• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

នារីឃុំគីមហ្វា៖ ទម្រង់តូចតែមានអត្ថន័យធំ

11/10/2022 08:34

ដើម្បីសកម្មក្នុងការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍សីលធម៌និងឥរិយាបថហូជីមិញឆ្នាំ២០២២សហគមសហព័ន្ធន៍នារីឃុំគីមហ្វាស្រុកកូវង៉ាងបង្កើតទម្រង់ជាក់ស្តែងជាច្រើនជាពិសេសគឺផ្តើមពីកិច្ចការតូច មានភាពសាមញ្ញៗប្រចាំថ្ងៃ។

គីម​ហ្វា​ជា​​ឃុំ​​មួយ​​ដែល​​មាន​​ជនជាតិ​​ខ្មែររស់នៅ​​ច្រើនកុះករ​ (ស្រូបយកអត្រា​​ ​៧០% នៃចំនួនប្រជាជនរួមក្នុងឃុំ)​មានសមាជិកាសមាគម​នារី​ ១.១២៤/២.០៧៧​ នាក់មាន​វ័យពី​ ១៨​ ឡើង​ទៅ​​ស្រូបយកអត្រា ៥៤,១១%​ ការ​រស់​នៅ​សំខាន់ពឹងបង្អែកលើ​វិស័យ​ផលិតកសិកម្ម។​ ឆ្នាំ​ ២០២២​ គណៈ​អចិន្ត្រៃយ៍​សហគម​សហព័ន្ធន៍​នារី​ឃុំ​គីមហ្វាបានធ្វើឲ្យជាក់ស្ដែងនូវបណ្ដា​ផែន​ការ ​សេចក្តី​ណែនាំ​របស់​សមាគម​សហព័ន្ធន៍​នារី​គ្រប់​លំដាប់​ថ្នាក់​ដែល​ផ្សព្វផ្សាយជូនកម្មាភិបាលសមាជិកា ​អំពី​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​គំរូ​​អ៊ំហូ​ភ្ជាប់​ជា​មួយ​ចលនា​​កសាង​នារី​ត្រាវិញ​សកម្ម​និង​ច្នៃ​ប្រតិដ្ឋ​កសាង​គ្រួសារ​ “មាន​សុខភាព​ល្អ​មានសីលធម៌​ចំណេះ​ដឹង​ហ៊ានទទួល​ខុស​ត្រូវ​ចំពោះ​គ្រួសារ ​និង​សង្គម” ​រួម​ចំណែក​ “កសាង​នារី​វៀតណាម​ក្នុង​សម័យ​ថ្មី”​ អនុវត្ត​ចលនា​ “កសាង​គ្រួសារគ្មាន​ ៥​ ​យ៉ាង ស្អាត ៣​ យ៉ាង​រួម​ចំណែកបំពូន​តម្លៃ​ល្អ ស្អាត​គ្រួសារ​វៀតណាម”។​ទម្រង់​ជា​ច្រើន​ដូច​ជា​ការ​ចិញ្ចឹម​ជ្រូក​ដី​ក្រុម​ចូល​រួម​ហ៊ុនប្រាក់ទុន ឲ្យខ្ចី​បង្វិល​ជុំ​សម្រាប់​ទិញ​គាំពារ​សុខ​ភិបាល ដង​ផ្លូវ​ភ្លឺ​ - បៃតង​ - ជ្រះ​ - ស្អាត​ និង​ផ្ទះ​សុខដុម​។ល។​ លើក​កម្ពស់​ប្រសិទ្ធភាពជីវភាពជូនសមាជិកា។

កសិករដាំដំណាំនៅវាលស្រែ។ រូបថត៖ សុខា

អ្នក​ស្រី​ឌិញ​ថេ​លឿង ​ប្រធាន​សមាគម​សហព័ន្ធន៍​នារី​ឃុំ​គឹមហ្វា​បាន​ឲ្យ​ដឹង​ថា៖​តាម​រយៈ​ទម្រង់​សមាជិកា​មាន​ដើម​ទុន​បន្ថែម​សម្រាប់​ពង្រីក​សេដ្ឋកិច្ច​បង្កើន​ប្រាក់​ចំណូល​ជូនគ្រួសារ​ឬ​ក៏សម្រាប់ប្រើប្រាស់ក្នុង​គ្រា​លំបាក។​បច្ចុប្បន្ន​​ឃុំ​​រក្សា​​ទម្រង់​​របង​​បៃតង​​ច្រក​ភ្លឺ​បំភ្លឺ​ផ្លូដងផ្លូវ​ជនបទ​ដង​ផ្លូវ​ស្រស់​ស្អាត​ដង​ផ្លូវ​សាខា​សមាគម​គ្មាន​ ​០៥ យ៉ាង ​ស្អាត​ ០៣​ យ៉ាងបាន​​០៧​​ ទម្រង់​ និង​​ក្រុម​នារី​ចិញ្ចឹម​គោ​មេ ០១​ ក្រុម។​ដើម្បីបង្កើន​អត្រា​ប្រជាជន​ក្នុង​ឃុំ​ចូល​រួម​គាំពារ​សុខាភិបាលទន្ទឹម​នឹង​ការងារផ្សព្វផ្សាយ ​សមាគមចលនាបង​ប្អូន​នារី​បង្កើតទម្រង់​ក្រុម​ប្រិតសំចៃចិញ្ចឹម​ជ្រូក​ដីសម្រាប់​ទិញ​គាំពារ​សង្គម ​ទុន​ជួយ​គ្នា​ទិញ​គាំពារ​សុខាភិបាល​ ។ល។​

            ប្រធាន​សាខា​សមាគម​នារី​ភូមិ​រាជមល្ល អ្នក​ស្រី​សឺន​ធី​ញៀង​បាន​ចែក​រំលែក​ថា៖ ​ភូមិ​ទាំង​មូល​មាន​សមាជិកា​ចំនួន ​២៦៧ ​នាក់។ ​ឆ្នាំ​ ២០២២ ​សាខា​​សមាគម​​​បង្កើត​​ក្រុម​ប្រិតសំចៃ​ចិញ្ចឹម​ជ្រូកដី​សម្រាប់​ទិញ​គាំពារ​សុខាភិបាល​ដោយ​មាន​សមាជិកាចំនួន ១២ នាក់។​​ ម្នាក់ៗ​បង់​ប្រាក់​ពី ២០០.០០០ ដល់ ៣០០.០០០ ដុង​ក្នុង​មួយ​ខែ។​សន្សឹមៗ ចំនួនបងប្អូននារីបានកើនឡើង​៣00.000​ដល់​៥00.000​ដុង​ក្នុងមួយខែ​ប្រាក់ដែលខ្ចី​នោះបង​ប្អូន​យក​ទៅ​ទិញ​គាំពារ​សុខាភិបាល​សម្រាប់​ខ្លួន​ហើយមានបងប្អូនមួយចំនួន​​មាន​ប្រាក់​បន្ថែមសម្រាប់ទិញ​ឲ្យសមាជិកក្នុង​គ្រួសារ។បច្ចុប្បន្ន​ក្រុមមាន​សមាជិកា​០៨​នាក់​​បានទិញគាំពារសុខាភិបាល ក្នុង​នោះ​មាននារី​០៤​នាក់​បាន​បន្ថែម​ប្រាក់​ដើម្បី​ទិញ​គាំពារ​សុខាភិបាលសម្រាប់​​ប្តី​និង​កូន។​

            បាន​ដឹង​ថា​លោក​យាយ​ឡឹម​ធី​យុង​( អាយុ​​៥១​​ឆ្នាំ)​មាន​កូន​ប្រុស​ម្នាក់​ទៅ​ធ្វើការឆ្ងាយ​ពីស្រុកកំណើត ​គាត់​​នៅ​ផ្ទះ​មើល​ថែ​ចៅ​ប្រុស​​​ ​សុខភាព​របស់គាត់​​មិន​សូវបាន​ល្អ​ ប៉ុន្តែ​គាត់​គ្មានប័ណ្ណ​គាំពារ​សុខាភិបាល​ទៀត​ផង ​ដូច្នោះហើយ ​ពេល​បាន​ផ្សព្វ​ផ្សាយ​ចលនា​ចូល​រួម​ក្រុម​ប្រិតសំចៃទិញ​ប័ណ្ណ​គាំពារ​សុខភាព​លោក​យាយ​យុង​យល់​ព្រម​ភ្លាម​ ចាប់​ពី​ថ្ងៃដែលបានទិញគាំពារសុខាភិបាល​មក​ដល់​ពេល​នេះ​ជាង​ ៥​ ខែ លោក​យាយ ​បាន​ទៅ​កាន់មណ្ឌល​សុខាភិបាលស្រុក​ ០២​ដង​ដើម្បី​ពិនិត្យជំងឺ​និង​ទទួល​ថ្នាំ។​

            ដោយ​យល់កាន់តែច្បាស់ថា​ការ​ចូល​រួម​ក្នុង​ការ​គាំពារ​សុខាភិបាល​គឺ​ការ​ពារ​និង​ថែ​ទាំសុខភាពរបស់ខ្លួន​ កាត់​បន្ថយ​ប្រាក់ចំណាយ​និង​បន្ទុក​ដល់គ្រួសារ​ ដូច្នេះ​ហើយ​ទើប​បងប្អូននារីយល់​ព្រម​ចូល​រួម។​ បច្ចុប្បន្ន​​ ឃុំ​​ទាំង​មូល​​បាន​បង្កើត​ក្រុម​ប្រិតសំចៃចិញ្ចឹម​ជ្រូកដី​ទិញ​គាំពារ​​សុខាភិបាលបាន ០៥ ​ក្រុម​​មាន​សមាជិកា​ ៥៣​ នាក់​ ចំនួនប្រាក់គបវាល់បាន ​៥០,៣​លាន​ដុង​។ ផ្ដើមពីនោះ បង​ប្អូន​នារី​បាន​ទិញ​គាំពារ​សុខាភិបាល​សម្រាប់​ខ្លួន​ឯង​និង​គ្រួសារ​។ បច្ចុប្បន្ន​សមាជិកាក្នុង​ឃុំ​ ១០០%​បាន​ចូល​រួម​ ​គាំពារ​សុខាភិបាល​និង​រួម​ចំណែក​បង្កើន​ការ​គ្របដណ្ដប់គាំពារ​សុខាភិបាលទូទាំងឃុំ​សម្រេច​ ៩៤,៥%។​

            តាម​ប្រសាសន៍អ្នក​ស្រី​ឌិញ​ថេ​លឿង ​សមាគម​សហព័ន្ធន៍​នារី​ឃុំ​តែងយកចិត្តទុកដាក់ដល់​ការ​ផ្សព្វផ្សាយអំពី​តួ​នាទី​សំខាន់​របស់​នារី​ក្នុង​បុព្វហេតុ​បដិវត្តន៍​ បណ្ដាដំបូន្មាន មនោសញ្ចេតនា​របស់​លោក​ប្រធាន​ហូជីមិញ​សម្រាប់នារី​ ហើយនាំយកការរៀនសូត្រ និងធ្វើតាម​សតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ពង្រីក​ទូលំទូលាយ និងស៊ីជម្រៅ​ក្នុង​កម្មាភិបាល ​សមាជិកា​និង​នារី។​ ឆ្លងតាម​រយៈ​នោះ​ បង​ប្អូន​នារី​មាន​ការ​ផ្លាស់​ប្តូរ​​ក្នុង​ការ​យល់​ដឹង​និងធ្វើ​សកម្មភាព​ តែងខិតខំ​សម្រេច​ល្អភារកិច្ច​ដែល​បានប្រគល់ឲ្យ។​

            ក្នុង​ឆ្នាំ​នេះ​ សមាគម​សហព័ន្ធន៍​នារី​ឃុំ​សហការ​ជា​មួយ​សមាគម​នារី​នគរបាល​ស្រុក​គបវាល់​ថវិកា​ប្រចាំ​ខែ​សម្រាប់​កម្មវិធី​ "ម្ដាយទំនុកបម្រុង" ​ដល់​កុមារ​កំព្រា​ដោយ​សារមហាសន្នរោគ​កូវីដ​-១៩​ ទទួលទំនុកបម្រុងប្អូនម្នាក់នៅ​ភូមិ​ត្រកួនដោយ​ឧបត្ថម្ភ​រួម​ទាំង​ថវិកា​ អំណោយ ​ទោចក្រយាន​និង​តុសម្រាប់រៀន។ល។​គិតជាទឹក​ប្រាក់​សរុប ​៤,៤​ លាន​ដុង។ ​ចលនា​សប្បុរសជនឧបត្ថម្ភបន្ថែម​ដល់​កុមារ​កំព្រា​ ០២នាក់​ដោយ​សារ​មហាសន្នរោគកូវីដ-១៩​ សរុប​ទឹក​ប្រាក់​ ​០៤ លាន​ដុង។​ សកម្មភាព​គិតគូរ​អំពីជីវភាព​ សម្ភារ ស្មារតី​របស់​នារី​ក្រីក្រ​និង​សមាជិកា​ដែល​មាន​ស្ថានភាព​លំបាកអំពីលំនៅ​ឋាន​តែងបាន​សមាគម​​ចាប់​អារម្មណ៍។ ​នៅ​ឆ្នាំ​២០២២​សមាគម​សហព័ន្ធន៍​នារី​ឃុំ​បាន​ចលនា​សប្បុរសជនឧបត្ថម្ភ​សាងសង់​ផ្ទះ​មេត្តាធម៌ ០៥​ខ្នង​សរុប​ប្រាក់​ចំនួន​៣៥០​លាន​ដុង។​

            អ្នក​ស្រី​ឌិញ​ថេ​លឿង​ឲ្យដឹង​ថា៖​ បច្ចុប្បន្ន​ ឃុំ​​នៅមាន​​សមាជិកាក្រីក្រ ​​១៤៥​​ នាក់។ ​ ដើម្បី​ជួយ​សមាជិកា​​ក្រីក្រ​ឲ្យ​រួច​ផុត​ពី​ភាព​ក្រីក្រ​ សមាគម​សហព័ន្ធ​ន៍នារី​ឃុំ​បាន​បន្ត​រក្សា​និង​ពង្រីក​ទម្រង់ដែលមាន​​ប្រសិទ្ធភាព។ ​កៀរគរ​ប្រភព​កម្លាំង​ជា​ច្រើន​ដើម្បី​ថែ​ទាំ​ជីវភាព​របស់​ប្រជាជន​ក្រីក្រ។​ក្រៅ​ពីនោះ​ សមាគម​នៅទាំង​សហការ​​ជាមួយបណ្ដាថ្នាក់ បណ្ដាផ្នែក​ឧប្ថម្ភ​ឲ្យបុល​ទុន​និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ដើម្បី​បង្ក​លក្ខណៈងាយស្រួល​ឲ្យ​គ្រួសារ​ក្រីក្រ​មាន​ការងារ​ធ្វើ​និង​ឈានឡើងក្នុង​ជីវភាព​៕

ប្រែសម្រួល៖​សុខា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.