• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 27/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

វត្តចម្បាបូរី(ត្រោកលិច)៖ រួមចំណែកក្នុងការអប់រំបណ្ដុះបណ្ដាលស្រទាប់បញ្ញវន្តខ្មែរ

31/05/2022 13:30

សុភាសិតខ្មែរដែលមានឃ្លាថា “ទឹកត្រជាក់សត្រីកុំ” វត្តចម្ប៉ាបូរី (ត្រោកលិច) ស្ថិតនៅស្រុក ទីប្រជុះជនចូវថាញ់ ក៏មិន ខុសពីសុភាសិតនោះឡើយ។ ពីព្រោះព្រះចៅអធិការ គណៈអារាមាភិបាល ពុទ្ធបរិស័ទចំណុះវត្តតែងយកចិត្តទុកដាក់គិតគូរឧបត្ថម្ភការរៀនសូត្ររបស់សមណសិស្ស សិស្ស ម៉្លោះហើយសមណសិស្ស សិស្សជាច្រើនអង្គ រូបបានបញ្ជូនមក និងមកសុំស្នាក់រៀនកាន់តែច្រើន។

ព្រះតេជគុណ ថាច់ម៉ី ព្រះចៅអធិការវត្តចម្បាបូរី (ត្រោកលិច) ​មានថេរដីកាឱ្យដឹងថា៖ ជិត ៣០ ឆ្នាំទទួលនាទីជាព្រះចៅអធិការ ជារៀងរាល់ឆ្នាំ អាត្មាសហការជាមួយព្រះអាចារ្យ លោកអាចារ្យបើកបណ្ដាថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ‑ទុតិយភូមិ និងបណ្ដាថ្នាក់ខេមរភាសាឱ្យសមណសិស្ស‑សិស្ស កូនចៅជនរួមជាតិខ្មែរ​បានរៀនសូត្រ។ ក្នុងឆ្នាំសិក្សា ព.ស. ២៥៦៦ វត្តបើកថ្នាក់ពុទ្ធិកមធ្យមសិក្សាបាន ៣ ថ្នាក់រួមមាន៖ ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១ និងទី ២ និងថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី ២ ដោយមានសមណសិស្ស‑សិស្សជាង ៥០  អង្គ‑រូបចូលរៀន។ ចំពោះថ្នាក់វិជ្ជាខេមរភាសា ជារៀងរាល់ឆ្នាំ​ វត្តចាត់តាំងនៅក្នុងវត្តបាន ៤‑៥ ថ្នាក់ដោយមានសិស្សានុសិស្សប្រមាណ ១៥០ រូបចូលរៀន។ ចំពោះសិស្សានុសិស្សដែលនៅឆ្ងាយពីវត្ត បានការឯកភាព​រវាងគណៈអាចារ្យបង្រៀន និងការអនុញ្ញាតពីរដ្ឋអំណាច​មូលដ្ឋាន វត្តលៃលកបើកថ្នាក់រៀនពេលថ្ងៃ និងពេលយប់នៅតាមបណ្ដាភូមិបាន​ប្រមាណ ៥ ថ្នាក់ ដោយមានសិស្សាប្រមាណ ១០០ រូបចូលរៀន។ ឆ្លងតាម​រយៈនោះ ជួយឱ្យប្អូនៗមានលក្ខណៈបានរៀនសូត្រភាសាជាតិនៅជិតផ្ទះ។

ដោយអាស្រ័យគុណភាពបង្រៀននៅក្នុងវត្តកាន់តែរីកចម្រើន ម៉្លោះហើយសកម្មភាពរៀនសូត្រនៅក្នុងវត្តកាន់តែបានសមណសិស្សនៅវត្តដទៃៗទាំងក្នុងនិងក្រៅខេត្តយកព្រះទ័យទុកដាក់។ សមណសិស្សយ៉ាញ់ធឿង នៅខេត្តអាងយ៉ាង កំពុងសិក្សាថា្នក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី ២ មានថេរដីកាឱ្យដឹង៖ រៀនសូត្រនៅ​ក្នុងវត្ត អាត្មាកំណត់ឃើញពីបរិស្ថានរៀនសូត្រនៅទីនេះយ៉ាងល្អ៖ ទីមួយបានទទួលក្រេប​យក​​ចំណេះដឹង តម្លៃអំពីអក្សរសាស្រ្ត ភាសាជាតិ។​ ទីពីររាល់ការគិតគូរ ឧបត្ថម្ភអំពីការឆាន់ចុក ទំនុកបម្រុងបច្ច័យបួន សេនាសនៈបានព្រះចៅអធិការយកព្រះ​ទ័យ​ទុកដាក់។ គ្រូបង្រៀន សុទ្ធតែជា​គ្រូបង្រៀនដែលមានចំណេះវិជ្ជាមាំមួន អនុវត្តល្អតួនាទីបង្ហាត់បង្រៀន ជួយឱ្យអាត្មាផ្ដោតអារម្មណ៍យ៉ាងខ្ពស់ទៅរកការសិក្សា។ នោះ ជាកម្លាំងជំរុញឱ្យអាត្មាខិតខំរៀនសូត្របានល្អប្រសើរជាងទៀត។

ម៉ោងរៀនប្រែគម្ពីរមង្គលត្ថទីបនីរបស់សមណសិស្ស‑សិស្សវត្តត្រោកលិច។

ចំពោះសមណសិស្សយ៉ាញ់ញ៉ និមន្តមកពីខេត្តគៀងយ៉ាង​ក៏ជាសមណសិស្សថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទីពីរបានចែករំលែកថា៖ អាត្មានិមន្តមករៀននៅខេត្តត្រាវិញបាន ៦ ឆ្នាំមកហើយ បណ្ដាឆ្នាំមុនរៀននៅ​តាមបណ្ដាវត្តផ្សេង ឆ្នាំនេះអាត្មាចុះឈ្មោះ និងបានបញ្ជូនមករៀននៅវត្តនេះ។ រៀនសូត្រនៅវត្តនេះអាត្មាពិនិត្យឃើញថា ស្មារតីសាមគ្គីរវាងសមណសិស្ស និងគ្រូបង្រៀនយ៉ាងល្អ គ្មានការប្រកាន់ ថានេះអង្គមកពីក្រៅ នោះអង្គនៅក្នុងវត្ត។ ជាតួយ៉ាងដូចជាសង្ឃភត្តនៅតាមគ្រួសារពុទ្ធបរិស័ទតែងបានចាត់ជាសលាកភត្តដូចៗគ្នា។

ដើម្បីការបើកថ្នាក់រៀនបានល្អប្រសើរជាង វត្តតែងបម្រុងបានល្អមូលដ្ឋានសម្ភារ​បម្រើឱ្យ​ការ​បង្រៀន និងរៀនទាំងកន្លែងស្នាក់អាស្រ័យរបស់សមណសិស្សទៀតសោត ក៏ត្រៀមបម្រុងបានហ្មត់ចត់ផងដែរ។ មិនត្រឹមតែសមណសិស្ស និមន្តមកសិក្សា​ឡើយ វត្តនៅទាំងកសាងបានអន្តេវាសិកដ្ឋាន ទាក់ទាញបាននិស្សិតរាប់សិបរូបមកស្នាក់នៅរៀនសូត្រទាំងមហាវិទ្យាល័យ និងពុទ្ធិកមធ្យមសិក្សក្នុងវត្តទៀតផង។ អាស្រ័យហេតុនោះ មានប្អូនមួយចំនួនស្នាក់នៅរៀនសូត្រនៅក្នុងវត្តរហូតបញ្ចប់ការសិក្សាទាំងថ្នាក់ពុទ្ធិកមធ្យមសិក្សា និងមហាវិទ្យាល័យ។

ប្អូនគឹមធីប៊ិចលិញ នៅភូមិចុងតាដោក ឃុំម៉ីចាញ់ ស្រុកចូវថាញ់ ជានិស្សិតមួយរូបស្នាក់នៅរៀនសូត្រក្នុងវត្តត្រោកលិចបានឱ្យដឹងថា៖ ប្អូនកំពុងសិក្សាឆ្នាំទីបួនផ្នែកគ្រប់គ្រងអាជីវកម្មនៃមហាវិទ្យាល័យត្រាវិញ  ហើយប្អូនក៏បានរៀនចប់ និងប្រឡងយកសញ្ញាបត្រថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិ។ ស្នាក់នៅក្នុងវត្ត ប្អូនលៃលកពេលវេលាបានរៀនសូត្រផ្នែកជំនាញរបស់ខ្លួនផង ជួយបង្ហាត់បង្រៀនថ្នាក់ពុទ្ធិកមធ្យមសិក្សានៅក្នុងវត្តផង។ វត្តមានគុណចំពោះប្អូន ក្រោយពេលបញ្ចប់ការសិក្សា ប្អូនក៏មានបណ្ដាទង្វើជាក់ស្ដែងដើម្បីសំដែងការដឹងគុណចំពោះវត្តទៅតាមសមត្ថភាពរបស់ប្អូនៗ។

អនុវត្តសារលិខិតលេខ ៨២២/SGDĐT-GDDT ចុះថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២២ របស់មន្ទីរអប់រំ​ និងបណ្ដុះបណ្ដាលខេត្ត “ស្ដីពីបវេសនាកាលថា្នក់ខេមរភាសានៅតាមមណ្ឌលវត្ត” ក្នុងឱកាសវិស្សមកាលឆ្នាំសិក្សា ២០២១ ‑២០២២ វត្តក៏ត្រៀមរាល់លក្ខណៈដើម្បីទទួលប្អូនៗចូលរៀន ត្រូវតាមស្មារតីចង្អុលការនៃសារលិខិតខាងលើ។ ជាក់ស្ដែងគឺចាប់ផ្ដើមបើកថ្នាក់រៀន​  និងទទួលប្អូនៗចូលរៀនចាប់ពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២២ និងបញ្ចប់វគ្គសិក្សា​នៅមុនថ្ងៃទី ១៥ ខែសីហាឆ្នាំ ២០២២។ ដោយរក្សាខ្ជាប់ខ្ជួនការបើកសាលារៀន វត្តចម្បាបូរី (ត្រោកលិច) បានចាត់ទុកដូចជាមជ្ឈមណ្ឌលអប់រំបណ្ដុះបណ្ដាលបញ្ញវន្ត​ខ្មែរនៅគ្រប់សម័យកាល៕          

អត្ថបទ‑រូបថត៖ សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Trao quyết định nghỉ hưu cho cán bộ thuộc diện Ban Thường vụ Tỉnh ủy quản lý

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.