• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ប្រសិទ្ធភាពពីការងារសហការរវាងរណសិរ្សមាតុភូមិវៀតណាមស្រុក និងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកយ្វៀងហាយ

07/11/2023 09:34

ដើម្បីបង្កើនទំនាក់ទំនងការងារជារៀងរាល់ឆ្នាំ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ស្រុកយ្វៀងហាយ និងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកយ្វៀងហាយ បានឯកភាពចុះហត្ថលេខាសហការការងារ។ ក្រោយរយៈពេលមួយឆ្នាំ កិច្ចសហការ ទទួលបានលទ្ធផលដ៏គួរឱ្យកត់សម្គាល់ រួមចំណែកពង្រឹងទំនុកចិត្តរបស់ ព្រះសង្ឃ ជនរួមជាតិខ្មែរចំពោះការដឹកនាំរបស់បក្ស។

តំណាងរណសិរ្សគ្រប់លំដាប់ថ្នាក់ ស្រុកយ្វៀងហាយ រួមជាមួយគណៈប្រតិបត្តិការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកយ្វៀងហាយ ជូនអំណោយដល់គ្រួសាររងគ្រោះអគ្គិភ័យនៅឃុំដូងចូវ។

     ឆ្នាំ ២០២៣ នេះកម្មវិធីចុះហត្ថលេខាកិច្ចសហការរវាងភាគីទាំងសងខាងផ្ដុំទៅលើបណ្ដាខ្លឹមសារសំខាន់ៗដូចជា៖ ចាត់តាំងបណ្ដាសកម្មភាពផ្សព្វផ្សាយឱ្យព្រះសង្ឃ ពុទ្ធបរិស័ទ កម្មាភិបាលរណសិរ្ស និងប្រជាជនគ្រប់ជាន់ស្រទាប់ប្រតិបត្តិល្អពីគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ អំពីជំនឿ សាសនា បណ្ដាថ្ងៃបុណ្យទានធំៗរបស់ប្រទេសជាតិ ប្រវេណីរបស់រណសិរ្សមាតុភូមិវៀតណាម លក្ខន្តិកៈ និងបែបបទសកម្មភាពរបស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ​ បណ្ដាតម្លៃវប្បធម៌នៃមនុស្សជាតិ ទ្រឹស្ដីព្រះពុទ្ធសាសនា បណ្ដាថ្ងៃបុណ្យសំខាន់នៅតាមបណ្ដាមូលដ្ឋានសក្ការៈ។ ជូនដំណឹងជាប្រចាំបានទាន់ពេលដល់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកស្ដីពីគោលការណ៍ បណ្ដាកិច្ចចលនា ចលនាប្រឡងប្រណាំងស្នេហាជាតិ សហការផ្សព្វផ្សាយ ចលនាមូលដ្ឋានពុទ្ធសាសនា ព្រះសង្ឃ ពុទ្ធបរិស័ទសកម្មចូលរួម ចាត់តាំងបណ្ដាសកម្មភាពសប្បុរសធម៌ សុខុមាលភាពសង្គមពេលដែលព្រះសង្ឃពុទ្ធបរិស័ទ និងសមាគមគ្រប់លំដាប់ថ្នាក់មានតម្រូវការ។

    ព្រះតេជគុណ ថាច់រឿន ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកយ្វៀងហាយ​ មានថេរដីកាឱ្យដឹងថា៖ អនុវត្តការងារសហការ សំដៅដល់ការប្រមូលផ្ដុំព្រះសង្ឃ ប្រជាជនគ្រប់ជាន់ស្រទាប់ចូលរួមអនុវត្តបណ្ដាការងារសង្គម។ តាមរយៈនោះ គណៈប្រតិបត្តិការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកយ្វៀងហាយ បានសហការជា​មួយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម និងរដ្ឋអំណាចមូលដ្ឋាន ចាត់តាំងសកម្មភាពជាច្រើនដូចជាទៅសួរសុខទុក្ខ និងជូនអំណោយដល់បណ្ដាគ្រួសារគោលនយោបាយ កម្មាភិបាលចាស់ព្រឹទ្ធាចារ្យ សួរសុខទុក្ខលើកទឹកចិត្តគ្រួសារមានស្ថានភាពលំបាក អ្នកខ្សត់ខ្សោយក្នុងបណ្ដាពិធីបុណ្យទាន ជាពិសេសក្នុងឱកាសទិវាមហាសាមគ្គីទូទាំងជនជាតិ កសាងផ្ទះសាមគ្គីធម៌  សំណង់បម្រើការរស់នៅរបស់ប្រជាជន ដាំ និងថែទាំបណ្ដាផ្កាបៃតង អនាម័យ កែលម្អសម្រស់តំបន់អាសយជន ទីធ្លាវត្តឱ្យជ្រះស្អាត អនុវត្តល្អការងារបង្ការ ទប់ស្កាតអាសន្នរោគ ចាត់តាំងបណ្ដាសកម្មភាពវប្បធម៌ កីឡា ប្រជុំជីវភាពសហគមន៍។ល។ កៀរគរ ព្រះសង្ឃ ពុទ្ធបរិស័ទជាច្រើនកុះករចូលរួម។ តាមរយៈការងារពុទ្ធសាសនាជាក់ស្ដែង និងចលនាប្រឡងប្រណាំស្នេហាជាតិ បានលេចឡើងគំរូបុគ្គល និងសមូហភាពជាច្រើនមានស្នាដៃឆ្នើម បានគណៈកម្មាធិការប្រជាជនខេត្ត ស្រុក ជូនបណ្ណ លិខិតសរសើរ។

   ភាគីទាំងសងខាង ក៏តែងក្ដាប់ពីស្ថានភាព បំណងប្រាថ្នារបស់ជនរួមជាតិ ពុទ្ធបរិស័ទ បូកសរុបយោបល់ សំណើរបស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក របស់ព្រះសង្ឃ និងពុទ្ធបរិស័ទលាតត្រដាងបានទាន់ពេល ស្នើទៅកាន់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ពិនិត្យ ដោះស្រាយ។ សហការចាត់តាំងបូកសរុបដកពិសោធ ស្ងើចសរសើរចំពោះបណ្ដាអង្គការចាត់តាំង បុគ្គលសកម្មក្នុងការអនុវត្តន៍កិច្ចសហការ។ លទ្ធផលកិច្ចសហការ គិតតាំងពីដើមឆ្នាំមកទល់ពេលនេះ រណសិរ្សមាតុភូមិស្រុក និងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក សហការចាត់តាំងការផ្សព្វផ្សាយបាន ៣៥ លើក ទាក់ទាញបានអ្នកចូលរួមប្រមាណ ១.៧៥០ លើកនាក់។

   ប្រសិទ្ធភាពនៃការងារចុះហត្ថលេខា កាន់តែទទួលបានការគាំទ្រខ្ពស់ពីសំណាក់ប្រជាជន។ ជាក់ស្ដែងព្រះសង្ឃ ជនរួមជាតិខ្មែរលើភូមិសាស្រ្តស្រុក លើកកម្ពស់ការយល់ដឹងក្នុងការប្រតិបត្តិល្អគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ អនុវត្តល្អករងារសប្បុរសធម៌សង្គម។ ជាតួយ៉ាង ក្នុងដំណាក់កាល ២០១៨-២០២៣ សមាគមដកយកមូលនិធិសកម្មភាពរបស់សមាគមសាងសង់ផ្ទះសាមគ្គីធម៌បាន ១ ខ្នងឧបត្ថម្ភដល់គ្រួសារដែលជួបលំបាកអំពីលំនៅឋាន ចូលរួមការងារសប្បុរសធម៌សង្គម សួរសុខទុក្ខ ជួយឧបត្ថម្ភគ្រួសារពុទ្ធបរិស័ទដែលមានជីវភាពលំបាក។ល។គិតជាទឹកប្រាក់ ប្រមាណ ១០,២ ពាន់លានដុង។

    លោក ង្វៀងវ៉ាំងទ្វឹង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកយ្វៀងហាយ បានឱ្យដឹងថា៖ អនុវត្តការងារសហការរវាងគណៈអចិន្ត្រៃយ៍គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកយ្វៀងហាយ ជាមួយសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិគឺសំដៅសម្រេចបានគោលដៅពង្រីកល្អ​ប្រវេណីស្នេហាជាតិ ដើម្បីបុព្វហេតុមហាសាមគ្គីទូទាំងជនជាតិ អភិរក្ស និងអភិវឌ្ឍតម្លៃវប្បធម៌ជនជាតិ រួមចំណែកអប់រំ-បណ្ដុះបណ្ដាលកងជួរបញ្ញវន្តក្នុងយុវជន ព្រះសង្ឃខ្មែរ។ ផ្សព្វផ្សាយ ណែនាំឱ្យព្រះសង្ឃ និងពុទ្ធបរិស័ទបួសរៀន ប្រតិបត្តិផ្លូវពុទ្ធសាសនាតាមពុទ្ធានុញ្ញាត និងពុទ្ធប្បញ្ញតិ្ត ប្រវេណីជនជាតិ និងច្បាប់របស់រដ្ឋ អនុវត្តគោលលំនាំ «បវរសាសនា ថ្លៃថ្លាសង្គម»។​ ក្ដាប់យកបំណងប្រាថ្នា​ យោបល់ សំណើស្របច្បាប់របស់មូលដ្ឋានសាសនា ព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាជនផ្ញើទៅកាន់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិស្រុកបូកសរុបរួចផ្ញើទៅកាន់ថ្នាក់ខេត្ត បណ្ដាស្ថាប័នមានសិទ្ធិអំណាចពិនិត្យ ដោះស្រាយ។ ឧទ្ទេសនាមតំណាងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកចូលរួមជាសមាជិកគណៈកម្មាធិការរណសិរ្សមាតុភូមិស្រុក ចេញឈរឆ្នោតជាតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់តាមការកំណត់របស់ច្បាប់៕

អត្ថបទ-រូបថត៖ សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.