24/05/2022 09:20
សន្និបាតសំដៅលើកកម្ពស់ការយល់ដឹង និងស្មារតីប្រតិបត្តិតាមច្បាប់ ផ្លាស់ប្តូរអាកប្បកិរិយារបស់ជនជាតិភាគតិចអំពីសមភាពភេទ សន្សឹមៗបំបាត់ចោលអំពើហិង្សាលើមូលដ្ឋានភេទ ការប្រកាន់ចិត្ត និងបណ្តាទស្សនៈចាស់គំរឹលអំពីភេទក្នុងសហគមន៍បណ្តាជនជាតិភាគតិច។ ទន្ទឹមនឹងនោះ លើកកម្ពស់ឋានៈ តួនាទីរបស់នារីជនជាតិភាគតិចក្នុងគ្រួសារ សង្គម កាត់បន្ថយការប្រកាន់អំពីភេទ រួមចំណែកក្នុងការអភិវឌ្ឍន៍ ជឿនលឿនរបស់នារីក្នុងតំបន់ជនជាតិភាគតិចលើភូមិសាស្រ្តខេត្ត។
ចូលរួមក្នុងអង្គសន្និបាត តំណាងបានស្ដាប់អំពីបធានបទ ០២ យ៉ាងគឺ៖ ច្បាប់សមភាពភេទ សេចក្តីសម្រេចចិត្តលេខ ១៨៩៨/QĐ-TTg ចុះថ្ងៃទី ២៨ វិច្ឆិកា ឆ្នាំ ២០១៧ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលផ្តល់សច្ចាប័នគម្រោងផែនការ “ឧបត្ថម្ភសកម្មភាពសមភាពភេទតំបន់ជនជាតិភាគតិចដំណាក់កាល ២០១៨-២០២៥”។ ផែនការអនុវត្តន៍យុទ្ធសាស្រ្តថ្នាក់ជាតិអំពីសមភាពភេទលើភូមិសាស្រ្តខេត្តត្រាវិញដំណាក់កាល ២០១២១-២០២៥។ បធានបទស្ដីពីការផ្សព្វផ្សាយ អប់រំច្បាប់ស្ដីពីសិទ្ធិរបស់នារី កុមារ ដើម្បីធានាសមភាពភេទ៕
បណ្តាតំណាងចូលរួមពិធីផ្សព្វផ្សាយអំពីច្បាប់សមភាពភេទ។ រូបថត៖ ហុងញុង-តឹងង៉ុក
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។