21/09/2020 14:37
ឆ្នាំសិក្សា ២០១៩-២០២០ មន្ទីរអប់រំ-បណ្តុះបណ្តាលយកចិត្តទុកដាក់អនុវត្តបណ្តាវិធានការដើម្បីលើកកម្ពស់គុណភាពអប់រំ-បណ្តុះបណ្តាលនៅតំបន់ជនរួមជាតិខ្មែរដូចជា៖ គ្រោងផែនការទូទាំងប្រព័ន្ធសាលា បន្ទប់រៀន អនុវត្តបណ្តាវិធានការលើកកម្ពស់អប់រំ-បណ្តុះបណ្តាលនៅតំបន់ជនរួមជាតិខ្មែរ អនុវត្តគ្រប់គ្រាន់របប គោលនយោបាយជនជាតិចំពោះគ្រូបង្រៀន សិស្សជនជាតិ ផ្សព្វផ្សាយអនុវត្តគម្រោងការ “បង្កើនការរៀនភាសាវៀតដល់កុមារពន្លក សិស្សបឋមសិក្សាតំបន់ជនជាតិខ្មែរ ដំណាក់កាល ២០១៦-២០២០ កំណត់ទិសដៅដល់ឆ្នាំ ២០១៥” តាមសេចក្តីសម្រេចចិត្តលេខ ១០០៨/QĐ-TTg ចុះថ្ងៃទី ០២ មិថុនា ឆ្នាំ ២០១៦ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលចំពោះការផ្លាស់ប្តូរថ្មីវិធីសាស្ត្របង្រៀន ត្រួតពិនិត្យ វាយតម្លៃ និងចាត់តាំងបណ្តាសកម្មភាពអប់រំលក្ខណៈពិសេសដោយភ្ជាប់ជាមួយនឹងសំណូមពរអប់រំសតិអារម្មណ៍ នយោបាយ សីលធម៌ របៀបរស់នៅ លទ្ធភាពសមស្របជាមួយនឹងមុខសញ្ញាសិស្សនូវបណ្តាសាលាសកលជនជាតិអន្តេវាសិក រួមចំណែកអប់រំលើគ្រប់វិស័យដល់សិស្ស។
ទន្ទឹមជាមួយនឹងនោះ រក្សាខ្ជាប់ការបង្រៀន និងរៀនភាសាខ្មែរតាមសេចក្តីណែនាំលេខ ២៤/TT-BGDĐT ចុះថ្ងៃទី ២៧ កក្ដដា ឆ្នាំ ២០១៤ របស់ក្រសួងអប់រំ-បណ្តុះបណ្តាលនៅនឹង ០៨ សាលាសកលជនជាតិអន្តេវាសិក សាលាមធ្យមសិក្សាបាលី-ខ្មែរ និង ១១០ សាលាបង្រៀន និងរៀនអក្សរខ្មែរដោយមានសមណៈសិស្ស-សិស្សចូលរៀន ១៩.៦៧៦ អង្គ-រូប។ ក្រៅពីនោះ មាន ១៣២/១៤៣ វត្តខ្មែរក្នុងខេត្តបានចាត់តាំងបង្រៀនប្រជាសិក្សាក្នុងរដូវវិស្សមកាលបាន ៨៥៩ បន្ទប់ ដោយមានសិស្សជុលរៀន ១៧.៤៨៦ រៀន និងមានគ្រូបង្រៀន ៧៥២ រូប(ព្រមទាំងព្រះសង្ឃ)។
ការងារជម្រើសសិស្សចូលរៀនបណ្តាសាលាសកលជនជាតិអន្តេវាសិក និងសាលាមធ្យមបាលី-ខ្មែរតែងបានអនុវត្តត្រឹមត្រូវតាមផែនការរបស់គណៈកម្មាធិការប្រជាជនខេត្តប្រគល់ជូន ធានាម៉ឹងម៉ាត់ សមធម៌ សត្យានុម័តិ និងត្រឹមត្រូវតាមបែបបទ។ ជាពិសេស មានសិស្ស ៧២ រូបបានចុះឈ្មោះជម្រើសរៀនមហាវិទ្យាល័យបម្រុងជនជាតិឆ្នាំសិក្សា ២០១៩-២០២០ មានសិស្ស ១០ រូបបានជម្រើសឲ្យចូលរៀននៅសាលាមហាវិទ្យាល័យឪសថ កឹងធើតាមរបបជម្រើសតាំង។
ឆ្នាំសិក្សា ២០២០-២០២១ នេះ មន្ទីរអប់រំ-បណ្តុះបណ្តាលបន្តការរក្សាខ្ជាប់អនុវត្តកាតបង្រៀនអក្សរខ្មែរនៅតាមបណ្តាសាលាសកលជនជាតិអន្តេវាសិក ក្នុងនោះមានកម្មវិធីដកពិសោធន៍ភាសាខ្មែរកម្រិតវិទ្យាល័យចូលរៀននៅតាមបណ្តាសាលាសកលជនជាតិអន្តេវាសិក សាលាដែលមានសិស្សខ្មែរច្រើន។ អនុវត្តគ្រប់គ្រាន់គោលបយោបាយពង្រីកអប់រំ-បណ្តុះបណ្តាលតំបន់ជនរួមជាតិខ្មែរ វាយតម្លៃសភាវពិតនៃបណ្តាមូលដ្ឋានអប់រំ-បណ្តុះបណ្តាលតំបន់ជនរួមជាតិខ្មែរ ស្ថានភាពបង្រៀន និងរៀនអក្សរខ្មែរដើម្បីមានរបៀបគ្រប់គ្រង និងលើកកម្ពស់ប្រសិទ្ធភាពធ្វើសកម្មភាព៕ប្រែសម្រួល៖រតនា
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។