• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ផ្តុំរំលឹកមេរៀនឲ្យសិស្សចូលរួមប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យឆ្នាំ ២0២២

17/05/2022 07:39

យើងខ្ញុំមានឱកាសទៅកាន់សាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យ និងវិទ្យាល័យស្រុកថ្កូវ នៅចុងសប្តាហ៍ទីបីនៃខែឧសភា ឆ្នាំ ២0២២ ដោយបានឃើញបរិយាកាសរំលឹកមេរៀន ការប្រឡងសាកល្បងរបស់គ្រូ និងសិស្សនៅទីនេះយ៉ាងមមាញឹក។ ដំណាក់កាលនេះ គ្រូបង្រៀនរបស់សាលាកំពុងរំលឹកមេរៀនឲ្យសិស្សថ្នាក់ទី ១២ ប្រឡងបញ្ចប់វគ្គសិក្សាទី ២ ផង និងត្រៀមប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យឆ្នាំ ២០២២ ដែលប្រព្រឹត្តឡើងនៅបណ្តាថ្ងៃទី ០៦ ទី ០៧ និងទី ០៨ ខែកក្កដា ឆ្នាំ ២០២០ តាមការប្រកាសរបស់ក្រសួងអប់រំ និងបណ្តុះបណ្តាល។

លោកគ្រូ យ៉េបចន្ថា ចាងហ្វាងសាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យ និងវិទ្យាល័យស្រុកថ្កូវមានប្រសាសន៍ថា៖ ដើម្បីបំពាក់បំប៉នចំណេះដឹងឲ្យ​​សិស្សប្រឡងបញ្ចប់វគ្គសិក្សាទី ២ នៃឆ្នាំសិក្សា ២០២១-២០២២ និងប្រឡងយកវិញ្ញាបនបត្រឆ្នាំ ២0២២ គណៈចាងហ្វាងសាលាបានជ្រើសគ្រូបង្រៀនឆ្នើម 0៩ នាក់ដែលមានបទពិសោធន៍ច្រើន ដើម្បីរំលឹកមេរៀនដល់សិស្សថ្នាក់ទី ១២ ។ ពេលវេលារំលឹកមេរៀនចែកចេញជាពីរដំណាក់កាល៖ ដំណាក់កាលទី ១៖ រួមមាន 0៨ សប្តាហ៍ (ចាប់ពីថ្ងៃទី ១១ មេសា ឆ្នាំ ២0២២ ដល់ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២0២២)។ អំឡុងពេលនេះ គ្រូបង្រៀនផ្តុំរំលឹកមេរៀនសំខាន់ៗក្នុងកម្មវិធីសិក្សាថ្នាក់ទី ១២ និងណែនាំសិស្សឱ្យធ្វើលំហាត់គំរូវិញ្ញាសាប្រឡងសញ្ញាបត្រវិទ្យាល័យឆ្នាំ ២០២២។ ដំណាក់កាលទី ២ រួមមាន ០៤ សប្តាហ៍ (ចាប់ពីថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២២ ដល់ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២២)។ នេះជាអំឡុងពេលដែលគ្រូបង្រៀនផ្តុំបំប៉នចំណេះសំខាន់ៗក្នុងកម្មវិធីសិក្សាថ្នាក់ទី១០ ទី១១ និងថ្នាក់ ទី១២ និងណែនាំឲ្យសិស្សប្រឡងសាកល្បងតាមគំរូវិញ្ញាសាប្រឡងយកវិញ្ញាបនបត្រឆ្នាំ ២0២២។

លោកគ្រូត្រឹមមិញង្វៀន កំពុងរំលឹកមេរៀនដល់សិស្សថ្នាក់ទី ១២​/A២។

ក្នុងនាមជាគ្រូបង្រៀនដែលសាលាបានជ្រើសរំលឹកមេរៀនដល់សិស្សថ្នាក់ទី ១២ លោកត្រឹមមិញង្វៀន គ្រូបង្រៀនគណិតវិទ្យានៃសាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យ និងវិទ្យាល័យស្រុកថ្កូវមានប្រសាសន៍ថា៖ សាលាមានតម្លាភាពត្រង់ដែលសិស្សស្នាក់នៅអន្តេវាសិកដ្ឋាន ដូច្នោះហើយ គ្រូបង្រៀនងាយស្រួលអនុវត្តល្អតាមផែនការរំលឹកមេរៀនឲ្យសិស្សត្រៀមប្រឡងបញ្ចប់ថ្នាក់ទី១២។ បច្ចុប្បន្នខ្ញុំផ្តុំរំលឹកមេរៀនក្នុងកម្មវិធីថ្នាក់ទី១២ ជំនួយឲ្យសិស្សប្រឡងបញ្ចប់វគ្គសិក្សាទី ២ បានល្អដើម្បីទទួលបានពិន្ទុខ្ពស់ចុះឈ្មោះប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យឆ្នាំ ២0២២ ឲ្យទាន់ពេលកំណត់។ បន្ទាប់ពីនោះ ខ្ញុំនឹងបន្តរំលឹកមេរៀនគណិតវិទ្យាតាមគំរូវិញ្ញាសាប្រឡងឆ្នាំ ២០២២ របស់ក្រសួងអប់រំ និងបណ្តុះបណ្តាល និងរំលឹកមេរៀនសំខាន់ៗក្នុងកម្មវិធីសិក្សាថ្នាក់ទី ១០ ទី១១ និងទី១២ តាមការកំណត់របស់ក្រសួងអប់រំ និងបណ្តុះបណ្តាល។

ប្អូនថាច់ថាញ់ថាវ ប្រធានថ្នាក់ទី ១២/A២ សាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យ និងវិទ្យាល័យស្រុកថ្កូវបានឲ្យដឹង៖ បច្ចុប្បន្នប្អូនៗបានគ្រូបង្រៀនជួយរំលឹកមេរៀនសំខាន់ៗក្នុងកម្មវិធីសិក្សាថ្នាក់ទី ១២ និងឆ្លៀតពេលណែនាំប្អូនៗឲ្យប្រឡងសាកល្បង ធ្វើលំហាត់តាមគំរូ លំហាត់ដែលពិបាកៗ ដើម្បីឲ្យប្អូនត្រៀមចំណេះដឹងជាស្រេចចូលរួមប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យឆ្នាំ ២0២២។ បច្ចុប្បន្ននេះ សិស្សថ្នាក់ទី ១២/A២ ទាំងអស់កំពុងយកចិត្តទុកដាក់រៀនមុខវិជ្ជាទោល និងក្រុមមុខវិជ្ជាដែលខ្លួនបានជ្រើស។ ចំពោះប្អូនវិញ ប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យឆ្នាំ ២0២២ ប្អូនមានគម្រោងដាក់ពាក្យចូលរៀនមុខជំនាញផ្នែកហិរញ្ញិកធនាគារ។ ម្ល៉ោះហើយ ទន្ទឹមនឹងការរំលឹកមេរៀនមុខវិជ្ជាដែលត្រូវតែប្រឡង (គណិតវិទ្យា អក្សរសាស្ត្រ ភាសាបរទេស) ប្អូនក៏យកចិត្តទុកដាក់រំលឹកមេរៀនក្នុងក្រុមមុខវិជ្ជាវិទ្យាសាស្រ្តធម្មជាតិ។ ប្អូននឹងខិតខំប្រឡងឲ្យទទួលបានពិន្ទុខ្ពស់ ដើម្បីបានជ្រើសចូលរៀនក្នុងវិស័យដែលប្អូនចូលចិត្ត។

គ្រូ និងសិស្សថ្នាក់ទី ១២/A២ កំពុងរំលឹកមេរៀន។

ទាក់ទងដល់ខ្លឹមសារ និងឯកសាររំលឹកមេរៀន លោកគ្រូយ៉េបចន្ថា បានឲ្យដឹងបន្ថែមថា៖ យោងតាមក្រសួងអប់រំ និងបណ្តុះបណ្តាល លក្ខន្តិកៈប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យឆ្នាំ ២០២២ នៅប្រក្រតីដូចឆ្នាំកន្លង។ ភាគច្រើននៅក្នុងកម្មវិធីសិក្សាថ្នាក់ទី១២ (ពី ៨៥-៩០% នៃវិញ្ញាសាប្រឡង) ក្រៅពីនោះមាននៅក្នុងកម្មវិធីសិក្សាទី ១០ និងទី ១១។ គំរូវិញ្ញាសាប្រឡងសាកល្បងឆ្នាំនេះលៃលកតាមចំណេះដឹងមុខវិជ្ជានីមួយៗក្នុងកម្មវិធីសិក្សាវិទ្យាល័យតម្រូវឲ្យសមស្របដើម្បីបណ្តាមូលដ្ឋានអប់រំមហាវិទ្យាល័យ ឧត្តមសិក្សា អប់រំវិជ្ជាជីវៈធ្វើជាមូលដ្ឋានសម្រាប់ជ្រើសសិស្សចូលរៀន។

ឆ្នាំ ២0២២ ជាឆ្នាំដំបូងដែលក្រសួងអប់រំ និងបណ្តុះបណ្តាលអនុវត្តការចុះឈ្មោះប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យតាមប្រព័ន្ធបន្តផ្ទាល់ ក្នុងរង្វង់ពីថ្ងៃទី 0៤ ខែឧសភា ឆ្នាំ ២0២២ ដល់ម៉ោង ០៥ គត់ ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២0២២ នៅលើប្រព័ន្ធគ្រប់គ្រងនៃការប្រឡងនៅគេហទំព័រ http://thisinh.thitotnghiepthpt.edu.vn។ តាមរយៈនោះ សាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យ និងវិទ្យាល័យស្រុកថ្កូវ មានសិស្សថ្នាក់ទី ១២ ចំនួន ៦៩ នាក់ ចុះឈ្មោះប្រឡង។ ក្នុងនោះ​មានសិស្ស ៥៩ នាក់​​ចុះឈ្មោះ​ប្រឡង​ក្រុមវិញ្ញាសាវិទ្យាសាស្ត្រ​ធម្មជាតិ (រូបសាស្រ្ត គីមីសាស្រ្ត ជីវសាស្រ្ត)សិស្ស ១០ នាក់​បាន​ចុះឈ្មោះ​ប្រឡង​ក្រុមវិញ្ញាសាវិទ្យាសាស្ត្រ​សង្គម (​ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ ការអប់រំ​ប្រជាពលរដ្ឋ) ៕

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.