការងារ កសាងគ្រួសារ សម្បូររុងរឿង សមភាព សុភមង្គល និងសកម្មក្នុងការចូលរួមធ្វើការងារនយោបាយ សេដ្ឋកិច្ច-សង្គមនៅមូលដ្ឋាន។ ជាក់ស្តែងឆ្នាំ ២០២៣ សមាគម សហការជាមួយសមាគមសហព័ន្ធន៍នារីស្រុកបង្កលក្ខណៈជូនកម្មាភិបាល សមាជិកា ២២០ លើកនាក់ ក្នុងនោះមានកម្មាភិបាល សមាជិកាខ្មែរ ៥០% បានរៀនសូត្រ បង្កើនចំណេះដឹងអំពីសមភាពភេទ ចំណេះដឹងក្នុងការពង្រីកសេដ្ឋកិច្ច ។ល។

     អ្នកស្រី ថាច់ធីសាហ្វឹង នៅភូមិលេខ ២ ឃុំផុងភូ ជាអ្នកសកម្មក្នុងការចូលរួមបណ្តាសកម្មភាពដើម្បីភាពជឿនលឿនរបស់នារីខ្មែរនៅមូលដ្ឋាន។ បងសាហ្វឹងមានប្រសាសន៍ថា៖ ពីមុនខ្លួនខ្ញុំផ្ទាល់មិនសូវយកចិត្តទុកដាក់ក្នុងការរៀនសូត្របង្កើនចំណេះដឹងអំពីសមភាពភេទក៏ដូចជាចំណេះដឹងពាក់ព័ន្ធដល់នារី និងកុមារីឡើយ។ ពីព្រោះខ្ញុំយល់ឃើញថា ខ្ញុំជានារីភេទខិតខំធ្វើការងារមេ​ផ្ទះ​ឲ្យបាន​ល្អប៉ុណ្ណោះ ។ ឆ្នាំ ២០០៩ ខ្ញុំបានសមាគមសហព័ន្ធន៍នារីឃុំ ចលនាឲ្យចូលរួមបណ្តាសកម្មភាពហើយបានសមាគមបង្កលក្ខណៈឱ្យខ្ញុំបានចូលរួមបណ្តាវគ្គហ្វឹកហាត់បណ្តុះបណ្តាល ជំនួយឲ្យខ្ញុំយល់ដឹង ច្រើនអំពីបញ្ហាក្នុងសង្គមដែលនារីគួរយកចិត្តទុកដាក់អនុវត្ត។ ក្នុង​នោះ មានបញ្ហាមួយចំនួនដែលនារីត្រូវម្ចាស់ការធ្វើគឺបញ្ហាការពារ​សិទ្ធិ និង​ផល​ប្រយោជន៍​ស្រប​ច្បាប់ផ្ទាល់ខ្លួនក៏ដូចជាចូលរួមការពារសិទ្ធិ និងផលប្រយោជន៍របស់​នារីនៅមូលដ្ឋានជាដើម។

     បងស្រីត្រេវធីង៉ុកឡិន អនុប្រធានសមាគមសហព័ន្ធន៍នារីស្រុកកូវកែមានប្រសាសន៍ថា៖ ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយបណ្តាសកម្មភាពដើម្បីភាពជឿនលឿនរបស់នារីនិ​យាយរួម នារីខ្មែរនិយាយដោយឡែកជំនួយឲ្យបងប្អូននារីគ្រប់រូបយល់អំពីតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងសង្គម ។ ទន្ទឹមនឹងនោះ សមាគម សហការជាមួយបណ្តាផ្នែកមានសមត្ថកិច្ចបង្កើនការផ្សព្វផ្សាយជាច្រើនរូបភាពនិងអនុវត្តល្អការងារបណ្តុះបណ្តាល បំពាក់បំប៉នចំណេះដឹងជូនបងប្អូននារីគ្រប់រូបក្នុងស្រុក ដើម្បីបងប្អូននារីម្ចាស់ការក្នុងការការពារសិទ្ធិ ផលប្រយោជន៍ផ្ទាល់ខ្លួន ព្រមទាំងចូលរួមការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ជូនបងប្អូននារី និងកុមារីរួមក្នុងទូទាំងស្រុក៕

អត្ថបទ- រូបថត៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.