15/03/2022 13:25
វគ្គសិក្សាទី ១ ឆ្នាំសិក្សា ២០២១-២០២២ ប្រព្រឹត្តឡើងក្នុងលក្ខណៈពិសេស។ ផ្នែកអប់រំត្រូវសម្រេចកម្មវិធីបង្រៀន និងរៀនតាមផែនការពេលវេលាឆ្នាំសិក្សា និងអនុវត្តការបង្រៀន និងរៀនសម្របខ្លួន ដោយសុវត្ថិភាព រវៀសរវៃ មានប្រសិទ្ធភាព (បង្រៀន និងរៀនបន្តផ្ទាល់ តាមរយៈអិនធើណែត លើកញ្ចក់ទូរទស្សន៍) តាមគោលលំនាំ “ផ្អាកការទៅសាលា ប៉ុន្តែមិនផ្អាកការរៀន”។ ដោយមានកម្លាំងខិតខំរបស់ផ្នែកអប់រំសម្រេចបានច្រើនកម្រិតផែនការដាក់ចេញក្នុងភារកិច្ចរបស់ផ្នែក។
បណ្តាតំណាងចូលរួមអង្គសន្និបាត។ រូបថត៖ ហ៊ឺវហ្វេ
វាយតម្លៃគុណភាពរៀនសូត្រ ប្រៀបជាមួយរយៈពេលដូចគ្នានៃឆ្នាំសិក្សា ២០២០-២០២១ គុណភាពវិជ្ជាសម្បត្តិរបស់សិស្សក្នុងវគ្គសិក្សាទី ១ ឆ្នាំសិក្សា ២០២១-២០២២ ជាសារវន្ត សម្រេចលំនឹង ក្នុងនោះ សិស្សចំណាត់និទ្ទេសខ្សោយចំពោះកម្រិតអនុវិទ្យាល័យកើន ០,៥២% កម្រិតវិទ្យាល័យថយចុះ ៣,៦៣%។ មានសិស្ស ១.១៧៧ រូបបោះបង់ការរៀនសូត្រ ស្មើ ០,៦៦% (កើន ៧១៦ រូបប្រៀបជាមួយពេលដូចគ្នានៃ ឆ្នាំសិក្សាកន្លង)។
វគ្គសិក្សាទី ១ ឆ្នាំសិក្សា ២០២១-២០២២ មាន ០៩ សាលាបានទទួលស្គាល់ និងទទួលស្គាល់សាជាថ្មីសម្រេចសម្បទាជាតិ បង្កើនចំនួនមកទល់ពេលនេះ មាន ១៤៩/៤០៥ សាលាសម្រេចសម្បទាជាតិ។
ប្រៀបជាមួយចុងឆ្នាំសិក្សា ២០២០-២០២១ បានរៀបចំកាត់បន្ថយសាលា ១៩ កន្លែង បច្ចុប្បន្ន ទូទាំងខេត្ត នៅមានសាលារៀន ៦.៨៧៣ ថ្នាក់ (ក្នុងនោះមាន ៦២ ក្រុមអាគារថែទាំកុមារ) ដោយមានសិស្សចំនួន ២០៨.៥៨៨ រូប (ប្រៀបជាមួយដើមឆ្នាំសិក្សា ២០២១-២០២២ កើន ៩២៣ រូប)។ល។ ឆ្លងតាមរយៈការឧបត្ថម្ភសិស្សទៅសាលារៀន មានសិស្ស ៤.៥៥១ រូបបានឧបត្ថម្ភឧបករណ៍សម្រាប់រៀនសូត្រ (ទូរទស្សន៍ កំព្យូទ័រ។ល។) គិតជាថវិកាជិត ១៤,៤ ពាន់លានដុង។
ភារកិច្ចមួយចំនួនសម្រាប់ផ្នែកអប់រំ និងបណ្ដុះបណ្ដាលក្នុងវគ្គសិក្សាទី ២ គឺបន្តពិនិត្យឡើងវិញរួចតម្រែតម្រង់ទាន់ពេលផែនការបង្រៀន និងរៀនរបស់សាលា ក្រុមជំនាញតាមទិសដៅសម្របខ្លួនដោយសុវត្ថិភាព រវៀសរវៃ មានប្រសិទ្ធភាពសមស្របជាមួយភាពជាក់ស្ដែងនៃការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ នៅមូលដ្ឋាន។ ចាត់តាំងបណ្ដាវគ្គប្រឡង៖ ប្រឡងសិស្សពូកែថ្នាក់ទី ៩ និងទី ១១ (នៅខែមេសា ឆ្នាំ ២០២២) ទទួលស្គាល់កម្រិតវិជ្ជាថ្នាក់បឋមសិក្សា អនុវិទ្យាល័យវិញ្ញាសាខ្មែរ (នៅខែមីនា និងខែឧសភា ឆ្នាំ ២០២២) របរសកលចំពោះសិស្សថ្នាក់ទី ១១ ជម្រើសសិស្សថ្នាក់ទី ១០ (នៅខែមិថុនាឆ្នាំ ២០២២) ប្រឡងសញ្ញាបត្រថ្នាក់ទី ១២ ឆ្នាំ ២០២២ (តាមការគ្រោងទុកនៅខែកក្កដាឆ្នាំ ២០២២)។ ផ្ដុំកម្លាំងក សាងបណ្ដាសាលាវិទ្យាល័យនៅស្រុកកូវង៉ាង យ្វៀងហាយសម្រេចសម្បទាជាតិដើម្បីត្រៀមបម្រុងឲ្យការកសាងសម្រេចលក្ខឋានស្រុកជនបទថ្មីក្នុងឆ្នាំ ២០២២៕
ប្រែសម្រួល៖ ថាច់ហ្វាង
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។