• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ធ្វើអាជីវកម្មសម្ភារសម្រាប់ពិធីបុណ្យផ្សេងៗ និងសម្លៀកបំពាក់ប្រពៃណីខ្មែររួមចំណែកអភិរក្សអត្តសញ្ញាណវប្បធម៌ជាតិ

01/11/2022 13:11

ជនរួមជាតិខ្មែរយើងតែងមានសទ្ធាជ្រះថ្លាប្រារព្ធពិធីបុណ្យទាន ក្នុងនោះមានបុណ្យកឋិនទានជាដើម។ សាមីបុណ្យកឋិនបានរៀបចំបរិក្ខារកឋិនតាមប្រពៃណី​ពុទ្ធសាសនា មហានិកាយខ្មែរ។ ជនរួមជាតិខ្មែរក្នុងភូមិផងក៏មានសទ្ធាឲ្យ កូនចៅចូលកុសលជាត្រៃចីវរ ព្រមដោយស្លាធម៌ ទេយ្យទានផ្សេងៗ ដើម្បីរួមជាមួយសាមី​ បុណ្យដង្ហែទៅកាន់វត្តប្រគេនព្រះសង្ឃ។ ក្នុងពេលដង្ហែទៅកាន់វត្តជនរួមជាតិខ្មែរបានតុបតែងខ្លួនឲ្យសមរម្យទៅតាមប្រពៃណីខ្មែរ។ ក្នុងនោះ មានយុវ័ន យុវតីខ្មែរ តែងចូលចិត្ត ស្លៀកពាក់ឈុតប្រពៃណីខ្មែរដ៏ស្រស់ស្អាត បង្ហាញអំពីអត្តសញ្ញាណជនជាតិខ្មែរ។ អាស្រ័យហេតុនោះ បានញុាំងឱ្យជនរួមជាតិខ្មែរមួយចំនួនធ្វើ អាជីវកម្មសម្ភារសម្រាប់ពិធីបុណ្យទាន និងសម្លៀក បំពាក់ប្រពៃណីដើម្បីរួមចំណែកក្នុងការអភិរក្សអត្តសញ្ញាវប្បធម៌ជាតិ។

ព្រះសង្ឃចូលរួមគាំទ្រ​ទិញសម្ភារនៅហាងយស-ម៉ី នារដូវបុណ្យកឋិនទាន។

     ក្នុងរដូវបុណ្យកឋិននេះ តាមយើងខ្ញុំពិនិត្យឃើញហាងយស-ម៉ី នៅអនុសង្កាត់លេខ ៥ សង្កាត់ ទី ៩ ទីក្រុងត្រាវិញមានអតិថិជននិមន្ត និងអញ្ជើញមកជាវបរិក្ខារកឋិនយ៉ាងកុះករ។ ហាងមានលក់ត្រៃចីវរ និងសម្ភារជាច្រើនសម្រាប់ពិធីបុណ្យផ្សេងៗ។ ដោយសារស្រឡាញ់ទំនៀមទម្លាប់ប្រពៃណីខ្មែរ ទើបជំរុញឲ្យប្តីប្រពន្ធបងយស-ម៉ីវិនិយោគទុនលក់ សម្ភារសម្រាប់ធ្វើបុណ្យទានផ្សេងរបស់ជនរួមជាតិខ្មែរ។ ប្តីប្រពន្ធបងផ្សារភ្ជាប់នឹងរបរនេះជាង ១០ ឆ្នាំកន្លងមកហើយ។ ដំបូងប្តីប្រពន្ធបងមិន ទាន់មានដើមទុនច្រើន ម្ល៉ោះហើយបងទិញសម្ភារ បន្តិចបន្តួចដូចជាចីវរ សៀវភៅមហាសង្ក្រាន្តមកសម្រាប់ដើរលក់តាមវត្តអារាមខ្មែរ។ អស់រយៈកាលជាង ១០ ឆ្នាំដែលបានខិតខំលក់ដូរសន្សំសំចៃ បច្ចុប្បន្នប្តីប្រពន្ធបងយស-ម៉ី បើកហាងបាន ០២ កន្លែងសម្រាប់លក់ត្រៃចីវរ និងសម្ភារសម្រាប់ ជនរួមជាតិខ្មែរប្រារព្ធពិធីបុណ្យផ្សេងៗ។ 
     បងថាច់ធីភូម៉ី ម្ចាស់ហាងយស-ម៉ីសំណេះសំណាលថា៖ ប្តីប្រពន្ធខ្ញុំជាជនជាតិខ្មែរ ស្រឡាញ់វប្បធម៌ប្រពៃណីខ្មែរ ប្តីប្រពន្ធខ្ញុំសម្រេចចិត្តធ្វើអាជីវកម្មសម្ភារខ្មែរ ដើម្បីជីវភាពផង ដើម្បីចូលរួមអភិរក្សវប្បធម៌ខ្មែរផង។ ប្តីប្រពន្ធខ្ញុំត្រេកអរណាស់  និងសូមអរព្រះគុណ អរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះសង្ឃ មាមីងជនរួមជាតិខ្មែរយើងដែលបានគាំទ្រ ជាវសម្ភារនៅហាងរបស់ខ្ញុំពីយូរលង់មក។ 
     ហាងសំអាងការខ្មែរយ៉ាន់-សុថាត នៅអនុសង្កាត់លេខ ៥ សង្កាត់ទី ៨ ទីក្រុងត្រាវិញ ក្នុងរដូវកឋិននេះក៏មានអតិថិជន មកជួល និងទិញសម្លៀកបំពាក់ច្រើនកុះករ។ ហាងមានលក់ដុំ លក់រាយ និងឲ្យជួលសម្លៀកបំពាក់ប្រពៃណីខ្មែរតាមបែបបុរាណ និងសម័យសម្រាប់ស្លៀកពាក់នៅពិធីមង្គលការ ពិធីបុណ្យ សម្លៀកបំពាក់សម្រាប់រាំរបាំផ្សេងៗ ជាដើម។
     ប្អូនថាច់ធីថាញ់ថាវ នៅភូមិអូរតាពៅ ឃុំដាឡុក ស្រុកចូវថាញ់ ជាអតិថិជនមកជួលសម្លៀកបំពាក់ខ្មែរនៅហាងយ៉ាន-សុថាតបានសំណេះសំណាលថា៖ រដូវកឋិននេះ ពិបាកជួលសម្លៀកបំពាក់ខ្មែរណាស់ ពីព្រោះបុណ្យកឋិនច្រើនប្រារព្ធឡើងនៅ ថ្ងៃសៅរ៍ ថ្ងៃអាទិត្យដូចគ្នា។ ប្អូនស្រឡាញ់ទំនៀម ទម្លាប់ខ្មែរខ្លាំងណាស់នៅថ្ងៃបុណ្យទាន ជាពិសេស គឺបុណ្យកឋិនទានប្អូនតែងស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីខ្មែរ។ ឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរយើងស្រស់ស្អាត ថ្វីត្បិតតែមិនស្លៀកពាក់ប្រចាំថ្ងៃក៏ដោយប៉ុន្តែប្អូនតែងស្លៀកពាក់នៅក្នុងពិធីបុណ្យទានម្តងៗ។ ប្អូនមានបំណងអភិវឌ្ឍន៍ និងអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិខ្មែរឲ្យបាន រុងរឿងជានិច្ចនិរន្តរ៍។

បងសុថាត(ទី១ខាងស្តាំ) ម្ចាស់ហាងយ៉ាន់ សុថាតកំពុងឲ្យអតិថិជនជួលសម្លៀកបំពាក់ខ្មែរនារដូវកឋិន ។
     សំណេះសំណាលអំពីវិធីសាស្រ្តទាក់ទាញអតិថិជនខ្មែរឲ្យចូលចិត្តសម្លៀកបំពាក់ខ្មែរ បងស្រី ថាច់ធីសុថាត ម្ចាស់ហាងយ៉ាន់-សុថាតបានឲ្យដឹងថា៖ បច្ចុប្បន្នហាងខ្ញុំមានសម្លៀកបំពាក់ខ្មែរជាច្រើនឈុតតាមបែបបុរាណផង សម័យផង ដើម្បីឆ្លើយតបតាមតម្រូវរបស់អតិថិជនគ្រប់វ័យ។ ក្នុងការលក់ដូរ ក៏ដូចជាឱ្យជួលសម្លៀកបំពាក់ខ្មែរ  ហាងខ្ញុំតែងទិញបំពេញបន្ថែមឈុតថ្មីៗ ទំនើប ពេញនិយមរបស់អតិថិជន ជាពិសេសពេញនិយម របស់អតិថិជនជាយុវវ័យ។ ឃើញយុវវ័យចូលចិត្តសម្លៀកបំពាក់ប្រពៃណីខ្មែរ ខ្ញុំត្រេកអរណាស់ ពីព្រោះសម្លៀកបំពាក់គឺជាអត្តសញ្ញាណវប្បធម៌ របស់ជាតិមួយដែរ។ នេះជាថាមពលជំរុញឲ្យខ្ញុំ ខំពង្រឹងអាជីវកម្មឲ្យបានល្អ ដើម្បីទាក់ទាញយុវវ័យខ្មែរឲ្យចូលចិត្តសម្លៀកបំពាក់ខ្មែរ ដើម្បីចូលរួមអភិរក្សប្រពៃណីខ្មែរស្ថិតស្ថេរចីរកាល។
     ជនជាតិណាក៏មានទំនៀមទម្លាប់ប្រពៃណីវប្បធម៌ផ្សេងៗពីគ្នា ជនរួមជាតិខ្មែរយើងមានទំនៀមទម្លាប់ប្រពៃណី វប្បធម៌ដោយឡែករបស់ជនជាតិខ្មែរផងដែរ។ វប្បធម៌ ទំនៀមទម្លាប់នេះហើយ ដែលជាអត្តសញ្ញាណសម្រាប់សម្គាល់ជនជាតិខ្លួនសម្រាប់ជនបរទេសដឹងស្គាល់លក្ខណៈវប្បធម៌ពិសេសរបស់ជនជាតិគឺស្តែងឡើងតាមរយៈ បណ្តាពិធីបុណ្យទានប្រពៃណី។ ការប្រកបអាជីវកម្មសម្ភារសម្រាប់ពិធីបុណ្យរបស់បងប្អូនជន រួមជាតិខ្មែរ គឺជារបរមួយដែលរួមចំណែកក្នុងការអភិរក្ស និងអភិវឌ្ឍន៍អត្តសញ្ញាណវប្បធម៌ជនជាតិខ្មែរ៕              អត្ថបទ-រូបថត៖ សុជា

 

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.