05/04/2022 08:36
ក្នុងពិធីជូនអំណោយនេះមានវត្តមានរបស់ព្រះតេជគុណថាច់សាថាញ់ អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវកែ លោកឃឺវជីកឿង លេខាបក្សឃុំចូវដៀង លោកឡេក្វឹកធ្វឹង ប្រធានគណៈកម្មាធិការប្រជាជនឃុំរួមជាមួយនឹងបណ្តាសប្បុរសជននៅក្នុង និងក្រៅខេត្តអញ្ជើញចូលរួម។
អំណោយមួយចំណែកៗដែលបានជូនដល់មាមីងមានតម្លៃ ២០០.០០០ ដុង រួមមាន៖ អង្ករ មី និងវត្ថុប្រើប្រាស់ចាំបាច់ផ្សេងៗ។ គិតជាតម្លៃសរុបរួម ៤០ លានដុង អាស្រ័យដោយព្រះតេជគុណថាច់សាថាញ់ចលនាឧបត្ថម្ភ៕
រតនា (តាមប្រភពយ៉ាកង៉ូ)
មាមីងជនរួមជាតិខ្មែរទទួលអំណោយក្នុងវត្តរតនាសាគរ (ព្រើម)។
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។