15/02/2022 09:20
អាណត្តិកាល ២០១៧‑២០២២ សម្ព័ន្ធយុវជនឃុំហ៊ីវទឺអនុវត្តសម្រេច ១០/១០ កម្រិតផែនការ (មាន ០៥/១០ សម្រេចលើសកម្រិតផែនការ)។ បណ្តាចលនាធ្វើសកម្មភាពមានប្រសិទ្ធភាព បណ្តាសំណង់ ទម្រង់ កិច្ចការយុវជននាំមកលទ្ធផលជាក់ស្តែង រួមចំណែកពង្រីកសេដ្ឋកិច្ច‑សង្គមនៅមូលដ្ឋាន។
បណ្តាតំណាងចូលរួមមហាសន្និបាត។ រូបថត៖ ថាញ់ក្វាង
ជាមួយសញ្ញាពេចន៍ “ប៉ងប្រាថ្នា‑ឬទ្ធានុភាព‑សាមគ្គី‑ច្នៃប្រតិដ្ឋ‑អភិវឌ្ឍន៍”អាណត្តិកាល ២០២២‑២០២៧ អង្គការសម្ព័ន្ធយុវជនឃុំហ៊ីវទឺអនុវត្ត ១១ កម្រិតផែនការចាំបាច់ដូចជា៖ ជារៀងរាល់ឆ្នាំមានកម្មាភិបាលសម្ព័ន្ធយុវជន ១០០% មានសមាជិកសម្ព័ន្ធយុវជន ៨០% សម្រេចសំណូមពរតាមរយៈការត្រួតពិនិត្យ វាយតម្លៃលទ្ធផលរៀនសូត្រ ជ្រួតជ្រាប និងអត្រាយុវជនដែលបានផ្សព្វផ្សាយអំពីសេចក្តីសម្រេចចិត្តរបស់បក្ស របស់សម្ព័ន្ធយុវជន គោលនយោបាយរបស់បក្ស និងរដ្ឋ មានសមាជិកសម្ព័ន្ធយុវជន ៨០០ លើកនាក់ចូលរួមធ្វើសកម្មភាពស្ម័គ្រចិត្ត អាស្រ័យសម្ព័ន្ធយុវជន សមាគមចាត់តាំង សហការជាមួយបណ្តាផ្នែកមានសមត្ថកិច្ចចាត់តាំងប្រឹក្សាយោបល់ផ្តើមអាជីពជូនយុវជន ៥៥០ លើកនាក់ និងមានសមាជិកសម្ព័ន្ធយុវជន ៧៥០ លើកនាក់បានឧទ្ទេសនាមការងារធ្វើ ខិតខំឧបត្ថម្ភទុនដល់យុវជនពង្រីកសេដ្ឋកិច្ច ១០ នាក់ ខិតខំក្នុងអាណត្តិកាលពង្រីកសមាជិក ៣២៥ នាក់ និងសមាជិកសមាគម ៤០០ នាក់ ឧទ្ទេសនាមសមាជិកយុវជនឆ្នើម ៦៥ នាក់ឲ្យបក្សពង្រីកបក្ខជន សម្រេចពី ៦៥% ឡើងទៅ។
មហាសន្និបាតបានឯកភាពបោះឆ្នោតជ្រើសគណៈប្រតិបត្តិការថ្មី ១៥ នាក់ បោះឆ្នោតជ្រើសគណៈអចិន្ត្រៃយ៍ ០៧ នាក់ បោះឆ្នោតជ្រើសតំណាងពេញសិទ្ធិចូលរួមមហាសន្និបាតថ្នាក់លើ ០៨ នាក់។ បងថាច់វ៉ាំងហ្វាងជាប់ឆ្នោតធ្វើជាលេខាសម្ព័ន្ធយុវជនឃុំហ៊ីវទឺអាណត្តិកាល ២០២២‑២០២៧។
ក្នុងឱកាសនេះ គណៈប្រតិបត្តិការសម្ព័ន្ធយុវជនឃុំហ៊ីវទឺបានសម្ព័ន្ធយុវជនស្រុកទីវកឹងជូនលិខិតសរសើរ “មានស្នាដៃឆ្នើមក្នុងការងារសម្ព័ន្ធយុវជន និងចលនាយុវជនយុវកុមារ អាណត្តិកាល ២០១៧‑២០២២” បក្ខភាគឃុំហ៊ីវទឺជូនលិខិតសរសើរដល់សមូហភាព ០៣ កន្លែង និងបុគ្គល ០៦ នាក់ដែលមានស្នាដៃឆ្នើមក្នុងភារកិច្ចការងារយុវជន និងចលនាយុវជនយុវកុមារ អាណត្តិកាល ២០១៧‑២០២២៕
ប្រែសម្រួល៖ សុខា
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។