• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 27/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

យុវជនត្រាវិញ៖ ប្តេជ្ញាប្រឡងប្រណាំងរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ

30/05/2022 07:30

ជាច្រើនឆ្នាំកន្លង យុវជនខេត្តត្រាវិញបានរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ តាមស្មារតីនៃសារាចរលេខ ០៥-CT/TW ចុះថ្ងៃទី ១៥ ឧសភា ឆ្នាំ ២០១៦ របស់ការិយាល័យនយោបាយ (នីតិកាលទី ១២ ) “ស្តីពីជំរុញមាំការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” ដោយមានខ្លឹមសារសម្បូរបែប វិធីសាស្រ្តច្នៃប្រតិដ្ឋជាច្រើន មានប្រសិទ្ធភាពជាក់ស្តែង។

គោរពធ្វើតាមដំបូន្មានរបស់លោកប្រធានហូជីមិញ “ទីណាត្រូវការ ទីនោះមានយុវជន​ ការងារណាលំបាក ការងារនោះ​មានយុវជនធ្វើ” យុវជនគ្រប់ជំនាន់តែងមានស្មារតីខ្នះខ្នែង  ស្ម័គ្រចិត្តទៅកាន់កន្លែងដែលមាតុភូមិត្រូវការទោះបីនៅជាយដែន ឬកោះសមុទ្រ ទោះបីកា​រងារលំបាកយ៉ាងណាក៏ដោយ​។ នៅពិធីរបាយការណ៍ស្នាដៃជូនអ៊ំនាឱកាសអនុស្សាវរីយ៍ឆ្នាំទី ១៣២ ទិវាខួបកំណើតលោកប្រធានហូជីមិញ (១៩ ឧសភា ឆ្នាំ ១៨៩០- ១៩ ឧសភា ឆ្នាំ ២០២២)​ បងត្រឹងហ្វេហាំង អនុលេខាសម្ព័ន្ធយុវជនទីប្រជុំជនចូវថាញ់ ស្រុកចូវថាញ់ថ្លែងសុន្ទរកថាប្តេជ្ញាប្រឡងប្រណាំងរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថរបស់អ៊ំ។

សម្ព័ន្ធយវជនត្រៀមយកដើមផ្កាទៅដាំ។ រូបថត៖ ហុងញុង

ជាច្រើនឆ្នាំកន្លង ក្រោមការដឹកនាំ ចង្អុលការរបស់បក្ស យុវជនវៀតណាមគ្រប់ជំនាន់និយាយរួម យុវជនខេត្តត្រាវិញនិយាយដោយឡែក បានបន្តប្រវេណីដ៏ត្រចះត្រចង់របស់យុវជនវៀតណាម។ ជាពិសេសផ្សព្វផ្សាយ អនុវត្តសេចក្តីសន្និដ្ឋានលេខ ០១-KL/TW ចុះថ្ងៃទី ១៨ ឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយស្តីពីបន្តការអនុវត្តន៍សារាចរលេខ ០៥ របស់ការិយាល័យនយោបាយ ចូលរួមសកម្មភាពមានអត្ថន័យជាច្រើន អាស្រ័យអង្គការសម្ព័ន្ធយុវជនចាត់តាំងដូចជា៖ ប្រជុំជីវភាពប្រធានបទរៀនសូត្រ និងធ្វើតាមអ៊ំ ប្រជុំជីវភាពនយោបាយ “នឹកដល់អ៊ំ ចិត្តយើងភ្លឺថ្លាជាងទៀត” ពិធីរបាយការណ៍ស្នាដៃជូនអ៊ំពិធីបោះជំរំ “យុវជនជំនាន់អ៊ំហូ” តាំងពិព័រណ៍រូបភាព “យុវជនរៀនសូត្រ និងធ្វើតាមដំបូន្មានអ៊ំ” ដំណើរការអប់រំប្រពៃណី “ដើរតាមគន្លងអ៊ំហូ” ស្ងើចសរសើរ “យុវជនជឿនលឿនធ្វើតាមដំបូន្មានអ៊ំ” អនុវត្តទម្រង់ពូកែក្នុងការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ។ អនុវត្តល្អទម្រង់ “ទិនានុលេខរៀនសូត្រ​ និងធ្វើ​តាមដំបូន្មានអ៊ំ”។ល។ ជា​ឱកាស​សម្រាប់​យុវជន​យល់​ច្បាស់​អំពី​ខ្លឹមសារ​សំខាន់ៗរបស់សតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ដើម្បី​ខិតខំលត់ដំអត្តចរិត ​រៀនតាមអ៊ំដើម្បីយកទៅអនុវត្តសមស្របនឹងការងាររបស់ខ្លួន។ ផ្តើមពីនោះ បានរួមចំណែកកសាងយុវជនដំណាក់កាលថ្មីនៅខេត្តត្រាវិញឲ្យបង្កើនស្មារតីបដិវត្តន៍​មានសីលធម៌ របៀបរស់នៅវប្បធម៌មនសិការ  ស្នេហាជាតិមោទនភាពជនជាតិមានស្មារតីក្លាហាន មានមហិច្ឆតាចូលរួមបរិច្ចាគ ពុះពារឈានឡើង មានវ័យវឌ្ឍនាការល្អ សុខភាពបរិបូរ ស្មារតីភ្លឺថ្លា បញ្ញាឈ្លាសវៃ។

ដោយមានកិត្តិយសតំណាងឱ្យយុវជនខេត្តត្រាវិញថ្លែងសុន្ទរកថានាពិធីរបាយការណ៍ស្នាដៃជូនអ៊ំ បងស្រី ត្រឹងហ្វេហាំងប្តេជ្ញាថា៖ ជានិច្ចកាល យុវជនតែងមានសតិអារម្មណ៍នយោបាយរឹងមាំឆ្ពោះទៅកាន់គោលដៅឯករាជ្យជាតិ ភ្ជាប់ជាមួយនឹងសង្គមនិយមដែលបក្ស អ៊ំហូ និងប្រជាជនបានជ្រើស។ តែងយល់ដឹង និងមានអាការៈនយោបាយត្រឹមត្រូវ យកចិត្តទុកដាក់ចំពោះបញ្ហានយោបាយ សេដ្ឋកិច្ច‑សង្គម របស់ប្រទេស របស់ខេត្ត។​ រស់នៅ និងធ្វើការគោរពតាមច្បាប់រដ្ឋធម្មនុញ្ញ។ រៀនសូត្រ លត់ដំ​អត្តចរិតយ៉ាង​ម៉ឺងម៉ាត់ តាមសីលធម៌ ឥរិយាបថអ៊ំហូ មាន​មនសិការ​ស្នេហា​ជាតិ ស្ម័គ្រចិត្ត​លះបង់ប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីប្រយោជន៍រួម។ រស់នៅដោយភាពសាមញ្ញ មានចិត្តមេត្តាជួយធុរៈគ្នា សង្វាតរៀនសូត្រ ស្មោះត្រង់ ក្លាហាន មានស្មារតីទទួលខុសត្រូវនិយាយយ៉ាងណាធ្វើយ៉ាងនោះ។ សកម្មក្នុងការផ្សព្វផ្សាយ រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ រៀនសូត្របង្កើនចំណេះដឹងជានិច្ច ជម្នះការលំបាក ច្នៃប្រតិដ្ឋ ហ៊ានគិត ហ៊ានធ្វើ។ ប្រឡងប្រណាំងពលកម្មផលិត ធ្វើអាជីវកម្មពូកែ។ ជឿជាក់លើខ្លួនឯងបើកទូលាយចក្ខុវិស័យដើម្បីសហគមន៍។ រួមចំណែកយ៉ាងសកម្មក្នុងការពង្រីកសេដ្ឋកិច្ច‑សង្គមចូលរួមបណ្តាសកម្មភាពអាស្រ័យសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់បំផុសចលនា ចាត់តាំង ដើម្បីបង្កើតស្នាដៃជាក់ស្តែងអំណរមហាសន្និបាតសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ឆ្ពោះទៅកាន់មហាសន្និបាតតំណាងសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញខេត្តត្រាវិញលើកទី ១១ អាណត្តិកាល ២០២២ - ២០២៧ ដោយក្តីរីករាយស្មារតី ទទួលខុសត្រូវខ្ពស់ ច្នៃប្រតិដ្ឋមានគុណភាព និងប្រសិទ្ធភាព។

ដើម្បីអនុវត្តការងារខាងលើឱ្យបានល្អ តំណាងឲ្យយុវជនទូទាំងខេត្ត បងស្រី ហ្វេហាំង សង្ឃឹមថា គណៈកម្មាធិការបក្ស រដ្ឋអំណាច អង្គការសម្ព័ន្ធយុវជន សមាគមនានា យកចិត្តទុកដាក់ជាងទៀតចំពោះបញ្ហាបំពាក់បំប៉នសីលធម៌បដិវត្តន៍ជូនយុវជនគ្រប់ជំនាន់។ ទន្ទឹមនឹងនោះ យកចិត្តទុកដាក់បង្កើតយន្តការ គោលនយោបាយ បង្កបរិយាកាសងាយស្រួលដើម្បីយុវជនលត់ដំអត្តចរិតពង្រីកគំនិតច្នៃប្រតិដ្ឋឈានមុខ ស្ម័គ្រចិត្តចូលរួមពង្រីកសេដ្ឋកិច្ច‑សង្គម និងចូលរួមការពារមាតុភូមិ។ តំណាងឲ្យបុគ្គលដែលបានស្ងើចសរសើរទទួលកិត្តិនាម “យុវជនជឿនលឿនធ្វើតាមដំបូន្មានអ៊ំ” បងស្រី ហ្វេហាំង បានសន្យាថានឹងបន្តការខិតខំជាងទៀត ដើម្បីផ្តល់កម្លាំងចិត្តដល់យុវជន សហគមន៍ បង្កើនចំនួនយុវជនជឿនលឿនឲ្យបានច្រើនជាងទៀត៕    

ស្រែសម្រួល៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Trao quyết định nghỉ hưu cho cán bộ thuộc diện Ban Thường vụ Tỉnh ủy quản lý

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.