24/05/2022 09:24
ចូលរួមពិធីប្រឡងមាន ១៩ ក្រុមរបស់ ១៩/១៩ សមាគមកសិករស្រុក ទីផ្សាររួមខេត្ត និងទីក្រុង ក្រុមនីមួយៗមាន បេក្ខជន ០៥ រូប។ នេះគឺជាមុខសញ្ញាដែលបានជ្រើសរើសដោយឆ្លងបណ្តារង្វង់ប្រឡងថ្នាក់ស្រុក។
បណ្តាក្រុមអនុវត្ត ០៣ រង្វង់ប្រឡង៖ (១) ឧទ្ទេសនាមអំពីអង្គភាព (២) ប្រឡងចំណេះដឹង (ធ្វើអនុកូល) បណ្តាក្រុមចាប់ឆ្នោតឆ្លើយសំណួរ (៨៦ សំណួរ) ដែលគណៈចាត់តាំងដាក់ចេញ តាមគម្រោង (៣) ឈុតសម្តែងរបៀប សិល្បៈដោយមានបណ្តាខ្លឹមសារភ្ជាប់ជាមួយចលនាសមាគមកសិករ ធ្វើសកម្មភាពផលិត ការពារបរិស្ថាន កសាងជនបទថ្មី សម្រុះសម្រួលនៅមូលដ្ឋាន កសិករក្នុងកិច្ចសហការកន្សោមតម្លៃផលិត កសិករក្នុងសម័យបច្ចេកទេស។ល។
ឆ្លងតាមរយៈការប្រឡង បណ្តាក្រុមបានស្តែងឲ្យឃើញនូវបណ្តាផលវិបត្តិនៅមូលដ្ឋានរបស់ខ្លួនរួម ក៏ដូចជាបណ្តាចលនាដែលសមាគមបានផ្សព្វផ្សាយ ភ្ជាប់ជាមួយការកសាងពង្រីកសេដ្ឋកិច្ច វប្បធម៌ សង្គម។ល។ សមាគមប្រឡងទាក់ទាញការចូលរួមគាំទ្ររបស់សមាជិកនិងកសិករជាច្រើនមកចូលរួម។
ជាលទ្ធផល គណៈចាត់តាំងបានជូនជ័យលាភីលេខ ១ ដល់ក្រុមមកពីស្រុកថ្កូវ ជូនជ័យលាភីលេខ ២ ដល់ក្រុមមកពីស្រុកកូវង៉ាង ជ័យលាភីលេខ ០៣ ជូនទៅក្រុមមកពីស្រុកយ្វៀងហាយ និងជូនរង្វាន់លើកទឹកចិត្ត ០៣ រង្វាន់ព្រមទាំងជូនរង្វាន់ចលនា ០៣ រង្វាន់៕
បេក្ខជនចូលរួមពិធីប្រឡង។ ហ៊ឺវហ្វេ-ថាច់ហៀង
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។