• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ពង្រីកតួនាទីរបស់មហាជនជាស្នូលក្នុងការធានាសន្តិសុខសណ្តាប់ធ្នាប់

03/05/2024 14:51

ជាមួយទិសដៅធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមតំបន់ព្រំដែនសមុទ្រ ការិយាល័យស៊ើបការណ៍នៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តត្រាវិញបានបង្កើតទម្រង់ “ពង្រីកតួនាទីរបស់មហាជនជាស្នូលក្នុងការរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមតំបន់ជនរួមជាតិខ្មែរឃុំឡុងវិញ”។

          ឃុំឡុងវិញ ស្រុកយ្វៀងហាយស្ថិតនៅតំបន់ព្រំដែនសមុទ្រ មានជនរួមជាតិខ្មែររស់នៅច្រើនកុះករ។ ដើម្បីពង្រីកតួនាទីក្នុងការផ្សព្វផ្សាយ ចលនា ប្រមូលផ្តុំមហាជន ជាពិសេសគឺជនរួមជាតិខ្មែរក្នុងការអនុវត្តន៍បណ្តាគោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋស្តីពីធានាសន្តិសុខសណ្តាប់ធ្នាប់មូលដ្ឋាន រួមចំណែកក្នុងការរក្សាអធិបតេយ្យភាពសន្តិសុខព្រំដែនសមុទ្ររបស់ខេត្ត គិតតាំងពីឆ្នាំ ២០១៤ មកទល់ពេលនេះ ការិយាល័យ ស៊ើបការណ៍នៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនត្រាវិញបានសហការជាមួយប៉ុស្តិ៍ការពារព្រំដែនឡុងវិញផ្សព្វផ្សាយទម្រង់ “ពង្រីកតួនាទីរបស់មហាជនជាស្នូលក្នុងការរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមតំបន់ជនរួមជាតិខ្មែរឃុំឡុងវិញ”។

ថ្នាក់ដឹកនាំកងទ័ពការពារព្រំដែនខេត្ត ការិយាល័យស៊ើបការណ៍កងទ័ពការពារព្រំដែន និងប៉ុស្តិ៍កងទ័ពការពារព្រំដែនឡុងវិញសួរសុខទុក្ខប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីនៅវត្តអង្កោលឃុំឡុងវិញ។ រូបថត៖ ថាញ់ញ៉ា

            តាមវរសេនីយ៍ត្រី ស៊ើងត្វឹងអាញ់ ប្រធានកងតម្រួត ប៉ុស្តិ៍ការពារព្រំដែនឡុងវិញ ការិយាល័យស៊ើបការណ៍កងទ័ពការពារព្រំដែនខេត្ត និងប៉ុស្តិ៍ការពារព្រំដែនឡុងវិញសហការជាមួយមូលដ្ឋានជ្រើសរើសប្រជាជនលើភូមិសាស្រ្តដែលជាអ្នកមានប្រជាប្រិយភាព ប្រតិបត្តិល្អបណ្តាគោលការណ៍ គោលមាគ៌ារបស់បក្ស រដ្ឋនិងសេចក្តីកំណត់របស់មូលដ្ឋាន ពង្រីកសេដ្ឋកិច្ចមានប្រសិទ្ធភាព មានសមត្ថភាពប្រមូលផ្តុំមហាជន មានប្រិយភាពក្នុងតំបន់ជនរួមជាតិខ្មែរ អាចផ្សព្វផ្សាយ ចលនា ប្រជាជនជំនឿទុកចិត្តដើម្បីចូលរួមទម្រង់។ បណ្តាសមាជិកក្នុងទម្រង់គឺជាមហាជនស្នូល អ្នកមានប្រជាប្រិយភាពនៅមូលដ្ឋានមានភារកិច្ចក្តាប់ស្ថានការណ៍ក្នុងប្រជាជន បណ្តាបញ្ហាអំពីសន្តិសុខជនបទ ជនជាតិ សាសនា ដើម្បីផ្តោះប្តូរ ផ្តល់ព័ត៌មានដល់កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនឡុងវិញក្តាប់ រួចមានវិធីសាស្រ្តវិនិច្ឆ័យទាន់ពេល មានប្រសិទ្ធភាព។

            លោកស៊ើងវង់ នៅភូមិកិញដៅ ឃុំឡុងវិញជាសមាជិកអ្នកខ្នះខ្នែងក្នុងសកម្មភាពរបស់ទម្រង់ “ពង្រីកតួនាទីរបស់មហាជនជាស្នូលក្នុងការរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមតំបន់ជនរួមជាតិខ្មែរឃុំឡុងវិញ” បច្ចុប្បន្នជាគណៈអារាមាភិបាលវត្តតាលោង។ ជាមួយតួនាទីនោះ លោកស៊ើងវង់ តែងសហការជាមួយគណៈអារាមាភិបាលក្រើនរំលឹក ជំរុញទឹកចិត្តពុទ្ធបរិស័ទរស់នៅត្រឹមត្រូវតាមគន្លងធម៌ ល្អសាសនា ថ្លៃថ្លាសង្គម ប្រតិបត្តិបណ្តាគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ជំរុញស្មារតីឲ្យមាមីងខ្នះខ្នែងពលកម្មផលិតពង្រីកសេដ្ឋកិច្ចគ្រួសារ។

            លោកស៊ើងវង់ បានមាមីងដឹងស្គាល់ជាអ្នកព្យាយាមពលកម្មផលិត ពង្រីកសេដ្ឋកិច្ចគ្រួសារលំនឹង។ ដោយការខិតខំជាច្រើនឆ្នាំកន្លង លោកសាងសង់បានផ្ទះសមរម្យ មានដីចិញ្ចឹមជលផលប្រមាណ ១០ ហិកតា។ មិនត្រឹមតែប៉ុណ្ណោះ លោកនៅទាំងដាស់តឿនកូនចៅឲ្យខិតខំរៀនសូត្រ។ គិតមកទល់ពេលនេះ លោកមានកូន ចៅជាច្រើនរូបបានក្លាយជាវេជ្ជបណ្ឌិត វិស្វករ មានតួនាទីសំខាន់ក្នុងបណ្តាស្ថាប័នបក្ស អង្គការមហាជន រដ្ឋអំណាចមូលដ្ឋាន និងបន្តចូលរួមសកម្មភាពជូនមូលដ្ឋាន។

            លោកថាច់ថឿង ជាអ្នកមានប្រជាប្រិយភាពនៅភូមិអង្កោល ឃុំឡុងវិញ ជាសមាជិកទម្រង់ “ពង្រីកតួនាទីរបស់មហាជនជាស្នូលក្នុងការរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមតំបន់ជនរួមជាតិខ្មែរឃុំឡុងវិញ”។ លោកថាច់ថឿង ជាសមាជិកគណៈអារាមាភិបាលវត្តអង្កោល  លោកតែងពង្រីកតួនាទីក្នុងការគ្រប់គ្រង ចលនាពុទ្ធបរិស័ទឲ្យប្រតិបត្តិបណ្តាគោលការណ៍ គោលនយោបាយរបស់បក្ស រដ្ឋ។ លោកមិនសូវនិយាយ តែធ្វើច្រើន លោកជាអ្នកអំណត់ព្យាយាមនឹងការលំបាក លោក មានដីចិញ្ចឹមជលផលជាង ២០ ហិកតា ក្រៅពីនោះលោក នៅទាំងពង្រីកទម្រង់ចិញ្ចឹមគោ មានប្រភពចំណូលលំនឹង។ លោកថាច់ថឿង តែងចលនាមាមីងប្រតិបត្តិបណ្តាគោលការណ៍របស់មូលដ្ឋានស្តីពីកសាងជនបទថ្មី កសាងហេដ្ឋារចនាសម្ព័ន្ធជនបទ។ លោកជាគំរូក្នុងការបរិច្ចាគដី បរិច្ចាគដើមឈើហូបផ្លែ ដំណាំ និងចូលរួមវិភាគទានប្រាក់សម្រាប់មូលដ្ឋានកសាងផ្លូវជនបទ និងបណ្តាសំណង់សាធារណៈប្រយោជន៍ផ្សេងៗ។

            វរសេនីយ៍ឯក យឿងវ៉ាំងណាំ ប្រធានការិយាល័យ ស៊ើបការណ៍នៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនត្រាវិញបានឲ្យដឹងថា៖ ទម្រង់បានបង្កើតឡើងយោងទៅលើតម្រូវការជាក់ស្តែងរបស់មូលដ្ឋានដើម្បីអនុវត្តល្អគោលការណ៍ គោលមាគ៌ារបស់បក្ស រដ្ឋ និងមូលដ្ឋានដែលពាក់ព័ន្ធដល់ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ និងបញ្ហាអំពីជនជាតិ សាសនា។ បណ្តាសមាជិកក្នុងទម្រង់តែងអនុវត្តល្អការងារផ្សព្វផ្សាយ ចលនាប្រជាជន ធ្វើសេនាធិការជាមួយអង្គភាព និងមូលដ្ឋានពីបណ្តាបញ្ហាពាក់ព័ន្ធដល់សន្តិសុខជនបទ ចូលរួមជាមួយរដ្ឋអំណាចដោះស្រាយបណ្តាបញ្ហាទំនាស់ខ្វែងគំនិតគ្នា ក្តីតប់ប្រមល់ក្នុងប្រជាជន។

            សមមិត្ត ង្វៀងជីយុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងវិញបានឲ្យដឹង៖ ជាមួយការចូលរួមសហការរបស់កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនឡុងវិញ និងប្រសិទ្ធភាពពីទម្រង់ “ពង្រីកតួនាទីរបស់មហាជនជាស្នូលក្នុងការរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមតំបន់ជនរួមជាតិខ្មែរឃុំឡុងវិញ” បានរួមចំណែកនាំយកគោលការណ៍ គោលនយោបាយរបស់បក្ស រដ្ឋស្តីពីធានាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាជននៅមូលដ្ឋាន ជាពិសេសគឺចំពោះជនរួមជាតិខ្មែរលើភូមិសាស្រ្តឃុំ៕

ប្រែសម្រួល៖ តឹងង៉ុក

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.