13/03/2022 07:46
វាយោអគ្គិសនីយ្វៀងហាយ។ រូបថត៖ រតនា
គម្រោងការមានទ្រង់ទ្រាយ៖ ថាមពលផ្គុំដាក់ម៉ាស៊ីន ៩៦MW សរុបផ្ទៃដី ផ្ទៃទឹកប្រើប្រាស់សម្រាប់គម្រោងការតាមការគ្រោងទុកប្រមាណ ៥៩៨,៣៤ ហិកតា ក្នុងនោះ ផ្ទៃដីគោក ៥៣,៥៥ ហិកតា (រួមមានដំណាក់បំបែរថាមពល ៣៥/២២០kV រោងបញ្ជាការ ស្ពានឡើង បង្គោលអន្ទងខ្សែ ២២០kV ផ្លូវបញ្ជាការ និងរបៀងសុវត្ថិភាពផ្លូវខ្សែ។ល។) ផ្ទៃដីទាំងស្រុងស្ថិតក្នុងតំបន់សេដ្ឋកិច្ចឌិញអាង ផ្ទៃទឹកប្រមាណ ៥៤៤,៧៩ ហិកតា (រួមមានបង្គោលតួបីន ស្ពាន ខ្សែកាបក្រោមទឹក និងរបៀងសុវត្ដិភាព។ល។)
ទ្រង់ទ្រាយស្ថាបត្យកម្មកសាង៖ ផ្គុំដាក់តួបីនខ្យល់ ២៤ បង្គោល ថាមពលតួបីននឹងបានជ្រើសរើសក្នុងស្ថានភាពជាក់ស្ដែងពេលអនុវត្តគម្រោងការ។ កសាងដំណាក់បំបែរបង្កើនថាមពល ២២០kV រោងចក្រវាយោអគ្គិសនីថាំងឡុងមានថាមពល ៦៣MVA កសាងផ្លូវខ្សែ ២២០kV ខ្សែទោលចាប់ពីដំណាក់បង្កើនថាមពល ២២០kV រោងចក្រវាយោអគ្គិសនីថាំងឡុងភ្ជាប់ជាមួយបន្ទះមេ ២២០kV របស់ដំណាក់បំបែរថាមពលយ្វៀងហាយ ចរន្ត ACSR - ៤០០ រោងសម្រាប់បញ្ជាការ (គណៈគ្រប់គ្រង) និងទីធ្លាសម្រាប់ដាក់ឧបករណ៍។ សរុបទុនវិនិយោគ ៣.៨៦០ ពាន់លានដុង (ប្រហាក់ប្រហែល ១៦៦.៣៧៩.៣១០ ដុល្លារអាមេរិក) ក្នុងនោះ ទុនរួមបំពេញរបស់អ្នកវិនិយោគ ៧៧២ ពាន់លានដុង ទុនបុលពីបណ្ដាឥណទាន ៣.០៨៨ ពាន់លានដុង។
គម្រោងការនេះតាមការគ្រោងទុកនឹងបើកការដ្ឋានស្ថាបនាក្នុងត្រីមាសទី ៤ ឆ្នាំ ២០២២។ ចាប់ពីត្រីមាសទី ៤ ឆ្នាំ ២០២២ ដល់ត្រីមាសទី ៣ ឆ្នាំ ២០២៣ កសាងបណ្ដាសារបណ្ណសំណង់។ កសាងសម្រេច និងពិនិត្យទទួលស្គាល់ហើយដំណើរការសកម្មភាពក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៣៕ ប្រែសម្រួល៖ ថាច់ហ្វាង
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។