08/07/2022 08:51
អញ្ជើញចូលរួមសិក្ខាសាលា មានលោក ស៊ើងថាញ់លីម នាយករងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តសុកត្រាំង បណ្ឌិតង្វៀងហ៊ឺវទ័រ ចាងហ្វាងរងសាលាសកលវិទ្យាល័យកៀងយ៉ាង តំណាងថ្នាក់ដឹកនាំបណ្ដាមន្ទីរ ផ្នែក ខេត្ត បណ្ដាសាលាឧត្តមសិក្សា មហាវិទ្យាល័យ ក្នុង និងក្រៅខេត្តមួយអន្លើដោយតំណាងជាង ១០០ រូបជាបណ្ដាអ្នកវិទ្យាសាស្រ្ត អ្នកគ្រប់គ្រងវិស័យវប្បធម៌ ទេសចរណ៍អញ្ជើញមកពីបណ្ដាវិជ្ជាស្ថាន សាលា បណ្ដាអង្គភាពបណ្ដុះបណ្ដាលក្នុងប្រទេស។
សិល្បករប្រគំបទភ្លេងពិណពាទ្យ។ រូបថត៖ ហុងញុង
បណ្ឌិតង្វៀងធីហ្វេ ប្រធានផ្នែកខាងភាសា វប្បធម៌ វិចិត្រសិល្បៈខ្មែរណាមបូនៃសកលវិទ្យាល័យត្រាវិញ អនុប្រធានគណៈចាត់តាំងសិក្ខាសាលាបានឲ្យដឹងថា៖ អង្គសិក្ខាសាលាជាវេទិកាផ្ដោះប្ដូរសិល្បៈសិក្សាអំពីបេតិកភណ្ឌវប្បធម៌ក្នុងសកម្មភាពអប់រំ និងទេសចរណ៍ឆ្ពោះទៅរកគោលដៅចែករំលែកបទពិសោធន៍អំពីបណ្ដាបញ្ហាដែលទាក់ទងដល់បេតិកភណ្ឌ វប្បធម៌នៃបណ្ដាតំបន់។ ផ្ដុំឧទ្ទេសនាមបណ្ដាបេតិកភណ្ឌវប្បធម៌របស់ប្រទេសយើង វាយតម្លៃស្ថានភាពការងារអភិរក្ស សារមន្ទីរ (បណ្ដាចំណុចដែលធ្វើបាន ធ្វើមិនទាន់បាន ស្នើបណ្ដាវិធានការដើម្បីបង្កើនការយល់ដឹងរបស់សហគមន៍អំពីបណ្ដាបេតិកភណ្ឌវប្បធម៌តាមរយៈសកម្មភាពឃោសនាការ អប់រំ ទេសចរណ៍)។ មានបទអន្តរាគមន៍ជាង ៤៤ បទ បណ្ដាអ្នកនិពន្ធបានវិភាគស៊ីជម្រៅអំពីបេតិកភណ្ឌវប្បធម៌ក្នុងសកម្មភាពទេសចរណ៍ និងអប់រំ។ ទន្ទឹមនឹងការធ្វើឲ្យច្បាស់ជាងទៀតបណ្ដាបតិកភណ្ឌវប្បធម៌ដែលបានអង្គការសហប្រជាជាតិទទួលស្គាល់បណ្ដាអ្នកនិពន្ធនៅទាំងពណ៌នានូវបណ្ដាបេតិកភណ្ឌវប្បធម៌នៅមូលដ្ឋាននីមួយៗ។ បញ្ហាអភិរក្សបេតិកភណ្ឌក៏បានយកចិត្តទុកដាក់តាមរយៈបណ្ដាអត្ថបទសរសេរអំពីបច្ចេកទេស របៀបបង្រៀន។ល។ បណ្ដាបទអន្តរាគមន៍ផ្ដុំទៅលើបណ្ដាបញ្ហា៖ លាតត្រដាងបេតិកភណ្ឌ វប្បធម៌របស់ជនជាតិ វិភាគអំពីស្ថានភាពបេតិកភ័ណ្ឌវប្បធម៌នៅបណ្ដាមូលដ្ឋាន (ហាតិញ កៀងយ៉ាង អានយ៉ាង ត្រាវិញ ទីក្រុងហូជីមិញ ហ្វេ ខាញ់ហ្វា។ល។)។ វាយតម្លៃសកម្មភាព អនុវត្តបច្ចេកវិទ្យាក្នុងការងារអភិរក្សបេតិកភណ្ឌ៖ ការអនុវត្តន៍បច្ចេកវិទ្យាដើម្បីអភិរក្សបេតិកភណ្ឌវប្បធម៌នៅវៀតណាម នៅខេត្តត្រាវិញ អភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ក្នុងវិស័យអប់រំទេសចរណ៍៖ អប់រំបេតិកភណ្ឌវប្បធម៌ហ្វេ បង្រៀនអំពីបណ្ដាកេរដំណែលប្រវត្តិសាស្រ្តវប្បធម៌ និងរមណីយដ្ឋាននៅវៀតណាមដល់អ្នកណែនាំទេសចរណ៍ បង្រៀនអំពីបេតិកភណ្ឌក្នុងសាលាសកល យកបេតិកភណ្ឌវប្បធម៌ដាក់ចូលក្នុងកម្មវិធីអប់រំប្រវត្តិសាស្រ្តនៅតាមសាលាវិទ្យាល័យ។ល។
បណ្ដាបទអន្តរាគមន៍វិទ្យាសាស្រ្តដែលបានលើកឡើងក្នុងអង្គសិក្ខាសាលារួមចំណែលផ្ដល់នូវឯកសារមានប្រយោជន៍សម្រាប់បណ្ដាអ្នកសិក្សាស្រាវជ្រាវ អប់រំនៅក្នុង និងក្រៅប្រទេសអំពីបេតិកភណ្ឌវប្បធម៌របស់ប្រទេសយើងនាពេលបច្ចុប្បន្ននេះ៕
ហុងញុង-ថាច់ហ្វាង
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។