• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ផ្សព្វផ្សាយ សាយភាយគោលនយោបាយ ច្បាប់ស្ដីពីជនជាតិនៅស្រុកយ្វៀងហាយ

16/06/2023 15:45

    កាលពីថ្ងៃទី ៩ ខែមិថុនា នៅសាលប្រជុំនៃគណៈកម្មាធិការប្រជាជនឃុំង៉ូវឡាក ស្រុកយ្វៀងហាយ គណៈជនជាតិខេត្តសហការជាមួយមន្ទីរព័ត៌មាន និងឃោសនាការចាត់តាំងសន្និបាតផ្សព្វផ្សាយ សាយភាយគោលនយោបាយ ច្បាប់ស្ដីពីជនជាតិ។

តំណាងចូលរួមសន្និបាតផ្សព្វផ្សាយ សាយភាយគោលនយោបាយ ច្បាប់ស្ដីពីជនជាតិ។ រូបថត៖ ហ៊ឺវហ្វេ

   ចូលរួមពិធីសន្និបាត មានព្រះសង្ឃ គណៈអារាមាភិបាលនៃបណ្ដាវត្តគណៈមហានិកាយខ្មែរលើភូមិសាស្រ្តស្រុកយ្វៀងហាយចំនួន ១០០ អង្គ-រូប។   បណ្ដាតំណាងបានគណៈជនជាតិខេត្ត មន្ទីរព័ត៌មាន និងឃោសនាការខេត្តផ្សព្វផ្សាយ ០២ ប្រធានបទគឺ៖ ប្រធានបទ “សៀវភៅណែនាំបង្ការ ប្រឆាំងដំណឹងក្លែងក្លាយ ដំណឹងមិនពិតលើលម្ហបណ្ដាញ” របស់ក្រសួងព័ត៌មាន និងឃោសនាការ។ ប្រធានបទ សេចក្ដីសម្រេចចិត្តលេខ ០៦-NQ/TU ចុះថ្ងៃទី ០៨ ខែតុលាឆ្នាំ ២០២១ របស់គណៈកម្មាធិការបក្សខេត្ត ស្ដីពីបន្តការអភិវឌ្ឍន៍គ្រប់វិស័យក្នុងតំបន់ជនរួមជាតិខ្មែរដំណាក់កាល ២០២១-២០២៥ កំណត់ទិសដៅដល់ឆ្នាំ ២០៣០។ កម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០៣០ ដំណាក់កាលទី ១ (ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥)​លើភូមិសាស្រ្តខេត្តត្រាវិញ។

   នៅក្នុងពិធីសន្និបាត អ្នកស្រី ផាមធីម៉ីហាញ់បញ្ជាក់ជាមួយបណ្ដាតំណាងអំពីបណ្ដាខ្លឹមសារដូចជា៖ របៀបប្រសព្វ កត់ចំណាំបណ្ដាដំណឹងក្លែងក្លាយ មិនពិតលើលម្ហបណ្ដាញ។ តាមរយៈការកំណត់សម្គាល់ សញ្ញាសម្គាល់ដំណឹងក្លែងក្លាយ របៀបកំណត់ដំណឹងមិនពិត ធ្វើយ៉ាងណាដើម្បីជៀសវាង​អន្ទាក់ដំណឹងក្លែងក្លាយ ជាពិសេសគឺលើបណ្ដាខឿន Zalo, Facebook ។ល។ ត្រូវធ្វើរបៀបណាបើសិនជ្រុលបានចុះផ្សាយ ចែករំលែកដំណឹងក្លែងក្លាយ  ដំណឹងមិនពិត របៀបវិនិច្ឆ័យពេលឃើញដំណឹងក្លែងក្លាយ។ សកម្មភាពមានបន្ទុកលើលម្ហបណ្ដាញ ផលវិបត្តិនៃការផ្ដល់ជូន ចែករំលែកដំណឹងក្លែងក្លាយ ដំណឹងមិនពិត បណ្ដាកម្រិតពិន័យជារដ្ឋបាល វិនិច្ឆ័យព្រហ្មទណ្ឌ។ រួមជាមួយនោះ គឺរូបភាពបទល្មើស កេងប្រវ័ញ្ចមួយចំនួនលើលម្ហបណ្ដាញដូចជាប្រកាសត្រូវរង្វាន់ បញ្ជូនប្រាក់ សាច់ញាតិជួបគ្រោះថ្នាក់។ល។

    តាមប្រសាសន៍របស់លោក ហាថាញ់ស៊ើង៖ អនុវត្តសេចក្ដីណែនាំលេខ ១០៤/UBND-KGVX ចុះថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៣ របស់គណៈកម្មាធិការប្រជាជនខេត្ត ស្ដីពីការផ្សព្វផ្សាយ សាយភាយគោលនយោបាយ ច្បាប់អំពីជនជាតិឆ្នាំ ២០២៣ ចាប់ពីថ្ងៃទី ០៦ ដល់ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៣ គណៈជនជាតិខេត្តសហការជាមួយមន្ទីរព័ត៌មាន ​និងឃោសនាការ ចាត់តាំងការផ្សព្វផ្សាយចំនួន ១០ លើកលើភូមិសាស្រ្តបណ្ដាស្រុក ក្រុង៖ កូវកែ (០២ លើកមានតំណាង ១៧៦ រូប) ទីវកឹង ( ១ លើកមានតំណាង ១២០ រូប) ស្រុកយ្វៀងហាយ (១ លើកមានតំណាង ១០០ រូប) ស្រុកកូវង៉ាង (២ លើក មានតំណាង ១៧១ រូប) ស្រុកថ្កូវ( ២ លើក មានតំណាង ២៩២ រូប)  ស្រុកចូវថាញ់ (១ លើក មានតំណាង ១៣៦ រូប) និងក្រុងត្រាវិញ (១ លើក មានតំណាង ១២០ រូប)៕

ប្រែសម្រួល៖សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.