• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 28/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

បើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១

07/09/2020 09:41

 

    កាលពីព្រឹកថ្ងៃទី ០៥ កញ្ញា បណ្ដាសាលារៀននៅលើភូមិសាស្រ្ដខេត្តទាំងមូលចាត់តាំងបើកបវេសនកាលឆ្នាំ សិក្សាថ្មីព្រមៗគ្នា។ ឆ្នាំសិក្សា ២០២០ - ២០២១ ខេត្តត្រាវិញមានសិស្សជិត ២១០ ពាន់នាក់ចូលរៀន ក្នុងនោះ សិស្សជនជាតិខ្មែរស្រូបយកអត្រាជាង ៣៤,៧%។

បច្ចុបប្បន្ន ខេត្តត្រាវិញមានប្រព័ន្ធសាលាសកលជនជាតិអន្តេវាសិកច្រើនបំផុតប្រៀបជាមួយនឹងបណ្តាខេត្តក្នុងតំបន់វាលទំនាបទន្លេ គឺវឡុង (០៨ សាលា) រួមមាន ០៥ សាលាអនុវិទ្យាល័យ ០២ សាលាអនុវិទ្យាល័យ-វិទ្យាល័យ និង ០១ សាលាវិទ្យាល័យដោយមានសិស្សចំនួន ២.៧២៥ រូបរៀន។ ក្រៅពីនោះនៅទាំងមានសាលាបាលី- ខ្មែរ ០១ ខ្នងសម្រាប់សមណសិស្ស-យុវសិស្សចូលរៀន។ ឆ្នាំសិក្សា ២០១១ - ២០២០ នេះខេត្តត្រាវិញកសាងថ្មីទាំងស្រុង សាលាជនជាតិអន្តេវាសិក ០៣ កន្លែង ក្នុងនោះ សាលាជនជាតិអន្តេវាសិកស្រុកកាងឡុងកសាងថ្មី បង្កើនកម្រិតនិងជួសជុលសាលារៀនជិត ៣០ កន្លែង ។ល។ សរុបថវិកាជិត ៥០០ ពាន់លានដុង។ បច្ចុប្ប ន្ន សាលាជនជាតិអន្តេវាសិក ៦៣% សម្រេចសម្បទា។

ឆ្នាំសិក្សា ២០២០- ២០២១ អាស្រ័យជះឥទ្ធិពលជំងឺកូវីដ-១៩ ម៉្លោះហើយក្រសួងអប់រំនិងបណ្ដុះបណ្ដា លចង្អុលការមិនឲ្យសិោស្សចូលរៀនមុនថ្ងៃបវេសនកាលដូចបណ្ដាឆ្នាំមុនទៀត។ ថ្ងៃចូលរៀនដំបូង សិស្សទាំងអស់ទៅកាន់សាលា ទទួលបន្ទប់រៀន ទំនាក់ទំនងជាមួយគ្រូបង្រៀន មិត្តភ័ក្ដិ និងធ្វើពលកម្មអនាម័យសាលារៀន។ ថ្ងៃទី ០៥ កញ្ញាបើកបវេសនកាលព្រមៗគ្នា ដល់ថ្ងៃទី ០៧ ចាប់ផ្ដើមចូលកម្មវិធីសិក្សា។

ដើម្បីធានាសុវត្ថិភាពឲ្យសិស្ស សមណសិស្សក្នុងរដូវអាសន្នរោគ មុនថ្ងៃចូលរៀន សាលារៀនទាំងអស់ លើភូមិសាស្រ្ដខេត្តសុទ្ធសឹងចាត់តាំងអនាម័យ កាត់រំលស់មែកឈើបង្កជាបរិស្ថានស្រឡះស្រឡូន ស្អាត បាត លៃលកកន្លែងលាងដៃដោយមានទឹកអាកុលរម្ងាប់មេរោគ បន្ទប់រៀនបម្រុង និងឧបករណ៍ស្ទង់កាយឧណ្ហធាតុ។ ដោយឡែកសាលាជនជាតិអន្តេវាសិក អឌ្ឍវាសិកចាត់តាំងបោសសម្អាតកន្លែងនៅ ជូតតុ កៅអី ចង្រ្កានសមូហភាព។ ផ្នែកអប់រំក៏បានសហការជាមួយផ្នែកសុខាភិបាលមូលដ្ឋានចាត់តាំងបាញ់ ថ្នាំរម្ងាប់មេរោគនៅតាមសាលារៀន បាញ់ថ្នាំកម្ចាត់មូស។ល។ ម្ចាស់ការអនុវត្តបណ្ដាវិធីសាស្រ្ដបង្ការ ទប់ស្កាត់កុំឲ្យជំងឺរាលដាល បំផុតគឺអាសន្នរោគកូវីដ-១៩ និងជំងឺគ្រុនឈាម។

លោកថាច់ថ្លៃ នាយករងមន្ទីរអប់រំនិងបណ្ដុះបណ្ដាលខេត្តត្រាវិញបានឲ្យដឹង៖ សាលារៀនទាំងអស់ក្នុង ទូទាំងខេត្តសុទ្ធសឹងត្រៀមបម្រុងល្អការងារបង្ការជំងឺ ធានាសុវត្ថិភាពបំផុត។ នៅលើភូមិសាស្រ្ដខេត្ត ស្ថានភាពប្រព្រឹត្តឡើងធម្មតា គ្មានកើតកន្លេងស្មុគស្មាញអំពីជំងឺ ស្ថិតលើមូលដ្ឋាននោះ សិស្សគ្រប់រូប សុទ្ធសឹងបានចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី។ ដោយឡែកសាលាជនជាតិអន្តេវាសិកទាំង ០៨ កន្លែងនិងសាលាបាលី ខ្មែរត្រាវិញធានាអនាម័យសុវត្ថិភាពអាហារក្នុងដំណាក់កាលចម្អិនគ្រឿងប ងិភោគ ធានាគ្រប់កន្លែងឆាន់និងបរិភោគ សម្រាកសមស្រប ក្រើនរំលឹកសិស្សឲ្យអនាម័យកន្លែងនៅ ដោយខ្លួនឯង កាត់បន្ថយដល់កម្រិតទាបបំផុតការផ្ដុំគ្នាច្រើន ធានាសុវត្ថិភាពសុខភាពដល់គ្រូបង្រៀន និងសិស្សក្នុងឆ្នាំសិកស្សាថ្មី។

*សាលាបាលី -ខ្មែរត្រាវិញ៖ យុវសមណសិស្ស ៨០ អង្គនិងរូបចូលរួមពិធីបវេសនកាល

រួមថ្ងៃជាមួយ កម្មាភិបាល គ្រូបង្រៀន បុគ្គលិតទាំងមូលនិងយុវសមណសិស្ស ៨០ អង្គនិងរូបរបស់សា លាបាលី- ខ្មែរខេត្តត្រាវិញចាត់តាំងបើកបវេសនកាលឆ្នាំសិក្សា ២០២០- ២០២១។ ចូលរួមពិធីនេះ មានព្រះឧបជ្ឈាយ៍ថាច់សុខសាន្ត ចាងហ្វាងសាលាបាលី ខ្មែរខេត្តត្រាវិញ។

ឆ្នាំសិក្សា ២០១៩ -២០២០ សមូហភាពកម្មាភិបាលគ្រូបង្រៀននិងយុវសមណសិស្សរបស់សាលាបាន ខិតខំឆ្លងកាត់ការលំបាកដើម្បីសម្រេចល្អភារកិច្ច។ លទ្ធផលចុងឆ្នាំសិក្សាមានយុវសមណសិស្ស ១៨ អង្គនិងរូបចំណាត់ថ្នាក់ពូកែ ៧៨ អង្គនិងរូបចំណាត់ថ្នាក់គ្រាន់បើ ១៩ អង្គនិងរូបចំណាត់ថ្នាក់មធ្យម។ ជាមួយស្មារតី “គ្រូបង្រៀនម្នាក់ៗជាគំរូពិតប្រាកដអំពីសីលធម៌ រៀនសូត្រនិងច្នៃប្រតិដ្ឋដោយខ្លួនឯង” ក្នុងឆ្នាំសិក្សា ២០២០ -២០២១ យុវសមណសិស្សគ្រប់អង្គនិងរូបតែងពង្រីកសតិសម្បជ្ជញ្ញៈ ម្ចាស់ការ និងច្នៃប្រតិដ្ឋក្នុងការរៀនសូត្រដើម្បីសម្រេចល្អភារកិច្ចប្រគល់ជូន។ ឆ្នាំសិក្សា ២០២០-២០២១ សាលា បើក ០៣ ថ្នាក់ (ថ្នាក់ទី ១០ ទី ១១ និងទី ១២) មានសិក្ខាកាម ១០២ អង្គនិងរូបនិងកម្មាភិបាល គ្រូ បង្រៀន ២៣ អង្គនិងរូប៕

*សាលាសកលជនជាតិអន្តេវាសិក វិទ្យាល័យខេត្តត្រាវិញ៖

            ចាត់តាំងពិធីបវេសនកាលឆ្នាំសិក្សា២០២០-២០២១

            រួមបរិយាកាសជាមួយទូទាំងប្រទេស កាលពីថ្ងៃទី០៥ខែកញ្ញាឆ្នាំ ២០២០ គណៈចាងហ្វាង​ កងជួរគ្រូបង្រៀន ព្រមទាំងសិស្សានុសិស្សជាង ៤០០ រូបរបស់សាលាសកលជនជាតិអន្តេវាសិក វិទ្យាល័យខេត្តត្រាវិញចាត់តាំងពិធីបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១។

            អ្នកគ្រូត្រឹងធីង៉ុកម៉ី ចាងហ្វាងរង សាលា​ ជំនួសមុខឱ្យគណៈចាងហ្វាងសាលាអានលិខិតប្រសិទ្ធពររបស់លោកអគ្គលេខា​ ប្រធានរដ្ឋង្វៀងភូត្រុង ផ្ញើជូនចំពោះលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិតក្នុងឱកាសបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១។

            ឱកាសនេះ អ្នកគ្រូថាច់ធីសារ៉ាហ្វី​ ចាងហ្វាងសាលាជនជាតិអន្តេវាសិក វិទ្យាល័យត្រាវិញជំនួសមុខឱ្យថ្នាក់ដឹកនាំរបស់សាលា លោកគ្រូ អ្នកគ្រូអានសុន្ទរកថាអំណរពិធីបវេសនកាល និងទូងស្គរចាប់ផ្តើមសិក្សាថ្មី២០២០-២០២១  ជាឆ្នាំសិក្សាមួយប្រកបដោយគោលដៅខិតខំរបស់សមូហភាពលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដើម្បីសម្រេចបានស្នាដៃខ្ពស់ជាង៕

*កូវង៉ាង៖

កាលពីព្រឹកថ្ងៃទី ០៥ កញ្ញា រួមជាមួលនឹងបណ្តាមូលដ្ឋានក្នុងខេត្ត ៥៤ សាលារៀនរបស់ស្រុកកូវង៉ាងបានចាត់តាំងបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១​ ដោយព្រមៗ ដោយមានសិស្សានុសិស្ស ជាង ២៣.៤១៥ រូបចូលរៀននូវរបស់បណ្តាកម្រិតសិក្សា។ ស្ថិតនៅនឹងសាលាអនុវិទ្យាល័យញ៉ីទ្រឿង មានលោកស្រីត្រឹងធីគីមចុង លេខាបក្សស្រុកកូវង៉ាងអញ្ជើញចូលរួម និងថ្លែងយោបល់បើកបវេសនកាលឆ្នាំសិក្សាថ្មីជាមួយនឹងលោកគ្រូ អ្នកគ្រូ និងសិស្សសាលា។

នាឪកាសនេះ ដោយបានការឧបត្ថម្ភរបស់បណ្តាអង្គការចាត់តាំង បណ្តាបរិបាល សាលាបានជូនអាហារូបករណ៍ជាង ១០០ ចំណែក និងអំណោយជាច្រើនដល់សិស្សក្រីក្រ សិស្សជនរួមជាតិខ្មែរឆ្លងកាតការលំបាករៀយសូត្របានពូកែ៕

*ស្រុកថ្កូវ៖

លោកគឹមសាងអនុលេខាបក្សស្រុកថ្កូវអញ្ជើញចូលរួមនិងថ្លែងយោបល់បើកបវេសនកាលឆ្នាំសិក្សាថ្មីនៅសាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យ-វិទ្យាល័យស្រុកថ្កូវ។

ឆ្នាំសិក្សា ២០២០-២០២១នេះ គិតតាំងពីបានបង្កបង្កើតឡើងមកដល់ពេលនេះ គឺជាឆ្នាំសិក្សាលើកទី ២៣ ឆ្នាំ ។ ក្នុងឆ្នាំសិក្សានេះ សាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យ-វិទ្យាល័យស្រុកថ្កូវមាន ១៤ ថ្នាក់ ជាមួយនឹងចំនួនសិស្ស ៤៧៨ រូបចូលរៀននៅពីរកម្រិតសិក្សាអនុវិទ្យាល័យ និងវិទ្យាល័យ។ ស្ថិតក្នុងពិធីបើកបវេសនកាលនេះសាលាបានចាត់តាំងទទួលសិស្សថ្មីចូលរៀននៅកម្រិតទី ៦ និង ទី​ ១០។ ឆ្នាំសិក្សា ២០២០-២០២១នេះ សាលាបានដាក់ចេញភារកិច្ចសំខាន់ៗ ០៦ យ៉ាង ក៏ដូចជាបណ្តាវីធានការលើកកម្ពស់គុណភាពបង្រៀន និងរៀន រក្សាខ្ជាប់កិត្តិនាមសាលាសម្រេចសម្បទាជាតិ។ សាលាគឺជាមជ្ឍមណ្ឌលបណ្តុះបណ្តាលកូនប្អូនជនរួមជាតិខ្មែរបម្រើឲ្យបុព្វហេតុកសាង និងអភិវឌ្ឍមាតុភូមិនៅអនាគត៕

 

 

 

 

 

 

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

LỊCH SỬ SANG TRANG!

Sản xuất công nghiệp - tiểu thủ công nghiệp tiếp tục duy trì tăng trưởng khá

Hội Văn học Nghệ thuật tổ chức nhiều hoạt động kỷ niệm 50 năm thống nhất đất nước

Trường Cao đẳng Nghề Trà Vinh đoạt giải Nhất hội thi tìm hiểu kiến thức khởi nghiệp đổi mới sáng tạo

Tặng 17 bằng khen cho tập thể, cá nhân có thành tích xuất sắc trong công tác nội chính, phòng, chống tham nhũng, lãng phí, tiêu cực và cải cách tư pháp

Trà Vinh: Kỳ thi tốt nghiệp THPT năm 2025 diễn ra an toàn, nghiêm túc, đúng quy chế

Sở Văn hóa, Thể thao và Du lịch tổng kết phong trào thi đua yêu nước giai đoạn 2021 - 2025

Duy trì, nhân rộng mô hình kinh tế hay, hiệu quả

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.