• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ផ្ដល់អំណោយ “បន្តកម្លាំងទៅសាលារៀន” ១៥៦ ចំណែក

18/10/2022 08:24

          កាលពីថ្ងៃទី ១២ ​ខែតុលា បណ្ដាសប្បុរសជនតំណាងក្រុមហ៊ុនមួយចំនួន​ និងអាជីវកម្មនៅទីក្រុងហូជីមិញបានចាត់តាំងពិធីជួបសំណេះសំណាល និងជូនអំណោយ “បន្តកម្លាំងទៅសាលារៀន”​ ចំនួន ១៥០ ចំណែកដល់សិស្សជួបការលំបាកចំនួន ១៥០នាក់ដែលកំពុងសិក្សានៅបណ្តាសាលាបឋមសិក្សា និងអនុវិទ្យាល័យចំនួន ២១ សាលា របស់ ០៩ ឃុំក្នុងស្រុក។ អំណោយមួយចំណែកៗ​រួម​មាន​ប័ណ្ណ​គាំពារ​សុខាភិបាលសម្រាប់​សិស្ស ០១ រូប និងសៀវភៅ ២០ ក្បាល។ ក្រៅពីនោះ បណ្ដាសប្បុរសជនក៏បានជូនថ្នាំរំលាយអាហារ ថ្នាំបំបាត់​ការឈឺចាប់ អាហារបំប៉នរាងកាយចំនួន ១.០២០ ប្រអប់។ល។ ដល់ការិយាល័យអប់រំ និងបណ្តុះ​បណ្តាលស្រុកដើម្បីចែកចាយដល់បណ្តាសាលារៀនដែលត្រូវការបង្ការ ព្យាបាលបឋមសម្រាប់គ្រូបង្រៀន និងសិស្ស។ ក្រៅពី​នោះ ក្រុមប្រតិភូបានឧបត្ថម្ភអំណោយ ០៦ ចំណែក (ជាសាច់ប្រាក់ ៣០ លានដុង) ជូនដល់គ្រូបង្រៀនដែលមានជំងឺរ៉ាំរៃ ០៦ នាក់ដែលកំពុងបំពេញការងារបណ្តាសាលាក្នុងស្រុកផងដែរ។ ជាមួយនឹងតម្លៃ​អំណោយសរុបរួមជិត ១២០ លានដុង។ អាស្រ័យដោយលោកស្រីត្រឹងធីគីមថាញ់ - អតីតនាយិការងមន្ទីរអប់រំ និងបណ្តុះបណ្តាលទីក្រុងហូជីមិញចលនាបណ្ដាក្រុមហ៊ុនអាជីវកម្ម និងសប្បុរសជនទីក្រុងហូជីមិញរួមវិភាគទានឧបត្ថម្ភ៕

\ថាញ់ក្វាង-ច័ន្ទសង្ហា

ថ្នាក់ដឹកនាំស្រុក សប្បុរសជន គ្រូបង្រៀននិងសិស្សចូលរួមពិធីសំណេះសំណាល។ រូបថត៖ ថាញ់ក្វាង

       ជួនអំណោយ ៣០០ ចំណែកដល់មាមីងក្រីក្រស្រុកថ្កូវ

         កាលពីថ្ងៃទី ១២ តុលា គណៈកម្មការឧបត្ថម្ភសប្បុរសធម៌នៃសមាគមកាកបាទក្រហមឃុំ តឹងបិញ ស្រុកចូវថាញ់ ខេត្តដុងថាបសហការជាមួយសមាគមកាកបាទក្រហមខេត្តត្រាវិញ សមាគមកាកាកបាទក្រហមស្រុកថ្កូវ ជូនអំណោយចំនួន ៣០០ ចំណែក ក្នុងមួយចំណែកមានតម្លៃជាង ៣០០ ពាន់ដុងរួមមានៈ អង្ករ ១០ គីឡូ សម្ភារប្រើប្រាស់ចាំបាច់ដល់គ្រួសារក្រីក្រនិង គ្រួសារជិតក្រីក្ររបស់ឃុំ ថាញ់ស៊ើង និងឃុំង៉ាយស្វៀង។ សរុបតម្លៃអំណោយជាង ១០០ លានដុង៕

ប្រែសម្រួល៖ នាងគីមហ្វា

ជូនអំណោយដល់គ្រួសារក្រីក្រ។

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.