• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

លឿងហ្វា អា អនុវត្តល្អការងារបង្ការ ទប់ស្កាត់អាសន្នរោគរដូវវស្សា

25/07/2023 08:22

នៅក្នុង និងក្រោយពេលភ្លៀងបង្អុរចុះរួច អាសន្នរោគភាគច្រើនកើតឡើងតាមសំរាម បរិស្ថានកខ្វក់ រួចហូរតាមផ្លូវទឹករាលដាលយ៉ាងស្មុគស្មាញបណ្តាលឲ្យមាននិន្នាការកើតបណ្តាប្រភេទជំងឺ ។ ដើម្បីអនុវត្តល្អការងារផ្សព្វផ្សាយបង្ការ ទប់ស្កាត់អាសន្នរោគ នារដូវវស្សាដូចបច្ចុប្បន្ននេះ ដំណាក់សុខាភិបាលឃុំលឿងហ្វា អា តែងប្រមូលកងជួរសហការីសុខាភិបាលក្នុងឃុំសកម្មក្នុងការផ្សព្វផ្សាយ ដើម្បីជំនួយឲ្យប្រជាជនបង្កើនការយល់ដឹងអំពីការបង្ការ ទប់ស្កាត់ជំងឺតាមអនុសាសន៍របស់ផ្នែកសុខាភិបាល។

បងថាច់ធីស្វឹង(ទី ១ ខាងឆ្វេង) និងរដ្ឋអំណាចមូលដ្ឋានកម្ចាត់ដង្កូវទឹក។

     ឃុំលឿងហ្វា អា ស្រុកចូវថាញ់ មានគ្រួសារប្រជាជន​ជាង ២.៥០០ គ្រួ ។ ជារៀងរាល់ខែ កម្មាភិបាល បុគ្គលិកដំណាក់សុខាភិបាលឃុំតែងសហការជាមួយសហការីសុខាភិបាលបណ្តាភូមិអនុវត្តល្អការងារផ្សព្វផ្សាយ ណែនាំ និង​ជំរុញស្មារតីប្រជាជនឲ្យម្ចាស់ការ​បង្ការ ទប់ស្កាត់អាសន្នរោគលើមនុស្ស ដំណាក់សុខាភិបាលឃុំ បង្កើតគណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគតាំងពីដើមឆ្នាំ ២០២៣ គណៈចង្អុលការតែងសហការជាមួយកម្មាភិបាលទទួលបន្ទុលជំនាញត្រួតពិនិត្យ ដោះស្រាយទាន់ពេល ប្រសិនបើមានសំបុករោគគ្រុនឈាមកើតមាននារដូវវស្សា។ ទន្ទឹមនឹងនោះ សហការជាមួយការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុក ផ្សព្វផ្សាយវិធីសាស្រ្តបង្ការ ទប់ស្កាត់អាសន្នរោគដែលកើតមានលើហ្វួងបសុសត្វ ឆ្លងមកមនុស្ស។​ ព្រមទាំងចង្អុលការឲ្យសហការីកសាងផែនការត្រួតពិនិត្យ តាមដានបើមានសំបុកមេរោគដើម្បីរាយការណ៍ជូនដំណាក់សុខាភិបាលឃុំជាបន្ទាន់ ដើម្បីមានវិធានការ បាញ់ថ្នាំកម្ចាត់មេរោគនៅនឹងកន្លែងដែលសង្ស័យកើតមានសំបុក ឬនៅកន្លែងដែលកើតមានជំងឺគ្រុនឈាម ជំងឺអាត់ដៃ-ជើង-​មាត់។ បងស្រី ថាច់ធីស្វឹង សហការិនីសុខាភិបាលភូមិអូរល្បាប់ ឃុំលឿងហ្វា អា បានឲ្យដឹងថា៖ចលនាប្រជាជនក្នុងសហគមន៍ឲ្យចូលរួមបង្ការ ទប់ស្កាត់អាសន្នរោគ គឺជាកត្តាដ៏សំខាន់។ ក្នុងនាមជាសហការិនីសុខាភិបាល ខ្ញុំតែងម្ចាស់ការផ្សព្វផ្សាយបណ្តាវិធីសាស្រ្តបង្ការ ទប់ស្កាត់អាសន្នរោគ រួចស្នើដំណាក់សុខាភិបាលដោះស្រាយជាបន្ទាន់ប្រសិនបើកើតមានអាសន្នរោគ។ ទន្ទឹមនឹងនោះ ខ្ញុំសហការស្អិតល្មួតជាមួយបណ្តាអង្គការមហាជនទៅកាន់គ្រួសារនីមួយៗដើម្បីជូនខិត្តប័ណ្ណ និង ចលនាប្រជាជន សកម្មក្នុងការកម្ចាត់មូស ដង្កូវទឹក មិនទុកឱ្យមានកើតជំងឺគ្រុនឈាម ។ មីងស៊ើងធីអាញ់ ប្រជាជននៅភូមិអូរល្បាប់ បានឲ្យដឹង៖  “គ្រួសារខ្ញុំមានចៅតូច ០២  នាក់ ។ ខ្ញុំបារម្ភណាស់ដែរ ពេលមានភ្លៀងអូសអន្លាយច្រើនថ្ងៃដូច្នេះ ប៉ុន្តែដោយបានសហការីសុខាភិបាលភូមិមកណែនាំអំពីវិធីសាស្រ្តបង្ការជំងឺដូចជា៖ គ្របពាងទឹកឲ្យជិត ជៀសវាងកុំឲ្យកើតមានមូស បោសសម្អាតបរិស្ថាននៅបរិវេណផ្ទះឲ្យបានជ្រះ ដេកក្នុងមុងទាំងពេលថ្ងៃ និងពេលយប់ យកចិត្តទុកដាក់ដល់អាហារូបត្ថម្ភ។ល។ ម្ល៉ោះហើយ គ្រួសារខ្ញុំក៏បានសុខសប្បាយទាំងអស់គ្នារហូតមក ។

     គ្រូពេទ្យ វ៉វ៉ាំងត្វង អនុប្រធានដំណាក់សុខាភិបាលឃុំ លឿងហ្វា អា ផ្តល់អនុសាសន៍៖ ជំងឺគ្រុនឈាម និងជំងឺរលាកខួរក្បាលប្រភេទ បេ ជាប្រភេទជំងឺឆ្លងតាមមូស យើងអាចមានវិធីសាស្រ្តបង្ការបានដោយវិធី៖ អនាម័យផ្ទះសម្បែង បរិវេណផ្ទះឲ្យបានស្អាតបាត កម្ចាត់ដង្កូវទឹក មូ​ស និងការពារកុំឱ្យមូសខាំ។ បច្ចុប្បន្ន ជំងឺរលាកខួរក្បាលប្រភេទ បេ មានថ្នាំចាក់ឲ្យកុមារដើម្បីបង្ការជំងឺនេះ ម្ល៉ោះហើយគប្បីជូនកុមារទៅចាក់ថ្នាំតាមកាលបរិច្ឆេទឲ្យគ្រប់ចំនួន ។ រីឯជំងឺអាត់ដៃ-ជើង-មាត់ វិ​ញ មិនទាន់មានវ៉ាក់ស៊ាំងបង្ការ ប៉ុន្តែប្រជាជនអាចបង្ការបាន តាមរយៈការលាងដៃដោយសាប៊ូជារឿយៗ ពិសាគ្រឿងបរិភោគឲ្យស្របអនាម័យ។ល។

     អាស្រ័យអនុវត្តល្អការងារបង្ការ ទប់ស្កាត់អាសន្នរោគបានល្អ ម្ល៉ោះហើយតាំងពីដើមឆ្នាំមកទល់ពេលនេះ ក្នុងឃុំកើតជំងឺគ្រុនឈាម និងជំងឺអាត់ដៃ-ជើង-មាត់តែ ០១ ករណី ប៉ុណ្ណោះ រួចព្យាបាលបានទាន់ពេល មិនទុកបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ៕

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.