• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

នគរបាលខេត្តត្រាវិញប្រកាសសេចក្តីសម្រេចចិត្តស្តីពីការងារកម្មាភិបាល

28/07/2023 13:14

      កាលពីថ្ងៃទី ២១ ខែកក្កដា នគរបាលខេត្តត្រាវិញចាត់តាំងពិធីប្រកាសសេចក្តីសម្រេចចិត្តរបស់នាយកនគរបាលខេត្តស្តីពីការងារកម្មាភិបាល។ វរសេនីយ៍ឯកហ្វិញវ៉ាំងទិន នាយករងនគរបាលខេត្តធ្វើជាអធិបតី។ ចូលរួមក្នុងពិធីនេះមានតំណាងថ្នាក់ដឹកនាំបណ្តាការិយាល័យ មណ្ឌលស្ថិតក្រោមឱវាទនគរបាលខេត្ត នគរបាលស្រុកកូវង៉ាងរួមជាមួយនឹងបណ្តាសមមិត្តដែលបានផ្ទេរបញ្ជូនរួមមាន៖ វរសេនីយ៍ឯកបម្រុងឡឹមថាញចូវ អនុប្រធាននគរបាលស្រុកកូវង៉ាង​ឡើងមកទទួលការងារ និងរក្សាតំណែងជាអនុប្រធានការិយាល័យសន្តិសុខ​នយោ​បាយ​ផ្ទៃក្នុង។ វរសេនីយ៍ឯកបម្រុង ង្វៀងវ៉ាំងដេ អនុប្រធានការិយាល័យសន្តិសុខ​នយោ​បាយ​ផ្ទៃក្នុងចុះទៅទទួលការងារ និងរក្សាតំណែងជាអនុប្រធាននគរបាលស្រុកកូវង៉ាង។ វរសេនីយ៍ឯកបម្រុង ផាមហាដោរ អនុប្រធានការិយាល័យសន្តិសុខសេដ្ឋកិច្ចទៅទទួលការងារ និងរក្សាតំណែងជាអនុប្រធានការិយាល័យបច្ចេកទេសជំនាញ។ វរសេនីយ៍ឯកបម្រុង ហូវ៉ាំងមួង ប្រធានការិយាល័យបច្ចេកទេសជំនាញទៅទទួលការងារ និងរក្សាតំណែងជាអនុប្រធានការិយាល័យសន្តិសុខសេដ្ឋកិច្ច។ វរសេនីយ៍ឯកបម្រុង ង្វៀងវ៉ាំងហាយ អនុប្រធានការិយាល័យកងតម្រូតចល័តមកទទួលការងារ និងរក្សាតំណែងជាអនុប្រធានការិយាល័យតម្រូតចរាចរណ៍។ វរសេនីយ៍ឯកបម្រុង លីវ៉ាំងត្រុង អនុប្រធានការិយាល័យតម្រូតចរាចរណ៍មកទទួលការងារ និងរក្សាតំណែងជាអនុប្រធានការិយាល័យកងតម្រូតចល័ត។

ប្រគល់ជូនសេចក្តីសម្រេចចិត្តស្តីអំពីការងារកម្មាភិបាល។ រូបថត៖ ហូយ៉ាង

     មានយោបល់ក្នុងពិធីនេះ វរសេនីយ៍ឯក ហ្វិញវ៉ាំងទិន នាយករងនគរងបាលខេត្តបានឱ្យដឹងថា៖ អនុវត្តគោលការណ៍របស់ក្រសួងនគរបាលស្តីពីផ្ទេរបញ្ជូនកម្មាភិបាល ថ្នាក់ដឹកនាំបញ្ជាការក្នុងនគរបាលប្រជាជន ពិសេសគឺប្រមូលផ្តុំកម្លាំងអនុវត្តល្អសេចក្តីសម្រេចចិត្តលេខ ០៦-NQ/ĐUCA របស់គណៈកម្មាធិការបក្សនគរបាលខេត្តស្តីពីរៀបចំប្រធាននគរបាលថ្នាក់ស្រុកមិនមែនជាមនុស្សរបស់មូលដ្ឋាន និងជំរុញមាំការងារផ្ទេរបញ្ជូនកម្មាភិបាលថ្នាក់ដឹកនាំ បញ្ជាការ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សនគរបាល គណៈនាយកនគរបាលខេត្តបានឯកភាពផ្ទេរបញ្ជូនសមមិត្ត ០៦ រូបគឺជាថ្នាក់ដឹកនាំជាអនុប្រធាន និងប្រហាក់ប្រហែល។ សមមិត្តនាយករងនគរបាលខេត្តបានសង្កត់ធ្ងន់ថា៖ ការផ្ទេរបញ្ជូនដើម្បីបង្កលក្ខណៈដើម្បីកម្មាភិបាលថ្នាក់ដឹកនាំ បញ្ជាការបានលត់ដំ សាកល្បងបានច្រើនលើគ្រប់វិស័យការងារ ធានាភាពលំនឹង ស្នងបន្ត និងអភិវឌ្ឍន៍របស់កងជួរកម្មាភិបាលថ្នាក់ដឹកនាំ បញ្ជាការ លើកកម្ពស់គុណភាព ប្រសិទ្ធភាពការងារ ប្រយុទ្ធ។ បណ្តាសមមិត្តបានផ្ទេរបញ្ជូនប្រញាប់ប្រគល់ការងារដើម្បីទទួលភារកិច្ចនៅអង្គភាពថ្មី ធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស គណៈនាយកនគរបាលខេត្តផ្សព្វផ្សាយទាន់ពេលបណ្តាផ្នែកការងារនៅចុងឆ្នាំ ២០២៣៕

ប្រែសម្រួល៖ រតនា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.