• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ភាពរីករាយ និងក្តីបារម្ភរបស់បណ្តាអ្នកធ្វើកាសែតនៅមូលដ្ឋាន

20/06/2023 09:43

ការរៀបរាប់អំពីមុខរបរ អំពីជីវភាពរបស់អ្នកយកសារព័ត៌មាននៅបណ្តាស្ថានីយផ្សាយសំឡេងស្រុក ទីផ្សាររួមខេត្ត និងទីក្រុង (បច្ចុប្បន្នបានឯកូបនីយកម្មចូលក្នុងមជ្ឈមណ្ឌលវប្បធម៌-ព័ត៌មាន-កីឡា) ជាក្តីបារម្ភមួយបានយើងខ្ញុំកត់ត្រាមក សូមចែករំលែកនាឱកាសអនុស្សាវរីយ៍ទិវាកាសែតបដិវត្តន៍វៀតណាម (២១/៦/១៩២៥-២១/៦/២០២៣)។

            កម្មាភិបាលប្រកបការងារនៅបណ្តាស្ថានីយផ្សាយសំឡេងក៏ដូចជាអ្នកកាសែតជំនាញរបស់ស្ថាប័នសារព័ត៌មានដែរ។ ពីព្រោះការងាររបស់ពួកគាត់ច្រើនមុខ មានតាំងពីការបង្វិលកាមេរ៉ា សរសេរ រៀបរៀងដំណឹង អត្ថបទ អានផ្សាយសំឡេង។ល។

            *ឡឹមទ្រុកង៉ឹង អ្នកយកសារព័ត៌មាន និងជាអ្នកផ្សាយសំឡេង

អ្នកយកសារព័ត៌មាន ឡឹមទ្រុកង៉ឹង។ ហ៊ឺវហ្វ

            ឆ្នាំ ២០១២ ឡឹមទ្រុកង៉ឹង បានទទួលភារកិច្ចនៅការិយាល័យវប្បធម៌-ព័ត៌មាន-កីឡា ស្រុកកូវង៉ាង បានប្រគល់ឲ្យទទួលបន្ទុកទំព័រ ព័ត៌មានអេឡិចត្រូនិចរបស់ស្រុក។ ជាមួយការងាររៀបរៀង និងវិនិច្ឆ័យ ព័ត៌មាន (ដំណឹង អត្ថបទ រូបថត។ល។) របស់បងប្អូនផ្ញើមក រួចសន្សឹមៗបានប្រសព្វ និងពង្រីកតួនាទីដូចជាអ្នករៀបរៀងម្នាក់ស្ទាត់ជំនាញនៃរបរកាសែតដែរ។

            ចែករំលែកជាមួយយើងខ្ញុំ ឡឹមទ្រុកង៉ឹង បានឲ្យដឹង៖ មុខរបរនេះ ទោះបីជួបការលំបាកច្រើន ប៉ុន្តែដើម្បីសន្សឹមៗលើកកម្ពស់ថ្វីដៃមុខរបរ ខ្ញុំត្រូវតែប្រសព្វ និងរៀនសូត្រអំពីមិត្តភ័ក្តិ មិត្តរួមអាជីពពីរបៀបសរសេរដំណឹង អត្ថបទ និងវិនិច្ឆ័យព័ត៌មានយោងតាមបែបសារព័ត៌មាន។ល។

            ចាប់តាំងពីឆ្នាំ ២០១៩ ឡឹមទ្រុកង៉ឹង នៅទាំងទទួលភារកិច្ចជាអ្នកផ្សាយសំឡេងឲ្យស្ថានីយផ្សាយសំឡេងស្រុក (បច្ចុប្បន្នបានឯកូបនីយកម្មជាមជ្ឈមណ្ឌល)។ ជារៀងរាល់ថ្ងៃជាមួយការងារជាអ្នកផ្សាយសម្លេងផង អ្នកយកសារព័ត៌មានផង ឡឹមទ្រុកង៉ឹង នៅទាំងចំណាយពេលពី ០៣-០៤ ម៉ោងសម្រាប់អាន និងដកស្រង់កម្មវិធីដើម្បីផ្សាយ ប្រចាំថ្ងៃ។ អាចនិយាយថា ប្រជាជនលើភូមិសាស្រ្តស្រុកកូវង៉ាងធ្លាប់ ស្តាប់សំឡេងរបស់ ឡឹមទ្រុកង៉ឹងរៀងរាល់ថ្ងៃតាមរយៈការផ្សាយ។

            ក្រៅពីពេលវេលាខាងលើ ឡឹមទ្រុកង៉ឹង នៅទាំងចូលរួមសកម្មភាពដូចជាអ្នកកាសែតមួយរូបនៅបណ្តាអង្គសន្និបាត ព្រឹត្តិការណ៍ និងនៅមូលដ្ឋានតាមការបញ្ជារបស់ថ្នាក់ដឹកនាំមជ្ឈមណ្ឌល។  តាមប្រសាសន៍របស់ ឡឹមទ្រុកង៉ឹង ការចុះទៅ សកម្មភាពនៅមូលដ្ឋាន បានជួយឲ្យគាត់លើកកម្ពស់ចំណេះដឹងក្នុងការរៀបរៀង និង បណ្តាវិស័យដែលគាត់មិនទាន់ជួបប្រទះ របៀបវិនិច្ឆ័យព័ត៌មានបានកើតឡើង។ ឆ្លងតាមរយៈពេលសកម្មភាព គាត់ឃើញថាជួបលំបាកច្រើនក្នុងការធ្វើបទសម្ភាសន៍ បទឆ្លុះបញ្ចាំង។ល។ អាស្រ័យអ្នកយកសារព័ត៌មានប្រកបការងារនៅមជ្ឈមណ្ឌលមិនសូវបានទៅហ្វឹកហាត់ ប្រសព្វជាមួយចំណេះជំនាញនៃផ្នែកសារព័ត៌មាន។

            *អ្នកយកសារព័ត៌មាន ហ្វិញមុនីរឿង “ជក់ចិត្តជាមួយមុខរបរ”

អ្នកយកសារព័ត៌មាន ហ្វិញមុនីរឿង។ ហ៊ឺវហ្វ

            បានកាន់ស្លាប៉ាកកា ជាភព្វសំណាងនិងជាថាមពល ជួយ ឲ្យ ហ្វិញមុនីរឿង ក្លាយជាអ្នកយកសារព័ត៌មាន អ្នកកែសម្រួលមួយរូបរបស់ស្ថានីយផ្សាយសំឡេងស្រុកយ្វៀងហាយ។ ផ្តើមពីនោះ ហ្វិញមុនីរឿង មានឱកាសបរិច្ចាគ សរសេរ និងកែសម្រួលបណ្តាវណ្ណកម្មឲ្យ មានគុណភាព រួមចំណែកធ្វើឲ្យសម្បូរបែបសំឡេងពីមូលដ្ឋានដល់ទស្សនិកជននិងអ្នកស្តាប់នៅទីជិតឆ្ងាយ។

            ជោគជ័យទាំងនោះទទួលបានពីការជក់ចិត្ត អស់ពីចិត្តចំពោះបុព្វហេតុសារព័ត៌មាន និងការស្រឡាញ់អាជីពបានជួយឲ្យ ហ្វិញមុនីរឿង ឈានឡើងពី ការលំបាក នឿយហត់ ស្ម័គ្រចិត្តចុះទៅកាន់មូលដ្ឋាន តំបន់ជ្រៅ ដើម្បីស្វែងយល់ ក្តាប់លម្អិតអំពីទំនៀមទម្លាប់ ការរស់នៅរបស់ប្រជាជនមូលដ្ឋាន។ល។ ផ្តើមពីនោះ បង្កើតបានបណ្តាផលិតផលមានការច្នៃប្រតិដ្ឋ ស្មោះត្រង់ ជាក់ស្តែងបំផុត។

            អ្នកយកសារព័ត៌មាន ហ្វិញមុនីរឿងសំណេះសំណាល៖ ក្រោយពេលប្រឡងបញ្ចប់មហាវិទ្យាល័យផ្នែកខាងសាសនា (សាលាមហាវិទ្យាល័យវិទ្យាសាស្រ្ត-សង្គម និងមនុស្សសាស្រ្ត ទីក្រុងហូជីមិញ) រួចបានជ្រើសចូលប្រកបការងារនៅស្ថានីយផ្សាយសំឡេងស្រុកទទួលបន្ទុកការងារជាអ្នកយកសារព័ត៌មាន (សរសេរ និងបង្វិលកាមេរ៉ា)។ កាលទើបចូលធ្វើការជួបលំបាកយ៉ាងច្រើន ព្រោះនេះជាការងារថ្មីទាំងស្រុងសម្រាប់ខ្ញុំ។ ដោយបានបងៗរួមអាជីព “ជួយណែបង្ហាញ” និងរៀនសូត្រចំណេះដឹងបន្ថែមពីអ្នកយកសារព័ត៌មានរបស់ខេត្តក្នុងបណ្តាលើកចុះមកសកម្មភាពនៅមូលដ្ឋាន។ល។ ម៉្លោះហើយគុណភាពនៃបណ្តា ដំណឹង អត្ថបទដែលខ្ញុំសរសេរសន្សឹមៗបានកើនឡើង រួមចំណែកក្នុងការងារផ្សព្វផ្សាយ អំពីគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ល។ ចូលក្នុងជីវភាពរបស់ប្រជាជន តាមរយៈបណ្តាវណ្ណកម្មសារព័ត៌មាន។

            អ្នកយកសារព័ត៌មានហ្វិញមុនីរឿង តែងមានមុខទាន់ពេលនៅរាល់កន្លែង ជួបជាមួយមាមីងជាច្រើនដើម្បីក្តាប់ព័ត៌មានសរសេរដំណឹង អត្ថបទ។

            ដោយមិនក្រែងរអែងជាមួយការលំបាក នឿយហត់ កងជួរកម្មាភិបាលស្ថានីយផ្សាយសំឡេងនៃបណ្ដាមូលដ្ឋានក្នុងខេត្ត តែងខិតខំនាំយកព័ត៌មានផ្សព្វផ្សាយអំពីគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ការអភិវឌ្ឍន៍ក៏ដូចជាបណ្តាសកម្មភាពរបស់មូលដ្ឋាននីមួយៗដល់ប្រជាជន៕

ហ៊ឺវហ្វេ-តឹងង៉ុក

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.