15/07/2022 09:17
ករណីពលរដ្ឋកំពុងប្រើប្រាស់លិខិតឆ្លងដែនសកលគំរូចាស់ដែលបានផ្ដល់ជូនមុនថ្ងៃទី ១ ខែកក្កដាឆ្នាំ ២០២២ នៅតែបន្តប្រើប្រាស់រហូតដល់អស់ពេលកំណត់ដែលកត់ក្នុងលិខិតឆ្លងដែន។ ក្រសួងនគរបាលបានបញ្ជូនបណ្ដាគំរូលិខិតឆ្លងដែនកិច្ចការបរទេស កិច្ចការរដ្ឋបាល សកលមិនភ្ជាប់ឈីបអេឡិចត្រូនិចតាមគំរូថ្មីដល់ក្រសួងការបរទេសដើម្បីប្រកាសដល់ស្ថាប័នតំណាងប្រទេសវៀតណាមនៅក្រៅប្រទេស និងបណ្ដាស្ថាប័ន អង្គការអន្តរជាតិដែលពាក់ព័ន្ធបានដឹង។
នៅការិយាល័យគ្រប់គ្រងអន្តោប្រវេសន៍នៃនគរបាលខេត្តត្រាវិញក្នុងបណ្ដាថ្ងៃដំបូងផ្សព្វផ្សាយផ្ដល់ជូនលិខិតឆ្លងដែនសកលគំរូថ្មី ចំនួនពលរដ្ឋមកធ្វើលិខិតឆ្លងដែនច្រើនបង្គួរ ក្នុងខណៈនោះ អង្គភាពធ្វើសំណុំលិខិតផ្ដល់ជូនលិខិតឆ្លងដែនបានត្រឹមតែទទួល និងអនុវត្តបានសំណុំលិខិតតែប្រមាណ ២០០ ច្បាប់ក្នុងមួយថ្ងៃ។ ដើម្បីជៀសវាងពេលវេលារង់ចាំរបស់ពលរដ្ឋ ការិយាល័យគ្រប់គ្រងអន្តោប្រវេសន៍នៃនគរបាលខេត្តត្រាវិញសំណូមពរដល់ប្រជាជនគប្បីម្ចាស់ការផ្ដល់ព័ត៌មានស្នើផ្ដល់ជូនលិខិតឆ្លងដែនឆ្លងតាមរយៈសេវាកម្មសាធារណៈក្រសួងនគរបាល៖ https://dichvucong.bocongan.gov.vn ដើម្បីជួយប្រិតសំចៃពេលវេលា ប្រាក់ចំណាយរបស់ពលរដ្ឋដែលមិនចាំបាច់ទៅផ្ទាល់ដល់ការិយាល័យគ្រប់គ្រងអន្តោប្រវេសន៍នៃនគរបាលខេត្តត្រាវិញដាក់សំណុំលិខិត ថតរូប៕
ប្រែសម្រួល៖ ថាច់សម្បត្តិ
ប្រជាជនមកធ្វើលិខិតឆ្លងដែននៅនគរបាលខេត្ត។
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។