17/02/2022 21:07
គណៈប្រតិបត្តិការសម្ព័ន្ធយុវជនឃុំតឹងស៊ើងចេញបង្ហាញមុខ។ រូបថត៖ ហុងភុក
តាមរបាយការណ៍បូកសរុប ក្នុងអាណត្តិកាលកន្លង ដោយបានការយកចិត្តទុកដាក់ដឹកនាំ ចង្អុលការរបស់សម្ព័ន្ធយុវជនថ្នាក់លើ របស់គណៈកម្មាធិការបក្សឃុំតឹងស៊ើង បណ្តាភារកិច្ចសំខាន់ៗរបស់អាណត្តិកាលតែងអនុវត្តសម្រេច និងសម្រេចលើសផែនការដាក់ចេញ។ ក្នុងនោះ ប្រមូលផ្តុំយុវជនចូលក្នុងអង្គការ ៨៥% ចូលក្នុងអង្គការចាត់តាំងសមាគមសម្រេច ៦០%។ ពង្រីកសមាជិកថ្មីបាន ១៧៥ រូប និងមានសមាជិក ២៧ រូបបានពង្រីកជាបក្ខជន។ ចាត់តាំងឧទ្ទេសនាមការងារធ្វើឲ្យយុវជន ៣៥០ រូប។ ចលនាធំពីរយ៉ាងគឺយុវជនកសាងខ្លួន ផ្តើមអាជីព និងយុវជនជាមួយភារកិច្ចរក្សាសន្តិសុខមាតុភូមិបានសមាជិកជាច្រើនចូលរួមយ៉ាងសកម្ម ហើយក្លាយជាចលនាទូលំទូលាយនៅមូលដ្ឋាន។ ជាពិសេសគឺចលនាយុវជនស្ម័គ្រចិត្ត រួមចំណែកកសាងឃុំតឹងស៊ើងឲ្យឆាប់សម្រេចលក្ខឋានឃុំជនបទថ្មីលើកកម្ពស់។
មហាសន្និបាតអនុម័តឆ្លងសេចក្តីសម្រេចចិត្តអាណត្តិកាល ២០២២-២០២៧ ជាមួយភារកិច្ចសំខាន់ៗ ០៩ យ៉ាងគឺដំណើរការសកម្មភាពយុវជនឃុំតឹងស៊ើងរីកចម្រើនលើសកម្រិតផែនការចូលរួមកម្លាំងជាច្រើនក្នុងបណ្តាចលនាស្ម័គ្រចិត្ត កសាងខ្លួន កសាងអាជីព កសាងនិងរក្សាមាតុភូមិ។ មហាសន្និបាតបានបោះឆ្នោតជ្រើសតំណាងចូលរួមគណៈប្រតិបត្តិការថ្មី ១៣ រូប។ បោះឆ្នោតជ្រើសតំណាង ០៨ រូប រួមមានតំណាងពេញសិទ្ធិ ០៦ រូប តំណាងបម្រុង ០២ រូបចូលរួមមហាសន្និបាតតំណាងសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញស្រុកថ្កូវលើកទី ១២ អាណត្តិកាល ២០២២-២០២៧។ មហាសន្និបាតបោះឆ្នោតជ្រើសលេខាសម្ព័ន្ធយុវជនឃុំអាណត្តិកាលថ្មីដោយផ្ទាល់ បងស្រី ង្វៀងធីង៉ុកង្វៀង បានបោះឆ្នោតជ្រើសរើសធ្វើជាលេខាសម្ព័ន្ធយុវជន ឃុំតឹងស៊ើងអាណត្តិកាល ២០២២-២០២៧៕
មហាសន្និបាតតំណាងសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញឃុំយ៉ឹងថាញ់លើកទី ១១ អាណត្តិកាល ២០២២-២០២៧
គណៈប្រតិបត្តិការសម្ព័ន្ធយុវជនឃុំយ៉ឹងថាញ់ចេញបង្ហាញមុខ។ រូបថត៖ មិញទ្រី
ជាមួយសញ្ញាពេចន៍សកម្មភាព “បំណងប្រាថ្នា-ឈានមុខ-សាមគ្គី-ច្នៃប្រតិដ្ឋ-អភិវឌ្ឍន៍” មហាសន្និបាតផ្ដុំពិភាក្សាដាក់ចេញកម្រិតផែនការសំខាន់ៗមួយចំនួនសម្រាប់អាណត្តិកាល ២០២២-២០២៧ គឺដូចជា៖ កម្មាភិបាល សមាជិកយុវជន ១០០% បានរៀនសូត្រ ជ្រួតជ្រាប និងសមាជិក ៨០% បានផ្សព្វផ្សាយអំពីបណ្ដាគោលការណ៍ សេចក្តីសម្រេចចិត្តរបស់បក្ស របស់អង្គការសម្ព័ន្ធយុវជន។ សាខាសម្ព័ន្ធយុវជន ១០០% ចុះឈ្មោះធានារ៉ាប់រងតិចបំផុតកម្មវិធីឬទម្រង់កិច្ចការយុវជន ០១ មានអត្ថន័យពង្រីកសេដ្ឋកិច្ច វប្បធម៌-សង្គម ធានាសន្តិសុខ ការពារប្រទេស។ ខិតខំក្នុងមួយឆ្នាំកសាងពី ០១-០២ កម្មវិធីយុវជនថ្នាក់ឃុំ។ ជារៀងរាល់ឆ្នាំ មានសមាជិក ៩០% ឡើងទៅបានរៀនសូត្រអំពីជំនាញក្នុងការរស់នៅ ចំណេះដឹងអំពីសមភាពភេទ និងយុវជន ៨០% តែងបានហ្វឹកហាត់ជាប្រចាំតិចបំផុត ០១ វិញាសាកីឡាហាត់ប្រាណ។ល។
មហាសន្និបាតបានបោះឆ្នោតជ្រើសលេខានិងគណៈប្រតិបត្តិការសម្ព័ន្ធយុវជនឃុំលើកទី ១១ អាណត្តិកាល ២០២២-២០២៧ ដោយផ្ទាល់រួមមានសមាជិក១៣ រូប។ ជាលទ្ធផលបងស្រី ផាមធីម៉ុងធើ បានមហាសន្និបាតបោះឆ្នោតធ្វើជាលេខាសម្ព័ន្ធយុវជនឃុំយ៉ឹងថាញ់៕
ហុងភុក-តឹងង៉ុក-មិញទ្រី-ថាច់ហៀង
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។