29/03/2022 08:50
រក្សាទុកបណ្តោះអាសន្នមុខសញ្ញា ៣៣ នាក់ដែលល្មើសច្បាប់។ រូបថត៖ ផាមហើង
ស្ថាប័ននគរបាលធ្វើឱ្យជាក់ច្បាស់មុខសញ្ញា ៣៣ នាក់ដែលពាក់ព័ន្ធ មានអាយុពី ២៧ ដល់ ៥៤ ឆ្នាំ មានបញ្ជីគ្រួសារស្នាក់នៅអចិន្ត្រៃយ៍នៅស្រុកកូវង៉ាង ស្រុកចូវថាញ់ ខេត្តត្រាវិញ និងស្រុកថាញ់ភូ ខេត្តបេនត្រែ។ រក្សាទុកបណ្ដោះអាសន្នមាន់គក ៦ ក្បាល ឆ្នាល់មាន់ ៧ ដើម ថ្មសំលៀងឆ្នាល់មាន់ ១ ផ្ទាំង ម៉ូតូ ៣០ គ្រឿង រថយន្ត ១ គ្រឿង ទូរស័ព្ទចល័ត ២៩ គ្រឿង ទឹកប្រាក់ជាង ២៥០ លានដុង និងបណ្ដាឯកសារពាក់ព័ន្ធដទៃទៀត។ ឆ្លងតាមការឆែកឆេរជុំវិញតំបន់ជល់មាន់ កងកម្លាំងមានសមត្ថកិច្ចរឹបយកសាច់ប្រាក់ជាច្រើនបានលាក់ទុកនៅកន្លែងជាច្រើន និងអាប៉ោង ២ កាំប្លេ។
នៅស្ថាប័ននគរបាល ជាជំហានដំបូង បណ្ដាមុខសញ្ញាសារភាព ដល់ពេលត្រូវចាប់ខ្លួន បានចូលរួមជល់មាន់ភ្នាល់គ្នាជាទឹកប្រាក់ចំនួន ៤ លើក។ បានដឹងថា ការជល់មាន់មួយលើកៗចាញ់ឈ្នះជាទឹកប្រាក់ដោយចំនួនប្រាក់ពី ៥,៦ លានដុងដល់ ៣២ លានដុង៕
ប្រែសម្រួល៖ ថាច់សម្បត្តិ
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។