11/09/2020 10:36
របាំអប្សរានេះគឺជារបាំប្រពៃណីបុរាណភាគច្រើនបានសម្តែងនៅក្នុងព្រះរាជវាំង គឺជាបេតិកភ័ណ្ឌវប្បធម៌អរូបបី របាំអប្សរាមានប្រភពកំណើតរាបរយឆ្នាំមកហើយ។ បណ្តារូបភាពរបាំអប្សរាមុនដំបូងគឺដែលយើងគ្រប់គ្នាបានជួបប្រទះឃើញនៅតាមផ្ទាំងជញ្ជាំងសីលា និងក្នុងសារមន្ទីរជាដើម។ លក្ខណៈពិសេសរបស់របាំអប្សរាដែលមានស្រ្តីស្រស់ស្អាតមួយក្រុមសម្តែងរបៀបរាំគឺស្រ្តីស្រស់ស្អាតម្នាក់រាំនៅកណ្តាល និងក្រុមនាដការិនីរាំព័ទជុំប្រៀបហាក់ដូចជាទេពធីតាដែលឃ្លាតចាកទេវលោកចុះមកកម្សាន្តឧទ្យាន។
ចំពោះជនរួមជាតិខ្មែរណាមបូ របាំអប្សរាត្រូវរាំដោយកាយវិការយឹតៗទន់ភ្លន់ ផ្ចិតផ្ចង់ឆ្លៀវឆ្លាតវិចិត្រ ទើមត្រដាងឡើងបានភាពល្អស្តាតអស្ចារ្យរបស់ឈុតសម្តែងរបស់អ្នករាំ និងលក្ខណៈពិសិដ្ឋដ៏អស្ចារ្យរបស់របាំសិល្បះនេះ។ បច្ចុប្បន្ននេះ របាំអប្សរាបានសិល្បករ-ការិនីសម្តែងនៅតាមបណ្តាឈុតឆាកល្ខោនយូកេ ល្ខនបាសាក់តាមភូមិស្រុក វត្តអារាមនាបណ្តាថ្ងៃបុណ្យចូលឆ្នាំថ្មី ដូនតា ។ល។ ជមួយនឹងកាយវិការទន់ភ្លន់យឹតៗទឹកមុខស្រស់ញញឹមលាយចម្រុះជាមួយនឹងសំលៀកបំពាក់ប្រពៃណីខ្មែរ និងគ្រឿងអលង្កាអមជាមួយនឹងបទភ្លេងពិណពាទ្យ។
ចំពោះជនរួមជាតិខ្មែរយើង របាំអប្សរាគឺជាដួងប្រលឹង និងជាទ្រព្យសម្បត្តិកំណប់វប្បធម៌ដ៏អស្ចារ្យរបស់ជនរួមជាតិខ្មែរ គម្បីត្រូវបានអភិរក្ស និងអភិវឌ្ឍ។ របាំអប្សរាតែងបានត្រដាងឡើងច្បាស់នូវលក្ខណៈជីវភាពរស់នៅសុខុមាលភាព និងស្ងើចសរសើរសម្រស់របស់ធម្មជាតិ ភាពរីកចម្រើនរបស់ប្រទេសជាតិ និងគុណអ្នកដែលបានឧបការៈលើរបាំនេះ៕
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។