• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

បង្កើនកិច្ចសហការអនុវត្តល្អបណ្ដាការងារ

26/04/2023 10:01

ការងារសហការឯកភាពធ្វើសកម្មភាពដោយបានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម​ស្រុកកូវង៉ាងជំរុញមាំ ការអនុវត្តន៍ល្អ​បណ្ដាការងារ ចលនាអាស្រ័យដោយ រណសិរ្សបំផុសចលនា។ នាំមកប្រសិទ្ធភាពជាក់ស្ដែង រួមចំណែកបង្កភាពព្រមព្រៀង​ក្នុងការអនុវត្តន៍ចលនា។

    

លោក ង្វៀងឌឹកម៉ូវ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកកូវង៉ាង ប្រគេនលិខិតសរសើរព្រះតេជគុណ​ ថាច់តារា(ព្រះចៅអធិការ) ពីព្រោះមានស្នាព្រះហស្ដក្នុងការងារសហការ។

   លោក ង្វៀងឌឹកម៉ូវ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកកូវង៉ាង បានឱ្យដឹងថា៖    ក្នុងបណ្ដាខែដើមឆ្នាំ ២០២៣ រណសិរ្សគ្រប់លំដាប់ថ្នាក់សហការជាមួយបណ្ដាអង្គ​ការជាសមាជិកបំផុសចលនាគណៈអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក ព្រះចៅអធិការបណ្ដាវត្ត បើកទូលាយទឹកព្រះទ័យមេត្តា ករុណាបន្តបំផុសចលនា សប្បុរសជន​ក្នុង និងក្រៅស្រុកជូនអំណោយដល់បណ្ដាស្ថានភាពលំបាក។ ជាពិសេស ក្នុងឱកាសអំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះបញ្ចស័ក បណ្ដាវត្តខ្មែរលើភូមិសាស្រ្តបំផុសចលនា​បានអំណោយជាង ៥០០ ចំណែក ក្នុងមួយចំណែកៗគិតជាតម្លៃពី ៣០០.០០០-៥០០.០០០ ដុង ជូនដល់បណ្ដាគ្រួសារក្រីក្រ ជិតក្រ ជួយឱ្យគ្រួសារជនរួមជាតិខ្មែរអំណរ​បុណ្យចូលឆ្នាំថ្មីប្រកបដោយភាពរីករាយ កក់ក្ដៅ។

   ក្នុងទិសដៅភារកិច្ចចាប់ពីពេលនេះដល់ដំណាច់ឆ្នាំ ២០២៣ គណៈកម្មាធិការរណសិរ្ស​មាតុភូមិវៀតណាមស្រុក បន្តបង្កើនការងារសហការ ផ្សព្វផ្សាយ បំផុសចលនា ផ្សព្វផ្សាយសេចក្ដីសម្រេចចិត្តមហាសន្និបាតបក្ស​គ្រប់លំដាប់ថ្នាក់ សេចក្ដីសម្រេចចិត្តលើកទី ៩ របស់រណសិរ្សមាតុភូមិវៀតណាម។ លើកកម្ពស់ប្រសិទ្ធភាពធ្វើសកម្មភាពរបស់គណៈអធិការកិច្ចប្រជាជន គណៈសង្កេតពិនិត្យវិនិ​យោគរបស់សហគមន៍ និងសកម្មភាពសម្រុះសម្រួលនៅមូលដ្ឋាន។ បង្កើនសកម្មភាពសង្កេតពិនិត្យ វិវេចនាកម្មសង្គម។ បន្តបំផុសចលនាប្រជាជនឲ្យប្រឡងប្រណាំងរៀនសូត្រ ពលកម្ម ច្នៃប្រតិដ្ឋ អនុវត្តជោគជ័យបណ្ដាគោលដៅពង្រីកសេដ្ឋកិច្ច វប្បធម៌ សង្គម រក្សាខ្ជាប់កិច្ចការពារជាតិ សន្តិសុខ។ ពង្រីកតួនាទីអ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិ សាសនា ចលនាទូទាំងប្រជាជនចូលរួមការពារបរិស្ថាន និងទប់ទល់ជាមួយអាកាសធាតុប្រែ​ប្រួល។ អនុវត្តមានប្រសិទ្ធភាពសេចក្ដីសម្រេចចិត្តលេខ ១៣ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត និងផែនការរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុក ស្ដីពីលើកកម្ពស់លទ្ធភាពធ្វើសកម្មភាពរបស់រណសិរ្សមាតុភូមិ បណ្ដាអង្កការនយោបាយសង្គមគ្រប់លំដាប់ថ្នាក់។ ក្ដាប់ច្បាស់ស្ថានភាពជនជាតិ សាសនា ពង្រីកតួនាទីរបស់គណៈប្រឹក្សាយោបល់ ក្រុមប្រឹក្សាយោបល់ បណ្ដាអង្គការជាសមាជិក អ្នកមានប្រជាប្រិយភាពក្នុងការកសាងធ្លុងមហាសាមគ្គីទូទាំងជនជាតិផ្សព្វផ្សាយអប់រំច្បាប់ ការងារសម្រុះសម្រួលនៅមូលដ្ឋាន។ ផ្លាស់ថ្មីខ្លឹមសារ​ វិធីសាស្រ្តធ្វើសកម្មភាពរបស់កម្មាភិបាលធ្វើការងាររណសិរ្ស ម្ចាស់ការក្ដាប់ស្ថានភាពជីវភាពសមាជិកសម្ព័ន្ធយុវជន សមាជិកសមាគម និងប្រជាជន សហការស្អិតល្មួតជាមួយស្ថាប័នមានសមត្ថកិច្ចក្នុងការងារបង្ការ បង្រ្កាបបទល្មើស កម្ចាត់អបាយមុខសង្គម។ល។រួមចំណែករក្សាសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមលើភូមិសាស្រ្តស្រុក៕

អត្ថបទ-រូបថត៖ សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.