31/05/2022 13:32
ក្នុងរយៈកាលសាងផ្នួសជាង ២០ វស្សា (បួសនៅឆ្នាំ ២០០២) ព្រះតេជគុណ គឹមសំអឿន តែងព្យាយាមរៀនសូត្រទាំងផ្លូវលោក និងផ្លូវធម៌ ដោយមានបំណងចូលរួមធ្វើកិច្ចការពុទ្ធសាសនា និងកិច្ចការសង្គម។ ព្រះអង្គរៀនចប់កម្រិតពុទ្ធិកមធ្យមសិក្សាទុតិយភូមិនៅខេត្តត្រាវិញ រួចនិមន្តទៅរៀនបន្តវិទ្យាស្ថានពុទ្ធសាសនាខ្មែរទីក្រុងកឹងធើ និងទទួលបរិញ្ញាប័ត្រពុទ្ធសាសនវិទ្យាកាលពីឆ្នាំ ២០១១ ។ ដោយមានចំណេះដឹងសមគួរ គួបផ្សំនឹងទឹកព្រះទ័យ “មេត្តា” ផងនោះ ព្រះតេជគុណគឹមសំអឿន បាននឹងកំពុងចូលរួមធ្វើនូវកិច្ចការដ៏ប្រសើរតាមគោលលំនាំ “សាសនា ជនជាតិ និងសង្គមនិយម”។ ក្នុងនាមជាប្រធានការិយាល័យសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកទីវកឹង ព្រះអង្គតែងអនុវត្តល្អភារកិច្ចដែលបានប្រគល់ជូន រួមបំពេញយោបល់ប្រគេនគណៈអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកដើម្បីគ្រប់គ្រង និងបែងបត់ការងារសមាគមឲ្យប្រព្រឹត្តទៅបានល្អ។
ព្រះតេជគុណគឹមសំអឿន។
ព្រះតេជគុណ គឹមសំអឿន មានថេរដីកាថា៖ យើងជាពុទ្ធបរិស័ទ ពិតជាយល់បានហើយថា មាគ៌ាព្រះពុទ្ធសាសនាជាមាគ៌ាដ៏ត្រឹមត្រូវ ដឹកនាំសត្វលោកឲ្យប្រព្រឹត្តអំពើសុចរិត ខិតខំចម្រើនព្រហ្មវិហារធម៌ ៤ ប្រការគឺ “មេត្តា ករុណា មុទិតា ឧបេក្ខា” ជាដើម គឺជាធម៌ដ៏ប្រសើរនាំសត្វលោកឲ្យបានសេចក្តីសុខ សេចក្តីចម្រើនក្នុងដំណើរជីវិត ។ ម្ល៉ោះហើយ អាត្មាតែងយកចិត្តទុកដាក់ជួយដឹកនាំពុទ្ធបរិស័ទឲ្យយល់ និងគោរពតាមពុទ្ធោវាទ ដើម្បីពុទ្ធបរិស័ទមានវិធីសាស្រ្តកសាងជីវភាពឲ្យបានរីកចម្រើន និងសុភមង្គល។ គោលបំណងធំបំផុតរបស់អាត្មាគឺចង់បានពុទ្ធបរិស័ទក៏ដូចជាប្រជាជនទាំងមូលមានសេចក្តីសុខ សេចក្តីចម្រើន មានចិត្តមេត្តា ជួយសម្រាលទុក្ខធុរៈគ្នា និងសាមគ្គីគ្នាដើម្បីកសាងសង្គមឲ្យបានរីកចម្រើន សុខសាន្ត និងរុងរឿង។
ព្រះតេជគុណ ថាច់អ៊ុត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកទីវកឹងមានថេរដីកាថា៖ ទង្វើគ្រប់យ៉ាងដែលព្រះតេជគុណ គឹមសំអឿន បានធ្វើសុទ្ធតែដើម្បីប្រយោជន៍ “សាសនា និងសង្គម” ។ ព្រះអង្គតែងយកព្រះទ័យទុកដាក់ឧបត្ថម្ភប្រជាជនជួបលំបាក មិនថាពុទ្ធបរិស័ទ ឬជនជាតិណាឡើយ ព្រះអង្គឧបត្ថម្ភអស់ពីព្រះទ័យ ព្រមទាំងទេសនាដឹកនាំពុទ្ធបរិស័ទឲ្យធ្វើអំពើល្អ ព្យាយាមប្រកបការងារ និងរស់នៅត្រឹមត្រូវតាមច្បាប់។ ព្រះអង្គនៅទាំងបំពេញល្អភារកិច្ចជាប្រធានការិយាល័យសមាគមព្រះសង្ឃសាមគ្គីស្នេហាស្រុក រួមចំណែកជាមួយគណៈអចិន្ត្រៃយ៍សមាគមស្រុកចាត់តាំងបណ្តាសកម្មភាពសមាគមបានល្អជានិច្ច ។ ព្រះអង្គតែងបានរដ្ឋអំណាចមូលដ្ឋាន ប្រជាពុទ្ធបរិស័ទសើ្ងចសរសើរ និងគោរពរាប់អានជានិច្ច៕
អត្ថបទ‑រូបថត៖ សុជា
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។