• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

នគរបាលខេត្តត្រាវិញ៖ ចាត់តាំងពិធីប្រឡង “កម្មាភិបាលប្រជាចលនាពូកែ”

28/06/2022 09:52

អំណរអនុស្សាវរីយ៍ឆ្នាំ​ទី ៥៥ ទិវាប្រពៃណីកងកម្លាំងកសាងចលនាទូទាំងប្រជាជន​ការពារសន្តិសុខ មាតុប្រទេស (១៦ មិថុនា ឆ្នាំ ១៩៦៧‑១៦ មិថុនា ឆ្នាំ ២០២២) ៧៧ ឆ្នាំទិវាប្រពៃណីកងកម្លាំងនគរបាលប្រជាជន (១៩ សីហា ឆ្នាំ ១៩៤៥‑១៩ សីហា ឆ្នាំ ២០២២) ១៧ ឆ្នាំទិវាទូទាំងប្រជាជនការពារសន្តិសុខ មាតុប្រទេស ( ១៩ សីហា ឆ្នាំ ២០០៥‑១៩ សីហា ឆ្នាំ ២០២២) កាលពីថ្ងៃទី ១៦ មិថុនា នគរបាលខេត្តត្រាវិញចាត់តាំងពិធីប្រឡង “កម្មាភិបាលប្រជាចលនាពូកែ” លើកទី ១ ឆ្នាំ ២០២២។ លោកវរសេនីយ៍ឯក ហ្វិញវ៉ាំងទិន នាយករងនគរបាលខេត្តត្រាវិញអញ្ជើញចូលរួម និងថ្លែងកថាចង្អុលការ។

ចូលរួមពិធីប្រឡង មានបេក្ខជនចំនួន ៣៦ រូបដែលជាកម្មាភិបាល យុទ្ធជនទទួលបន្ទុកការងារប្រជាចលនាផ្ទាល់របស់នគរបាលបណ្ដាអង្គភាពស្ថិតក្រោមឱវាទនគរបាលខេត្ត និងនគរបាលបណ្ដាស្រុក ទីផ្សាររួមខេត្ត ទីក្រុង។

បណ្ដាបេក្ខជនត្រូវឆ្លងកាត់ ២ រង្វង់ប្រឡង៖ ចាប់ឆ្នោតឆ្លើយសំណួរទ្រឹស្ដី ១ ខ និងបរិយាយបធាន បទជាក់ស្ដែង ១ ខ ជុំវិញបណ្ដាខ្លឹមសារស្ដីពីទស្សនៈ គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ និងបណ្ដាឯកសារបទដ្ឋានចង្អុលការ ណែនាំរបស់ក្រសួងនគរបាលស្ដីពីការងារប្រជាចលនា។ បណ្ដាចំណេះដឹងសារវន្តស្ដីពីការងារប្រជាចលនា និងចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា” របស់កងកម្លាំងនគរបាលប្រជាជន។ បញ្ចប់រង្វង់ប្រឡងលើកទីមួយ គណៈមេប្រយោគជ្រើសបានបេក្ខជន ១០ រូបដែលមានពិន្ទុខ្ពស់បំផុតចូលក្នុងរង្វង់ប្រឡងវិនិច្ឆ័យសភាពការណ៍ប្រជាចលនា។ នៅវគ្គប្រឡងនេះ បណ្ដាបេក្ខជនវិនិច្ឆ័យផ្ទាល់សភាពការណ៍មួយចំនួនតាមរូបភាពធ្វើជាឈុតសំដែង។

ពិធីប្រឡងប្រព្រឹត្តឡើងក្នុងបរិយាកាសសោមនស្សរីករាយ បណ្ដាបេក្ខជនមានការ​ត្រៀមខ្លួនយ៉ាងហ្មត់ចត់ និងសម្រេចបណ្ដាខ្លឹមសារដែលគណៈមេប្រយោគបានដាក់ចេញ។

បញ្ចប់ពិធីប្រឡង គណៈចាត់តាំងបានជូនរង្វាន់លេខមួយ ១ រង្វាន់ រង្វាន់លេខពីរ ១ រង្វាន់ រង្វាន់លេខបី ២ រង្វាន់ រង្វាន់លើកទឹកចិត្ត ៤ រង្វាន់ដល់បណ្ដាបេក្ខជនមានស្នាដៃឆ្នើម។ ជូនរង្វាន់បន្ទាប់បន្សំ ២ រង្វាន់ដល់បេក្ខជនវិនិច្ឆ័យសភាពការណ៍ពូកែបំផុត និងបេក្ខេជនបរិយាយពូកែបំផុត៕         

គណៈចាត់តាំងជូនរង្វាន់ដល់បេក្ខជនមានស្នាដៃឆ្នើម។ រូបថត៖ ដាកញឹង-ថាច់សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.