• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ប្រសិទ្ធភាពពីវិធីសាស្រ្តបង្រៀនជាក្រុម

02/01/2024 13:10

សាលាបឋមសិក្សា លឿងហ្វា សេ (ស្ថិតនៅឃុំ លឿងហ្វា អា ស្រុកចូវថាញ់) មានកម្មាភិបាល គ្រូបង្រៀន និងបុគ្គលិក ៤៤ នាក់ ។ ក្នុងនោះកម្មាភិបាល គ្រូបង្រៀន បុគ្គលិក ជនជាតិខ្មែរ ២៨ នាក់។ បច្ចុប្បន្ន គ្រូបង្រៀនរបស់សាលាមានកម្រិតវិជ្ជាសម្រេច និងសម្រេចខ្ពស់ជាងសម្បទា ១00%។ ក្នុងនោះ មានគ្រូបង្រៀន ៨៥% សម្រេចខ្ពស់ជាងសម្បទា។

     ឆ្នាំសិក្សា ២០២២-២០២៣ សាលាបានគណៈកម្មាធិការប្រជាជនខេត្តជូនទង់ប្រឡងប្រណាំង "អង្គភាពឈានមុខកម្រិតបឋមសិក្សា" ក្នុងស្រុក។ សាលា​មានមណ្ឌលធំ ១ កន្លែង មណ្ឌលតូច ០៣ កន្លែង។ ឆ្នាំសិក្សា ២0២៣-២0២៤ សាលាមានសិស្សរួមជាង ៧៤០ នាក់។ ក្នុង​នោះ​និស្សិត​ជនជាតិ​ខ្មែរ​​​ជាង ៧០%។

កម្មាភិបាល គ្រូបង្រៀនសាលាបឋមសិក្សាលឿងហ្វា សេ ប្រជុំដើម្បីពិភាក្សាអំពីភារកិច្ចជំនាញ។

     ដើម្បីបង្កើនគុណភាពអប់រំ សាលាបានបង្កើនការអនុវត្តន៍តាមចលនា “រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” ភ្ជាប់ជាមួយនឹងចលនា “គ្រូបង្រៀនម្នាក់ៗជាគំរូសីលធម៌ រៀនសូត្រដោយខ្លួនឯង និងច្នៃប្រតិដ្ឋ”។ ទន្ទឹមនឹងនោះ សាលាតែងយកចិត្តទុកដាក់ក្នុងការច្នៃប្រតិដ្ឋវិធីសាស្រ្តបង្រៀន។ ជាពិសេសអនុវត្តវិធីសាស្រ្តបង្រៀនជាក្រុម។

     លោកគ្រូ ង្វៀងហ៊ឺវភឿក បង្រៀននៅសាលាបឋមសិក្សាលឿងហ្វា សេ បានឲ្យដឹង៖ ការបង្រៀនជាក្រុមជាវិធីសាស្រ្ត ល្អ ណែនាំសិស្សឆ្ពោះទៅកាន់បរិស្ថានអប់រំសកម្ម។ ពេលអនុវត្តវិធីសាស្រ្តនេះ គឺរៀបចំឲ្យសិស្សអង្គុយជាក្រុមតូចៗ រួចគ្រូបង្រៀន ណែនាំ សិស្សពិភាក្សាតាមប្រធានបទនីមួយៗ។ ភារកិច្ច​របស់​សិស្សមួយក្រុមៗ​គឺ​រួមគ្នាស្រាវជ្រាវ និង​ដោះស្រាយបញ្ហាតាម​ប្រធានបទ​ដែល​គ្រូបង្រៀន​បាន​កំណត់។ ក្រុមនីមួយៗមានសិស្សពី ០៦ ដល់ ០៨ នាក់ យោងតាមមុខវិជ្ជានីមួយៗ និងប្រធានបទដែលក្រុមត្រូវពិភាក្សា។

     ប្អូនស៊ើងធីថាញ់ ជាសិស្សថ្នាក់ទី ៥/៣ សាលាបឋមសិក្សា លឿងហ្វា សេ បានឲ្យដឹង៖ ការរៀនជាក្រុមសប្បាយណាស់ បង្កលក្ខណៈឲ្យប្អូនមានពេលពិភាក្សាជាមួយមិត្តភក្តិអំពីខ្លឹមសារ មេរៀន។ ជាពិសេស ជំនួយឱ្យប្អូនរៀនឆាប់យល់ ឆាប់ចាំ ។ក្រៅពីនោះ ប្អូនក៏រៀនសូត្របានច្រើនពីមិត្តភ័ក្តិក្នុងក្រុម ព្រមទាំងជំនួយឲ្យប្អូនៗឱ្យមានការស្និទ្ធស្នាលនឹងគ្នាជាងទៀត។

ប្អូនស៊ើងធីថាញ់ (ទី ២ ខាងស្តាំ) និងមិត្តភក្តិក្នុងក្រុមស្តាប់គ្រូណែនាំវិធីសាស្រ្តរៀនជាក្រុម។

     អ្នកគ្រូគឹមធ្វីវ៉ឹង ចាងហ្វាងស្តីទីសាលាបឋមសិក្សា លឿងហ្វា សេ មានប្រសាសន៍ថា៖ សាលាតែងយកចិត្តទុកដាក់អនុវត្តវិធីសាស្រ្តបង្រៀនបែបវិទ្យាសាស្ត្រ។ ក្នុងនោះមាន "វិធីសាស្រ្តបង្រៀនជាក្រុម" ។ តាមរយៈវិធីសាស្រ្តនេះ បានអប់រំ និងលត់ដំឲ្យសិស្សពីរៀបធ្វើការងារជាក្រុម បង្កលក្ខណៈឲ្យប្អូនៗមានឱកាសផ្តោះប្តូរយោបល់គ្នា រៀនសូត្រពីគ្នា និងជួយគ្នាទៅវិញទៅមក រួមចំណែកដល់ការអប់រំបុគ្គលិកលក្ខណៈរបស់ប្អូនៗឲ្យដល់ព្រមនូវគុណសម្បត្តិ និងវិជ្ជាសម្បត្តិ ។ ម្ល៉ោះហើយ ពេលបែងបត់ការងារមុខជំនាញ គណៈចាងហ្វាងសាលាតែងយកចិត្តទុកដាក់ចាត់ឲ្យគ្រូបង្រៀនអនុវត្តវិធីសាស្រ្តបង្រៀនជាក្រុម ។ ឆ្លងតាមរយៈនោះ សិស្ស សកម្មក្នុងការស្វែងយល់ចំណេះដឹងសំខាន់ៗចំណេះដឹងថ្មីៗក្នុងមេរៀន។ ទន្ទឹមនឹងនោះ ប្អូនៗកាន់តែមានភាពក្លាហាន មានទំនុកចិត្តលើខ្លួនឯង ចេះស្តាប់យោបល់ ចេះផ្តល់យោបល់ ចេះវាយតម្លៃមិត្តភក្កិ និងវាយតម្លៃចំពោះខ្លួនឯង តាមរយៈកិច្ចសហការរៀនសូត្រ និងចែករំលែកចំណេះដឹង។ ក្រៅពីនោះ ជំនួយឲ្យប្អូនៗបង្កើនស្មារតីសាមគ្គី និងស្មារតីទទួលខុសត្រូវក្នុងសហគមន៍ ។ "វិធីសាស្រ្តបង្រៀនជាក្រុម" ជាវិធីសាស្រ្តបង្រៀនមានប្រសិទ្ធភាព រួមចំណែកយ៉ាងសកម្មក្នុងការរក្សា និងបង្កើនគុណភាពអប់រំរបស់សាលា៕

  អត្ថបទ-រូបថត៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.