17/10/2022 08:23
លោកគ្រូអាចារ្យថាច់រ៉េនចែករំលែក៖ ចាប់តាំងពីពេលចូលបង្រៀនរហូតមកទល់ពេលនេះ ខ្ញុំទទួលបន្ទុកបង្រៀនមុខវិជ្ជាជាច្រើនដូចជា៖ “វេយ្យាករណ៍ខ្មែរ ប្រែធម្មបទ វេយ្យាករណ៍បាលី ព្រះវិន័យ ព្រះអភិធម្ម ។ល។ ប៉ុន្តែ ៤ ឆ្នាំជិតៗនេះ ខ្ញុំបង្រៀនវិញ្ញាសាអភិធម្ម ពីព្រោះខ្ញុំមានបំណងឲ្យកូនចៅខ្មែរមានចំណេះដឹង និងថែរក្សាភាសាអក្សរសាស្ត្រខ្មែរ”។ វិញ្ញាសាអភិធម្មគឺជាវិញ្ញាសាមួយដែលពិបាកបំផុតក្នុងផ្នែកពុទ្ធិកសិក្សា។ ព្រះអភិធម្មមានខ្លឹមសារជ្រៅណាស់បើមិនវិភាគឲ្យច្បាស់ទេនោះ សិស្សពិបាកយល់ណាស់។ ដូច្នោះហើយ លោកគ្រូអាចារ្យតែងខិតខំស្វែងរកវិធីសាស្រ្តយកមកពន្យល់ដើម្បីជួយឲ្យសមណសិស្ស និងសិស្សងាយយល់មេរៀន។
លោកគ្រូ អាចារ្យថាច់រ៉េន ក្នុងថ្នាក់រៀន។
ដោយអស់ពីចិត្ដក្នុងការបង្រៀន លោកគ្រូអាចារ្យថាច់រ៉េនបានឆ្លងកាត់ការលំបាកយ៉ាងច្រើន ក្រៅពីការបង្រៀន លោកគ្រូនៅទាំងគិតគូរអំពីសេដ្ឋកិច្ចគ្រួសាទៀតផង។ ថ្វីត្បិតការបង្រៀននៅក្នុងវត្ដគ្មានប្រាក់ចំណូលក្ដី ប៉ុន្តែដោយមានការគាំទ្រពីគ្រួសារ ក្នុងរយៈពេល ២០ ឆ្នាំកន្លងមក លោកគ្រូតែរក្សាខ្ជាប់ការបង្រៀននៅក្នុងវត្តជានិច្ច។ នៅពេលអនាគត លោកគ្រូអាចារ្យថាច់រ៉េនមានបំណងថា បើសិនសុខភាពគាត់នៅតែល្អ គាត់នឹងបន្តការលះបង់ដើម្បីជួយបង្រៀនពុទ្ធិកសិក្សានៅតាមបណ្តាវត្តអារាម។ ពីព្រោះលោកគ្រូគិតឃើញថា ពីអតីតកាល លោកគ្រូក៏បានទៅសាងផ្នួសរួចសិក្សាមានចំណេះដឹងពីវត្ដអារាម និងការឧបត្ថម្ភបាយបាត្ររបស់ពុទ្ធបរិស័ទ។ល។ អាស្រ័យហេតុនេះ លោគ្រូគ្មានអ្វីតបស្នងទេគឺមានតែលះបង់នូវចំណេះដឹងដែលខ្លួនមានបានមកពីបាយបាត្រដើម្បីចែករំលែកដល់ព្រះសង្ឃនិងកូនចៅខ្មែរជំនាន់ក្រោយ។
ព្រះតេជគុណគឹមសំណាង (សិក្សាវត្តធ្លក ឃុំហ៊ីបហ្វា) ជាសិស្សរបស់គ្រូអាចារ្យថាច់រ៉េនបានឱ្យដឹងថា៖ លោកគ្រូអាចារ្យថាច់រ៉េនជាគ្រូបង្រៀនម្នាក់តែងយកចិត្តទុកដាក់ និងអស់ពីចិត្ដចំពោះសិស្សនៅពេលដែលសិស្សមានចម្ងល់អំពីមេរៀន លោកគ្រូតែងពន្យល់ដោយរីករាយ និងអស់ពីចិត្តដើម្បីធ្វើយ៉ាងទុកឱ្យសមណសិស្សបានយល់ច្បាស់។
ព្រះតេជគុណថាច់តារា ព្រះចៅអធិការវត្ដចក្ការាម (ធ្លក) បានវាយតម្លៃអំពីគុណសម្បត្តិដ៏មានតម្លៃរបស់លោកគ្រូថាច់រ៉េន។ ផ្ដើមពីគុណសម្បត្តិនោះ លោកគ្រូថាច់រ៉េនក៏បានពុទ្ធបរិស័ទ និងគណៈអារាមាភិបាលវត្តទុកចិត្តតែងតាំងនាទីជាលេខាធិការគណៈអារាមាភិបាលវត្ត។ ព្រះតេជគុណថាច់តារាមានសង្ឃដីកាថា៖ ជាច្រើនឆ្នាំដែលបានទទួលបន្ទុកបង្រៀនរបស់ខ្លួន គ្រូអាចារ្យថាច់រ៉េនតែងតែបំពេញភារកិច្ចបានល្អជានិច្ច។ ក្នុងរយៈកាល ២០ ឆ្នាំដែលបានជួយបង្រៀននោះ លោកគ្រូបណ្តុះបណ្តាលសិស្សបានច្រើនអនេក បច្ចុប្បន្នសិស្សទាំងនោះមានភាពរឹងមាំនៅក្នុងវិស័យជាច្រើន។ ការលះបង់របស់លោកគ្រូអាចារ្យថាច់រ៉េនបានរួមចំណែកបណ្តុះបណ្តាលកងកម្លាំងបញ្ញវន្តខ្មែរ និងថែរក្សាវប្បធម៌ប្រពៃណីជាតិនៅតាមវត្តអារាមនិយាយរួម នៅវត្តធ្លកនិយាយដោយឡែកកាន់តែរីកចម្រើន៕
អត្ថបទ - រូបថត៖ ច័ន្ទសង្ហា
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។