15/05/2022 06:34
បន្ទាប់ពីបានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តជ្រើសធ្វើជាកន្លែងមួយសម្រាប់កសាងទម្រង់ការពារបរិស្ថាន និងសម្របសម្រួលនឹងអាកាសធាតុប្រែប្រួល ឃុំក៏បង្កើតគណៈអធិការទម្រង់នេះ ដោយមានសមាជិក ១១ នាក់។ គណៈអធិការបានកំណត់ការងារផ្សព្វផ្សាយមានតួនាទីសំខាន់ដើម្បីផ្សព្វផ្សាយអនុវត្តទម្រង់នេះនៅមូលដ្ឋាន ហេតុនោះក៏ម្ចាស់ការសហការជាមួយរណសិរ្សមាតុភូមិ គណៈ ផ្នែក អង្គការមហាជនឃុំ និងភូមិ ផ្តុំកម្លាំងផ្សព្វផ្សាយ ចលនាបរិស័ទសាសនាកាតូលិក និងប្រជាជនអនុវត្តបណ្តាគោលការណ៍ គោលម៌ាគា គោលនយោបាយច្បាប់របស់បក្ស និង រដ្ឋស្តីពីការពារបរិស្ថាន និងសម្របសម្រួលនឹងអាកាសធាតុប្រែប្រួលសំខាន់គឺច្បាប់ការការពារបរិស្ថាន។ សារាចរលេខ ១៥-CT/TU ចុះថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២0១៦ របស់គណៈអចិន្ត្រៃយ៍បក្សខេត្ត “ ស្តីពីបង្កើនការគ្រប់គ្រងសណ្តាប់ធ្នាប់ និងអនាម័យបរិស្ថានតំបន់ទីក្រុង និងតំបន់ប្រជាជនស្នាក់នៅក្នុងការធ្វើសកម្មភាពផលិត ធ្វើអាជីវកម្ម សេវាកម្មក្នុងខេត្តត្រាវិញ” សារលិខិតមួយចំនួនស្តីពីការដឹកនាំ ចង្អុលការរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិ បណ្តាអង្គការនយោបាយ‑សង្គមគ្រប់លំដាប់ថ្នាក់ ស្តីពីការពារបរិស្ថាន និងសម្របសម្រួលនឹងអាការធាតុប្រែប្រួល ដោយមានរូបភាពជាច្រើនដូចជា៖ ប្រជុំជីវភាពបព្វជិត និងបរិស័ទកាសាសនាតូលិក គណៈកម្មការរណសិរ្ស សាខា ក្រុម អង្គការមហាជន ដំណាក់ផ្សាយសំឡេងនៅមូលដ្ឋាន សញ្ញាពេចន៍ផ្សព្វផ្សាយតាមរយៈរូបភាពបញ្ចាំងផ្ទាល់។ល។
ប្រជាជនចូលរួមកសាងទិដ្ឋភាពនៅជនបទ។
បងស្រី ថាច់ធីភារី ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំភឿកហាវ បានឲ្យដឹង៖ ឆ្លងតាមរយៈការផ្សព្វផ្សាយចលនាបណ្តាគ្រួសារប្រជាជនក្នុងភូមិបានចុះឈ្មោះ អនុវត្តម៉ឺងម៉ាត់តាមបណ្តាខ្លឹមសារដែលបានចុះកិច្ចសន្យាជាមួយមូលដ្ឋានដូចជា៖ ប្រដាប់សម្រាប់ដាក់សំរាម កាកសំណល់ធានាមិនឲ្យកខ្វក់បរិស្ថានមុនពេលដឹកជញ្ជូនទៅដាក់កន្លែងគំនរសំរាមតាមច្បាប់។ ត្រូវដាក់សំរាមក្នុងធុងសំរាមសាធារណៈ ឬដាក់ត្រង់កន្លែងដាក់សំរាមតាមច្បាប់។ មិនត្រូវទុកឲ្យកាកសំណល់ក្លិនស្អុយឥទ្ធិពលដល់សុខភាព និងការប្រជុំជីវភាពនៃតំបន់ប្រជាជនស្នាក់នៅឡើយ។ បង់ថ្លៃការពារបរិស្ថានគ្រប់ប្រភេទតាមច្បាប់។ ចូលរួមបណ្តាសកម្មភាពអនាម័យបរិស្ថានក្នុងតំបន់ប្រជាជនស្នាក់នៅ។ ការចិញ្ចឹមពាហនសត្វ និងបសុសត្វ គប្បីអនាម័យរោង ក្រោល ដើម្បីធានាសុវត្ថិភាពតំបន់ប្រជាជនស្នាក់នៅ មិនទុកឱ្យសត្វចិញ្ចឹមធ្វើឲ្យកខ្វក់បរិស្ថានសហគមន៍។ល។ គិតមកទល់ពេលនេះ ក្នុងភូមិមានគ្រួសារប្រជាជន ៧៩៥/៨០៦ គ្រួមានរបងផ្ទះ។ ៧៨៣ គ្រួសាមានបង្គន់ស្របអនាម័យ ៧៥៦ គ្រួអនុវត្តការបែងប្រភេទសំរាមតាមច្បាប់ គ្រួសារទាំងអស់ក្នុងភូមិបានប្រើប្រាស់ទឹកស្របអនាម័យនិងមានទ្រុង ក្រោលចិញ្ចឹមសត្វធានាអនាម័យបរិស្ថាន មូលដ្ឋានផលិត អាជីវកម្ម ១១៨/១១៨ កន្លែងចុះកិច្ចសន្យាមិនធ្វើឲ្យកខ្វក់បរិស្ថាន។ល។ តាមរយៈការត្រួតពិនិត្យ បច្ចុប្បន្នមាន ៧៥៨/៨០៦ គ្រួសារសម្រេចលក្ខឋានជាគ្រួសារវប្បធម៌ ជនបទថ្មី ក្នុងនោះ ៥២៥ គ្រួសារបានទទួលស្គាល់សម្រេចលក្ខឋានក្នុងរយៈកាល ០៣ ឆ្នាំបន្តបន្ទាប់។
គណៈគ្រប់គ្រងព្រះវិហារកាតូលិកភឿកហាវបានអនុវត្តល្អការងារដាំ និងថែរក្សាដើមឈើក្នុងបរិវេណព្រះវិហារព្រមទាំងសហការជាមួយគណៈអធិការផ្សព្វផ្សាយ ចលនាបរិស័ទសាសនាកាតូលិកចូលរួមដាំកូនឈើនៅតំបន់ប្រជាជនស្នាក់នៅអនុវត្តល្អបណ្តាលក្ខឋានកសាងជនបទថ្មី ទីក្រុងអារ្យធម៌ ធានាអនាម័យបរិស្ថាននៅតាមកន្លែងប្រជុំជីវភាពសាធារណៈ និងតំបន់ប្រជុំជីវភាពសហគមន៍។
ដើម្បីរក្សា និងពង្រីកទម្រង់នេះបព្វជិតសាសនាកាតូលិក ង៉ូវ៉ាំងបែ មានប្រសាសន៍ថា ក្នុងពេលខាងមុខ លោកនឹងសហការជាមួយរណសិរ្សមាតុភូមិ និងបណ្តាគណៈផ្នែក អង្គការមហាជនមូលដ្ឋាន បន្តការជំរុញមាំការងារផ្សព្វផ្សាយ ចលនាដើម្បីប្រជាជន និងបរិស័ទសាសនាកាតូលិកបង្កើនការយល់ដឹងក្នុងការអនុវត្តន៍ល្អភារកិច្ចការពារបរិស្ថាន និងសម្របសម្រួលនឹងអាកាសធាតុប្រែប្រួល។ ត្រួតពិនិត្យការអនុវត្តន៍បណ្តាលក្ខឋានកសាងទម្រង់តំបន់ប្រជាជនស្នាក់នៅ និងមូលដ្ឋានសាសនា។ ការចុះកិច្ចសន្យាអនុវត្តទម្រង់ការពារបរិស្ថាន និងសម្របសម្រួលនឹងអាកាសធាតុប្រែប្រួលរបស់បណ្តាអង្គការ បុគ្គល និងគ្រួសារ ព្រមទាំងអនុវត្តបណ្តាខ្លឹមសារដែលបានចុះកិច្ចសន្យាជាមួយគណៈអធិការតំបន់ប្រជាជនស្នាក់នៅ។ សហការចាត់តាំងបណ្តាសកម្មភាពចូលរួមជ្រោមជ្រែងទិវាបរិស្ថានពិភពលោក (ទី ០៥ មិថុនា) ជារៀងរាល់ឆ្នាំ បណ្តាសកម្មភាពចេញទ័ពអនាម័យរិស្ថានជារឿយៗ ដើម្បីរួមចំណែកការពារសុខភាពសាធារណជន និងកសាងទិដ្ឋភាពឲ្យបានភ្លឺ-ស្រស់-ស្អាត អនុវត្តមានប្រសិទ្ធភាពសារាចរលេខ ១៥‑CT/TU របស់គណៈ អចិន្ត្រៃយ៍បក្សខេត្ត និងចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងអារ្យធម៌”៕
ប្រែសម្រួល៖ សុជា
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។