• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ពង្រីកប្រសិទ្ធភាពទម្រង់ "ជួយគ្នាក្នុងគ្រាមានអាសន្នអន្ធក្រ"

20/06/2023 09:36

ដើម្បីមានវណ្ណកម្មសារព័ត៌មានបោះពុម្ពផ្សាយប្រចាំសប្តាហ៍ ( មួយក្រាំង ០៨ ទំព័រ មួយសប្តាហ៍ ០២ ក្រាំង) លើកាសែតត្រាវិញខេមរភាសា បុគ្គលិកការិយាល័យ រៀបរៀងសារព័ត៌មានខេមរភាសា (កាសែតត្រាវិញ) តែងខិតខំបំពេញភារកិច្ច ពង្រីកស្មារតីសាមគ្គី ជួយគ្នាទៅវិញទៅមកគ្រប់សកម្មភាពទាំងអស់ ដើម្បីសមូហភាពការិយាល័យសម្រេចភារកិច្ចល្អ។ នោះគឺទង្វើជាក់ស្តែងនៃទម្រង់ “ជួយគ្នាក្នុងគ្រាមានអាសន្នអន្ធក្រ" ជាទង្វើមនុស្សធម៌យ៉ាងពិតប្រាកដ។ ទម្រង់នេះបានបង្កើតឡើងជាង ១០ ឆ្នាំកន្លងមកហើយ រួចបានសមូហភាពការិយាល័យ រៀបរៀងសារព័ត៌មានខេមរភាសារក្សា ពង្រីកដោយមានប្រសិទ្ធភាពដើម្បីឧបត្ថម្ភគ្នាទៅវិញទៅមក ជម្នះរាល់ការលំបាកក្នុងការងារផង ក្នុងជីវភាពផងរួមចំណែកបំពេញភារកិច្ចដែលគណៈរៀបរៀងកាសែតត្រាវិញបានប្រគល់ជូន ។

សមូហភាពកា​រិយាល័យរៀបរៀងកាសែតខេម​រភាសា កំពុងបង់ប្រាក់ចិញ្ចឹមជ្រូកដីសម្រាប់ជួយគ្នានៅពេលចាំបាច់។

     ការស្រឡាញ់គ្នា ជួយគ្នាដោយសុទ្ធចិត្ត ជាទង្វើជាក់ស្តែងដែលបុគ្គលិកការិយាល័យរៀបរៀងកាសែតខេមរភាសាបានធ្វើតាំងពីបំពេញការងារនៅស្ថាប័នកាសែតត្រាវិញរហូតមក។ នោះជាទង្វើដែលបងប្អូនពេញចិត្តធ្វើ និងធ្វើបានល្អជានិច្ច ។ បងប្អូនតែងចែករំលែកបទពិសោធន៍គ្នាពីការក្តាប់សារព័ត៌មាន ការថតរូប ក៏ដូចជាការងារ ប្រិតសំចៃប្រាក់ចិញ្ចឹមជ្រូកដី ហ៊ុនទុនប្រវាស់ដៃគ្នាជាដើម។ ថ្វីត្បិតតែការងារទាំងនោះមិនជាធំដុំពិតមែន ប៉ុន្តែជាទង្វើនាំមកនូវផលប្រយោជន៍ច្រើន។ ជាក់ស្តែងដូចជាហ៊ុនទុនប្រវាស់ដៃគ្នាតាមរូបភាព ម្នាក់ៗហ៊ុន ០១ លានដុងក្នុងមួយខែ សម្រាប់ឲ្យបងប្អូនម្នាក់ខ្ចីយកទៅលៃលកតាមតម្រូវការ។ ជាពិសេសគឺបងប្អូនលៃលកបានទាន់ពេលប្រសិនបើមានកំព្យូទ័រ ម៉ាស៊ីនថតរូប ខូចខាត ជាដើម ។ទន្ទឹមនឹងនោះ បងប្អូនម្នាក់ៗនៅទាំងគបប្រាក់តិចបំផុត ៥០.០០០ ដុងក្នុងមួយលើកសម្រាប់ទៅសួរសុខទុក្ខ ពេលដែលបងប្អូនក្នុងការិយាល័យ ក៏ដូចជាឪពុក ម្តាយ កូនរបស់បងប្អូនមានជំងឺតម្កាត់ ឬអាសន្នអន្ធក្រដោយចៃដន្យ។

     សមមិត្ត ស៊ើងតឹងង៉ុក អ្នកបច្ចេកទេសការិយាល័យរៀបរៀងកាសែតខេមរភាសា សមាជិកគណៈប្រតិបត្តិការសហជីពមូលដ្ឋានកាសែតត្រាវិញមានប្រសាសន៍ថា៖ ក្រៅពីការរួមចំណែកគបប្រាក់សម្រាប់បណ្តាមូលនិធិ ឧបត្ថម្ភអ្នកម្តាយវៀតណាមវីរភាព មូលនិធិទៅសួរសុខទុក្ខកម្មាភិបាល បុគ្គលិក និយោជិត មូលនិធិជំរុញការសិក្សា។ល។ ការិយាល័យរៀបរៀងកាសែតខេមរភាសានៅទាំងចូលរួមគបប្រាក់ចិញ្ចឹមជ្រូកដី គបប្រាក់ហ៊ុនទុនប្រវាស់ដៃគ្នាជាដើម។ បងប្អូនសុទ្ធសឹងតែយល់អំពីតម្លៃ ក៏ដូចជាប្រយោជន៍នៃទង្វើទាំងនេះ រួចខិតខំធ្វើឲ្យបានល្អជានិច្ច។ នោះ​ក៏​ជា​ខ្លឹមសារក៏ដូចជាទង្វើជាក់ស្តែងនៃទម្រង់ “​​ជួយ​គ្នាក្នុងគ្រាមានអាសន្នអន្ធក្រ"។ បើតាមខ្ញុំយល់ឃើញថា យើងបានជាសហជីពនឹងគ្នាហើយ យើងត្រូវយល់ដឹងសុខទុក្ខគ្នា និងជួយគ្នានៅពេលមានអាសន្នអន្ធក្រ នោះទើបឈ្មោះថាជាកល្យាណមិត្ត ក៏ដូចជាសហជីពដ៏ល្អក្នុងស្ថាប័ន។

     អ្នកកាសែត ថាច់ធីសុខា ប្រធានកា​រិយាល័យរៀបរៀងកាសែតខេម​រភាសា កាសែតត្រាវិញមានប្រសាសន៍ថា៖ ការិយាល័យរៀបរៀងកាសែតខេមរភាសា (កាសែតត្រាវិញ) បច្ចុប្បន្នមាន ប្រធានការិយាល័យម្នាក់ អ្នកយកសារព័ត៌មាន ០៣ នាក់ និងអ្នកបច្ចេកទេស ០២ នាក់។ ជាច្រើនឆ្នាំកន្លង សមូហភាពកា​រិយាល័យ តែងកំណត់ថា ក្រៅពីបំពេញភារកិច្ចមុខជំនាញបានល្អហើយ គប្បីស្រឡាញ់រាប់អានគ្នា ជួយគ្នាទៅវិញទៅមកក្នុងជីវភាពទៀតផង នេះគឺជាភារកិច្ច សំខាន់ ក៏ជាទង្វើមនុស្សធម៌ ពិតប្រាកដ។ ឆ្លងតាមរយៈនោះ បានផ្តល់ជូនបងប្អូននូវភាពកក់ក្តៅ នឹងនរចិត្តធ្វើការបានល្អ។ ផ្តើមពីទង្វើសប្បុរធម៌ទាំងនេះហើយ ការិយាល័យរៀបរៀងកាសែតខេមរភាសា បានបង្កើតទម្រង់ "ជួយគ្នាក្នុងគ្រាមានអាសន្នអន្ធក្រ" រួចបានបងប្អូនចូលរួមជ្រោមជ្រែងយ៉ាងសកម្ម។ តាមរយៈទម្រង់នេះ បងប្អូនកាន់តែស្រឡាញ់រាប់អានគ្នា មានភាពស្និទ្ធស្នាលជាមួយគ្នា ចូលរួមបំពេញភារកិច្ចនយោបាយនៅស្ថាប័នឲ្យបានល្អជាងទៀត ។

     ដើម្បីបន្តការពង្រីកលទ្ធផលដែលសម្រេចបានក្នុងការអនុវត្តន៍ទម្រង់ “ជួយគ្នាក្នុងគ្រាមានអាសន្នអន្ធក្រ” អ្នកកាសែត ស៊ើងហុង អគ្គនិពន្ធនាយករងកាសែតត្រាវិញ មានប្រសាសន៍ថា៖ ដូចយើងបានដឹងស្រាប់ហើយថា អ្នកកាសែតដូចជាយើងខ្ញុំ តែងមមាញឹកក្នុងការងារសារព័ត៌មានទាន់ហេតុការណ៍ ។ ការងារធ្វើថ្ងៃនេះតភ្ជាប់ទៅនឹងការងារថ្ងៃស្អែក។ បងប្អូនម្នាក់ៗនរណាក៏ខំធ្វើការឲ្យទាន់ពេល តាមតួនាទី ភារកិច្ចដែលបានប្រគល់ជូន ។ ហេតុនោះ ដើម្បីជំរុញទឹកចិត្តបងប្អូនខិតខំធ្វើការងារមុខជំនាញនៅស្ថាប័នឲ្យបានល្អ គណៈរៀបរៀងកាសែតត្រាវិញចង្អុលការថ្នាក់ដឹកនាំបណ្តាការិយល័យនៃស្ថាប័នកាសែតត្រាវិញនិយាយរួម កា​រិយាល័យរៀបរៀងកាសែតខេម​រភាសា និយាយដោយឡែក បន្តការពង្រីកប្រវេណីសាមគ្គី ជួយគ្នាទៅវិញទៅមក ដើម្បីបង្កើនគុណភាព ប្រសិទ្ធភាពការងារផង ដើម្បីបង្កើនកិត្តិស័ព្ទសមូហភាពសាមគ្គី រឹងមាំផង រួមចំណែកអនុវត្តល្អការងារ ដែលគណៈរៀបរៀងកាសែតត្រាវិញបានប្រគល់ជូន។ ចំពោះកា​រិយាល័យរៀបរៀងកាសែតខេម​រភាសាវិញត្រូវបន្តការរក្សាខ្ជាប់ និងពង្រីក ប្រសិទ្ធភាពទម្រង់ “ជួយគ្នាក្នុងគ្រាមានអាសន្នអន្ធក្រ”។

     ផ្តើមពីទម្រង់ “ជួយគ្នាក្នុងគ្រាមានអាសន្នអន្ធក្រ” ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ បុណ្យសែនដូនតា អំណរទិវាសារព័ត៌មានបដិវត្តន៍វៀតណាម ២១ មិថុនា។ល។ បងប្អូនការិយាល័យរៀបរៀងកាសែតខេមរភាសា តែងគបប្រាក់គ្នាពី ២០០ - ៣០០ ពាន់ដុងសម្រាប់ទៅសួរសុខទុក្ខ និងជូនអំណោយដល់សហជីពចូលនិវត្តន៍ ដែលធ្លាប់បំពេញការងារនៅការិយាល័យរៀបរៀងកាសែតខេមរភាសា (កាសែតត្រាវិញ)។

     ធ្វើការនៅទីណាក៏ដូចទីណាដែរ ពេល សមូហភាពតែងស្រឡាញរាប់អានគ្នាដោយសុទ្ធចិត្ត តែងផ្តល់នូវភាពកក់ក្ដៅដល់គ្នានឹងគ្នា ជួយជំរុញទឹកចិត្តគ្នា ទោះបីការងារនៅទីនោះមានការលំបាកយ៉ាងណាក្ដី ក៏សមូហភាពនោះធ្វើសម្រេចជោគជ័យដែរ។ ជាពិសេសគឺធ្វើសម្រេចការងារនោះដោយរីករាយ និងសុភមង្គល។ ដូច្នេះហើយ ជាច្រើនឆ្នាំកន្លង កា​រិយាល័យរៀបរៀងកាសែតខេម​រភាសា តែងអនុវត្តមានប្រសិទ្ធភាពទម្រង់ “ជួយគ្នាក្នុងគ្រាមានអាសន្នអន្ធក្រ”។ ផ្តើមពីទម្រង់នេះ សមូហភាពការរិយាល័យបាន និងកំពុង រួមគ្នាជម្នះរាល់ការលំបាកក្នុងជីវភាព ដើម្បីអនុវត្តសម្រេចជោគជ័យ ភារកិច្ចដែលថ្នាក់លើ ប្រគល់ជូន។ អាចអះអាងបានថា អង្គភាពស្ថាប័នកាសែតត្រាវិញនិយាយរួម ការិយាល័យរៀបរៀងកាសែតខេមរភាសា និយាយដោយឡែក ជាគ្រួសារទីពីររបស់សមូហភាពយើង ជាទីតាំងមិនត្រឹមតែសម្រាប់យើងធ្វើការស្ថិរភាពប៉ុណ្ណោះទេ នៅទាំងជាទីតាំងដែលមានកល្យាណមិត្តរួមអាជីព តែងផ្តល់ក្តីស្រឡាញ់ ផ្តល់ភាពកក់ក្តៅ ដើម្បីរួមគ្នាជម្នះការលំបាក ធ្វើការងារមុខជំនាញ បានល្អ រួម​ចំណែកក្នុងការ​អភិវឌ្ឍន៍​សារព័ត៌មាន​បដិវត្តន៍​វៀតណាម៕

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.