• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ផលិតផលសម្រេចសម្បទា OCOP លំដាប់ផ្កាយ ៣៖ “នំអន្សមជ្រូកមីងយី” នាំមករសជាតិប្រពៃណីនាថ្ងៃបុណ្យតេត

17/01/2023 08:34

អន្សមជ្រូកជាប្រភេទនំសាមញ្ញ មានរសជាតិឈ្ងុយឆ្ងាញ់ បានប្រជាជននិយមប្រើប្រាស់ ក្នុងឱកាសពិធីបុណ្យជាតិ។ រួមជាមួយភូមិរបរវេចនំអន្សមត្រកួននៅក្នុងបណ្ដាថ្ងៃត្រៀម បម្រុងទទួលអំណរនិទាឃរដូវឆ្នាំ ២០២៣ នេះ យើងខ្ញុំមានឱកាសមកកាន់មូលដ្ឋានផលិត “នំអន្សមមីងយី” ឃើញមានសភាពអ៊ូអរដោយមានគ្នាវេចនំជាង ៦០ នាក់កំពុងវេចនំសម្រាប់ផ្គត់ផ្គង់ឲ្យអតិថិជននាឱកាសបុណ្យតេតនេះ។

     បច្ចុប្បន្ន នំអន្សមជ្រូកត្រូវបានវេចច្រើន និងមានរសជាតិពិសេសដោយឡែកពីគ្នានៅតាមមូលដ្ឋាន គេហដ្ឋាននីមួយៗ។ ដោយថ្វីដៃប៉ិនប្រសប់របស់អ្នកមីងថាច់ធីយីជាម្ចាស់មូល ដ្ឋានវេចនំអន្សមមួយនៅភូមិហ្វាហាវ ឃុំភឿកហាវ ស្រុកចូវថាញ់ ខេត្តត្រាវិញបានផ្សំគ្រឿងស្នូលនំចម្រុះគ្នានឹងពណ៌ពីរុក្ខជាតិ បង្កើតបានជានំអន្សមជ្រូកមួយប្រភេទមានពាណិជ្ជសញ្ញា “នំអន្សមជ្រូកមីងយី”។

មីង ថាច់ធីយី ម្ចាស់មូលដ្ឋានផលិតនំអន្សម។ រូបថត៖ ហ៊ឺវហ្វេ

     “នំអន្សមជ្រូកមីងយី” តែងបានយកចិត្តទុកដាក់ដល់គុណភាព ម៉្លោះហើយ គ្រឿងផ្សំក្នុង ស្នូលនំសម្បូរបែបបង្គួរ។ ក្រៅពីសាច់ជ្រូកបីជាន់ ពងទាប្រៃ ពណ៌សម្បុរនៃអង្ករដំណើប ក៏សម្បូរបែបដោយប្រើប្រាស់បណ្ដាពណ៌ធម្មជាតិដែលបានច្នៃចេញពីស្លឹកងប់ (ពណ៌បៃ តង) ច្នៃចេញពីផ្លែហ្គឹក (ពណ៌លឿងទុំ) ច្នៃចេញពីផ្កាអមតៈ (ពណ៌ស្វាយ)។ល។ គ្រឿង ផ្សំទាំងនោះបានយកមកលាយជាមួយគ្នាបង្កើតបានជានំអន្សមមានពណ៌ស្អាត និងមានរសជាតិឆ្ងាញ់ពិសា។ នំអន្សមជ្រូកមីងយីមានជាតិបំប៉នខ្ពស់ផង ធានាសុវត្ថិភាពអនាម័ យគ្រឿងបរិភោគផង និងជាអំណោយសមស្របសម្រាប់ភ្ញៀវមកពីទីឆ្ងាយផង។

     មីងថាច់ធីយីមានប្រសាសន៍ថា៖ គាត់ធ្លាប់រួមជាមួយគ្រួសារប្រកបរបរវេចនំអន្សមតាំងពី តូចម៉្លេះ។ ចាប់តាំងពីឆ្នាំ ១៩៩៣ គ្រួសារគាត់បានចាប់ផ្ដើមវេចនំអន្សមជ្រូកសម្រាប់ផ្គត់ ផ្គង់ដល់អ្នកប្រើប្រាស់នៅក្នុង និងក្រៅស្រុក។

     និយាយអំពីរូបមន្តវេចនំឲ្យមានរសជាតិក្រអូបឆ្ងាញ់ មីងថាច់ធីយីបានឲ្យដឹងថា៖ ដំបូង បង្អស់ត្រូវជ្រើសរើសអង្ករដំណើបក្រមួន និងដំណើបថ្មី។ ចំណែកខ្លាញ់ជ្រូក សាច់ជ្រូក ពងទាត្រូវជ្រើសរើសប្រភេទដែលនៅស្រស់ឆ្ងាញ់ ធានាសុវត្ថិភាពអនាម័យគ្រឿងបរិភោ គ។ សាច់ជ្រូក ខ្លាញ់ជ្រូកត្រូវជ្រើសរើសពីជ្រូកជំទង់ បន្ទាប់ពីបានលះកាត់ជាចំណិតតូច  រួចត្រូវអបគ្រឿងទេសទុកឲ្យយូរបន្តិចដើម្បីឲ្យគ្រឿងជ្រាបចូលបានល្អទើបយកមកវេចនំ ។ ធ្វើដូច្នោះទើបនំមានរសជាតិឈ្ងុយឆ្ងាញ់។ ក្នុងដំណាក់កាលវេចនំ មិនត្រូវចងនំឲ្យតឹងពេកទេឬក៏មិនត្រូវចងឲ្យធូរពេកដែរ គឺត្រូវចងឲ្យតឹងល្មមដោយសរសៃកក់ហាលស្ងួត ស្វិតទើបពេលស្ងោរនំឆ្អិនស្មើ ឈ្ងុយឆ្ងាញ់។

     នំអន្សមជ្រូកមីងយីជាផលិតផលមួយក្នុងបណ្ដាផលិតផលនៃភូមិរបរវេចនំអន្សមជ្រូកនៅ ភូមិត្រកួនបានទទួលស្គាល់ជាផលិតផលសម្រេចសម្បទា OCOP លំដាប់ផ្កាយ ៣ ក្នុងឆ្នាំ ២០២២៕

ប្រែសម្រួល៖ ថាច់ហ្វាង

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.