• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ភូមិផ្នោរកំបុតប្ដេជ្ញាបង្ការមិនឲ្យមានគ្រួសារក្រឡើងវិញ

04/02/2025 08:57

ភូមិផ្នោរកំបុត ឃុំ ហ្វាឡើយ ស្រុក ចូវថាញ់មានគ្រួសារប្រជាជន ៦០២ គ្រួ ក្នុងនោះគ្រួសារជនជាតិខ្មែរជាង ៤៧%។ ក្នុងឆ្នាំ ២០២៤ ភូមិផ្នោរកំបុតលុបបំបាត់គ្រួសារក្រីក្រស្ថិតក្នុងវ័យពលកម្ម ១00%។ បច្ចុប្បន្ន ភូមិនៅគ្រួសារក្រីក្រ 0៣ គ្រួសារស្ថិតក្នុងក្របខ័ណ្ឌគាំពារសង្គម។ ឆ្នាំ ២០២៥ ភូមិបានកំណត់គោលដៅច្បាស់លាស់ដើម្បីបន្តការបង្ការមិនឲ្យមានគ្រួសារក្រឡើងវិញ។

ដើម្បីអនុវត្តសម្រេចគោលដៅដូចបានពោលខាងលើ ដើមឆ្នាំ ២០២៥ រដ្ឋអំណាចភូមិបានយកចិត្តទុកដាក់ក្តាប់ស្ថានភាពរស់នៅរបស់ប្រជាជនទាំងមូលក្នុងភូមិ ជាពិសេសគ្រួសារជិតក្រចំនួន ១៥ គ្រួសារ។ បច្ចុប្បន្ន ភូមិបានចាត់បក្ខជន ៣៥ នាក់ទទួលគ្រប់គ្រង ណែនាំគ្រួសារជិតក្រអំពីរបៀបពង្រីកការផលិត របៀបចិញ្ចឹមសត្វឲ្យសមស្របនឹងស្ថានភាពជាក់ស្តែងនៃគ្រួសារនីមួយៗ។

លោកផាមសីជីឡិន ប្រធានគណៈកម្មការប្រជាជនភូមិផ្នោរកំបុត (ខាងស្តាំ) ចូលរួមត្រេកអរជាមួយបងសិរីដែលទើបសង់បានផ្ទះថ្មី។

     មកកាន់គ្រួសារបងគាងសិរីជាគ្រួសាររួចផុតពីភាពក្រីក្រក្នុងឆ្នាំ ២០២៤ ។ កាលពីដើមឆ្នាំ ២០២៤ គ្រួសារបងសិរី បានរដ្ឋឧបត្ថម្ភគោញី ០១ ក្បាល ពីមូលនិធិសុខុមាលភាពសង្គមខេត្ត បង្កលក្ខណៈជូនគ្រួសារគាត់បុលទុនអាទិភាព ៥០ លានដុង ដើម្បីសង់ផ្ទះមួយខ្នងបានរឹងមាំ។ បានប្រាក់នោះមកគួបផ្សំនឹងប្រាក់​គ្រួសារគាត់​សន្សំសំចៃ គាត់ក៏​សង់បាន​ផ្ទះ​មួយខ្នងតម្លៃ ១៨០ លាន​ដុង។ បច្ចុប្បន្ន​ប្រពន្ធគាត់ធ្វើ​ការ​ស៊ី​ឈ្នួលនៅទី​ក្រុង​ត្រាវិញ។ ចំណែកបងសិរីវិញនៅផ្ទះជូនកូន ២ នាក់ទៅ រៀននិងថែទាំគោ។ក្រៅពីនោះគាត់នៅទាំងឆ្លៀតពេលធ្វើការស៊ីឈ្នួល​ថែចម្ការ​ឲ្យ​អ្នក​ជិត​ខាង​ដើម្បី​រក​ប្រាក់​ចំណូលបន្ថែម។

     បងសិរីសំណេះសំណាល៖ ដោយបានការយកចិត្តទុកដាក់ពីសំណាក់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ទើបជីវភាពគ្រួសារខ្ញុំមានការរីកចម្រើន។ បច្ចុប្បន្នគ្រួសារខ្ញុំមានគោលដៅថ្មី គឺមានគោញីដ៏ល្អមួយក្បាលសម្រាប់ចិញ្ចឹម។ ខ្ញុំនឹងខិត​ខំរក​ប្រាក់​ចំណូល​បន្ថែមដើម្បីរួម​ជាមួយ​ប្រពន្ធខ្ញុំគិតគូរជីវភាព​គ្រួសារ​ឲ្យរីកចម្រើនជាបន្ត។

     លោក ផាមសីជីឡិន ប្រធានគណៈកម្មការប្រជាជនភូមិ ផ្នោរកំបុត បានឲ្យដឹងថា៖ ចំពោះគ្រួសារក្រីក្រចំនួន ០៣ គ្រួដែលស្ថិតក្នុងក្របខ័ណ្ឌគាំពារសង្គម និងគ្រួសារជិតក្រ ក្រៅពីទទួលបានការឧបត្ថម្ភពីគោលនយោបាយអាទិភាពរបស់បក្ស និងរដ្ឋ រដ្ឋអំណាចមូលដ្ឋាននឹងបន្តបំផុសចលនាបណ្តា​អង្គការចាត់តាំងសប្បុរសជនចូលរួម​ឧបត្ថម្ភ​ជា​អំណោយ ទឹកប្រាក់ជាដើម ដើម្បីជំនួយឲ្យជីវភាពគ្រួសារទាំងនោះ​បានលំនឹង​។ ចំពោះគ្រួសារជិតក្រដែលស្ថិតក្នុងអំឡុងអាយុពលកម្ម ក្រោយពីបុណ្យតេតឆ្នាំ ២០២៥ ភូមិនឹងត្រួតពិនិត្យ ស្វែងយល់ស្ថានភាពគ្រួសារ រួចបង្កលក្ខណៈឲ្យបុលទុនឥណទានអាទិភាពដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ ។

     លោកថាយថាញ់បិញ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ហ្វាឡើយ បានឲ្យដឹង៖ ដោយបានការឧបត្ថម្ភរបស់បក្ស និងរដ្ឋ សាខាបក្ស និងរដ្ឋអំណាចភូមិ ផ្នោរកំបុត បានអនុវត្តល្អការងារផ្សព្វផ្សាយ ចលនា ម៉្លោះហើយវិស័យសេដ្ឋកិច្ច-សង្គមរបស់ភូមិរីកចម្រើន​គួរ​​កត់​សម្គាល់។ ជារៀងរាល់ឆ្នាំភូមិលុបបំបាត់គ្រួសារក្រីក្រ សម្រេច និងសម្រេចលើសកម្រិតផែនការដែលឃុំប្រគល់ជូន។ ជាពិសេស​ភូមិ​គ្មាន​នៅគ្រួសារក្រ​ឡើងវិញឡើយ។ ដោយការប្តេជ្ញាទប់ស្កាត់មិនឲ្យមានគ្រួសារក្រឡើងវិញរបស់សាខាបក្ស រដ្ឋអំណាចភូមិ រួមជាមួយនឹងស្មារតីពុះពារប្រកបការងាររបស់ប្រជាជនទាំងមូល ក្នុងនោះមានគ្រួសារជិតក្រ សង្ឃឹមថា ជីវភាពប្រជាជនភូមិផ្នោរកំបុត នឹងបន្តការរីកចម្រើនលើគ្រប់វិស័យ៕

អត្ថបទ - រូបថត៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.